Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋមន្រ្តីសុខាភិបាលហ្ស៊កដានី ត្រូវបណ្តេញចេញពីតំណែង ក្រោយអ្នកជំងឺកូវីដ៧នាក់ ស្លាប់ដោយសារដាច់អុកស៊ីហ្សែន

បានផុស

នៅ

រដ្ឋមន្រ្តីក្រសួងសុខាភិបាលហ្ស៊កដានី ត្រូវបានបណ្តេញចេញពីតំណែងកាលពីថ្ងៃសៅរ៍បន្ទាប់ពីមនុស្ស៧នាក់បានស្លាប់ បន្ទាប់ពីការដាច់អុកស៊ីហ្សែននៅក្នុងមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ។

This image has an empty alt attribute; its file name is 89e8b113c9f17979432168d15db44cd6.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការដាច់អុកស៊ីហ្សែនកាលពីថ្ងៃសៅរ៍ បានកើតឡើងនៅផ្នែកសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យ Salt ​របស់រដ្ឋាភិបាលភាគខាងលិចរាជធានី អាម៉ាន់។

លោកនាយករដ្ឋមន្រ្តី Bisher al Khaswaneh បាននិយាយថា លោកបានបណ្តេញរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Nathir Obeidat ចេញពីតំណែង។ ជាការសុំទោសជាសាធារណៈ លោកបាននិយាយថា រដ្ឋាភិបាលរបស់លោក ទទួលខុសត្រូវទាំងស្រុងចំពោះឧប្បត្តិហេតុនេះ។

This image has an empty alt attribute; its file name is 1755806.jpeg

នេះជាកំហុសដ៏ធ្ងន់ធ្ងរមួយដែលមិនអាចលើកលែងឬទទួលយកបាន។ លោកបានបន្ថែមថា លោកកំពុងរង់ចាំលទ្ធផលនៃការស៊ើបអង្កេតរបស់តុលាការ។

ស្របពេលជាមួយគ្នានោះ លោក Obeidat បាននិយាយថា លោកទំនួលខុសត្រូវចំពោះការស្លាប់របស់អ្នកជំងឺ ដែលកំពុងទទួលការព្យាបាលរោគកូវីដ១៩ នៅពេលអុកស៊ីហ្សែនដាច់រយៈពេលជិតមួយម៉ោង។

This image has an empty alt attribute; its file name is e9c1559f072661acc8f7c052f13f587a.jpg

អ្នកនយោបាយខ្លះបាននិយាយថា ឧប្បត្តិហេតុនេះចង្អុលបង្ហាញពីការគ្រប់គ្រងមិនបានល្អនៅក្នុងមន្ទីរពេទ្យរបស់រដ្ឋាភិបាល។

គួរបញ្ជាក់ថា ប្រទេសហ្ស៊កដានីដែលមានប្រជាជនប្រមាណ១០លាននាក់ បានកត់ត្រាករណីឆ្លងជំងឺកូវីដ១៩ចំនួន៣៨៥,៥៣៣ករណីនិងអ្នកស្លាប់៥,២២៤នាក់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Asian One

ចុចអាន៖ ខេត្តព្រៃវែង ចាត់តាំង​ក្រុម​ការងារ​​ បូជាសព អ្នក​ស្លាប់​ដោយសារ​​ជំងឺកូវីដ១៩

ចុចអាន៖ លោកហេង ឡុង បញ្ជាក់ថាសិល្បករឆ្លងកូវីដ-១៩មានចំនួន១១នាក់ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១១ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម