ព័ត៌មានអន្ដរជាតិ
កងទ័ពជើងទឹកថៃ គំរាមសងសឹកមីយ៉ាន់ម៉ា ចំពោះការបាញ់ទូកនេសាទនិងចាប់មនុស្ស
កាលពីថ្ងៃសៅរ៍មានសេចក្តីរាយការណ៍ថា កងទ័ពជើងទឹកមីយ៉ាន់ម៉ា បានបើកការបាញ់ប្រហារលើក្រុមទូកនេសាទថៃ ដែលបណ្តាលឲ្យអ្នកនេសាទម្នាក់លង់ទឹកស្លាប់ ហើយឃាត់ខ្លួនអ្នកនេសាទ ៣១នាក់ទៀត ខណៈក្រោយមក កងទ័ពជើងទឹកថៃបានប្រកាសត្រៀមរួចជាស្រេចអស់ហើយ ដើម្បីសងសឹកវិញ ជុំវិញហេតុការណ៍នេះ។

មេបញ្ជាការកងទ័ពជើងទឹកថៃ ឧត្តមនាវីឯក Jirapol Wongwit ព្រមានថា កងទ័ពជើងទឹកថៃនឹងសួរទៅភាគីមីយ៉ាន់ម៉ាអំពីឧបទ្ទវហេតុនេះ ដើម្បីរកឲ្យឃើញថាតើ ហេតុការណ៍កើតឡើងនៅឯណា និងថាតើការវាយប្រហារនោះ ជាប្រតិកម្មហួសហេតុពេកឬក៏យ៉ាងណា។ ប្រសិនបើកប៉ាល់ថៃចូលនេសាទក្នុងដែនទឹករបស់ខ្លួនសោះ តែបែរជាត្រូវគេវាយប្រហារនោះ កងទ័ពជើងទឹកថៃ អាចឆ្លើយតបវិញតាមរបៀបនោះដែរហើយ។
ស្របពេលជាមួយគ្នានោះ អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Nikorndej Balankura ក៏និយាយដែរថា ស្ថានទូតថៃប្រចាំប្រទេសមីយ៉ាន់ម៉ា បានស្នើដល់ក្រសួងការបរទេសមីយ៉ាន់ម៉ា រួចហើយ ឲ្យពន្យល់អំពីឧប្បត្តិហេតុនេះ។

ទោះបីជាយ៉ាងណាក៏ដោយ អំឡុងកិច្ចប្រជុំគណរដ្ឋមន្ត្រីកាលពីថ្ងៃអាទិត្យ នាយករដ្ឋមន្ត្រី Paetongtarn Shinawatra បានគូសបញ្ជាក់ថា លោកស្រីមិនចង់បានអំពើហិង្សាទេ ហើយកំពុងរង់ចាំមើលលទ្ធផលនៃការស៊ើបអង្កេតជាមុនសិន។
ក្នុងហេតុការណ៍កាលពីថ្ងៃសៅរ៍ មានសេចក្តីរាយការណ៍មិនច្បាស់ថា ទូកនេសាទថៃចំនួន២គ្រឿងក្នុងចំណោម១៥ ត្រូវបានបណ្តេញចេញ បន្ទាប់ពីពួកគេធ្វើដំណើរក្នុងចម្ងាយចន្លោះពី ៧.៤ ទៅ ១០.៦គីឡូម៉ែត្រ នៅក្នុងដែនទឹករបស់ប្រទេសមីយ៉ាន់ម៉ា។

អ្នកនេសាទ៣នាក់បានលោតចូលទឹកក្នុងអំឡុងពេលកើតហេតុ ដោយម្នាក់បានលង់ទឹកស្លាប់ ខណៈ២នាក់ត្រូវបានជួយសង្គ្រោះដោយកងទ័ពជើងទឹកថៃ។
ក្រោយមក នាយកដ្ឋានជលផលក្នុងខេត្ត Ranong ភាគខាងត្បូងប្រទេសថៃ ដែលមានព្រំប្រទល់ដែនសមុទ្រជាមួយប្រទេសមីយ៉ាន់ម៉ា បានជំរុញឲ្យទូកនេសាទថៃប្រុងប្រយ័ត្ននៅពេលធ្វើដំណើរជិតព្រំដែន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កងទ័ពជើងទឹកមីយ៉ាន់ម៉ា បាញ់ទូកនេសាទថៃ បណ្ដាលឲ្យស្លាប់ម្នាក់ និងចាប់ឃាត់ខ្លួន៣១នាក់

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ