Connect with us

ព័ត៌មានអន្ដរជាតិ

ចិន៖ ការ​លក់​អាវុធ​អាមេរិក​ឲ្យ​តៃវ៉ាន់ ធ្វើ​ឲ្យ​ខូច​ទំនាក់ទំនង​ក្រុង​វ៉ាស៊ីនតោន-ប៉េកាំង

បានផុស

នៅ

ការ​លក់​សព្វាវុធ​​របស់​សហរដ្ឋ​អាមេរិក​ឲ្យ​​ទៅ​កោះ​តៃវ៉ាន់ បាន​ធ្វើ​​ឲ្យ​ខូច​ដល់​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង និង​ក្រុង​វ៉ាស៊ីនតោន។ នេះ​បើ​យោងតាម​សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​ការពារ​​បរទេស​ចិន កាល​ពី​ថ្ងៃ​ទី​១​ខែ​ធ្នូ​ឆ្នាំ​២០២៤។

រូបភាព៖ ShutterStock
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួង​ការបរទេស​ចិន បាន​​និយាយ​ថា ក្រុង​ប៉េកាំង​ជំទាស់​ដាច់​អហង្ការ​ចំពោះ​ការ​ដោះដូរ​ផ្លូវការ​ណា​មួយ​រវាង​អាមេរិក និង​តៃវ៉ាន់ ហើយ​បាន​ធ្វើ​ការ​ថ្កោលទោស​អាមេរិក​ដែល​រៀបចំ​ឲ្យ​មាន​ការ​ទិញ​លក់​បែប​នេះ។

មន្ទីរបញ្ចកោណ កាល​ពី​ថ្ងៃ​សុក្រ​បាន​ប្រកាស​អំពី​ការ​អនុម័ត​ការ​លក់​សព្វាវុធ គ្រឿងបន្លាស់យន្តហោះចម្បាំង និងប្រព័ន្ធរ៉ាដា ព្រមទាំងឧបករណ៍ទាក់ទង សរុបជាទឹកប្រាក់ ៣៨៥លានដុល្លារ ទៅឲ្យកោះតៃវ៉ាន់ ដែលរឿងនេះធ្វើឲ្យប្រទេសចិន ក្តៅស្លឹកត្រចៀកខ្លាំងណាស់។

តាមការបញ្ជាក់ពីទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិរបស់អាមេរិក, ការលក់ដែលអនុម័តដោយក្រសួងការបរទេស គឺមានគោលបំណងជួយគាំទ្រដល់តៃវ៉ាន់ ឲ្យធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនជាពិសេសពង្រឹងដល់កងយន្តហោះចម្បាំង F-16 និងដើម្បីរក្សាបាននូវសមត្ថភាពការពារដ៏គួរឲ្យទុកចិត្ត ហើយការដឹកជញ្ជូនជំនួយនេះ នឹងចាប់ផ្តើមនៅឆ្នាំ២០២៥។

សហរដ្ឋអាមេរិក មិនមានទំនាក់ទំនងការទូតផ្លូវការជាមួយកោះតៃវ៉ាន់ឡើយ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន នៅតែជាអ្នកជួយសព្វាវុធធំបំផុតនិងនៅពីក្រោយខ្នងទីក្រុងតៃប៉ិ ដើម្បីប្រឈមមុខជាមួយចិន៕

ដោយ៖ ឈាង

ចុចអាន៖ អាមេរិក លក់អាវុធសរុបជាទឹកប្រាក់ ៣៨៥លានដុល្លារ ដល់តៃវ៉ាន់ ធ្វើឲ្យចិន ក្តៅស្លឹកត្រចៀក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម