ព័ត៌មានអន្ដរជាតិ
ប៉ូលិសអូស្ត្រាលីឆ្មក់ចាប់ទូកនេសាទ រឹបអូសកូកាអ៊ីនជាង២តោន
ប៉ូលិសអូស្ត្រាលីបានរឹបអូសបានកូកាអ៊ីនចំនួន ២,៣ តោន និងចាប់ខ្លួនមនុស្ស១៣នាក់នៅក្នុងការឆ្មក់ចាប់ទូកនេសាទរបស់ជនសង្ស័យនៅឆ្នេរសមុទ្រនៃរដ្ឋ Queensland។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានAP នៅថ្ងៃទី០២ខែវិច្ឆិកានេះ។

ប៉ូលិសសហព័ន្ធបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គ្រឿងញៀនមានតម្លៃលក់ ៧៦០លានដុល្លារអូស្ត្រាលី ស្មើនឹង៤៩៤ លានដុល្លារ ហើយ។ ក្រុមអ្នកស៊ើបអង្កេតបានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង Brisbane ថាថ្នាំញៀនទាំងនោះត្រូវបានដឹកជញ្ជូនពីប្រទេសមួយនៅអាមេរិកខាងត្បូងដែលមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។
មេបញ្ជាការប៉ូលិសសហព័ន្ធអូស្ត្រាលី លោក Stephen Jay បាននិយាយថា ការចាប់ខ្លួនកាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ បានធ្វើឡើងបន្ទាប់ពីការស៊ើបអង្កេតមួយខែ ក្រោយទទួលបានព័ត៌មានថា ក្រុមចោរប្លន់ម៉ូតូ Comancheros កំពុងរៀបចំផែនការប្រតិបត្តិការរត់ពន្ធគ្រឿងញៀនរាប់តោន។
លោក Jay បាននិយាយថា អ្នករត់ពន្ធបានព្យាយាមពីរលើក ដើម្បីដឹកជញ្ជូនគ្រឿងញៀនទៅកាន់ប្រទេសអូស្ត្រាលីតាមសមុទ្រ ចម្ងាយរាប់រយគីឡូម៉ែត្រពីឆ្នេរសមុទ្រ ដោយទូកទីមួយរបស់ពួកគេបានខូច ហើយបានប្ដូរដឹកតាមកប៉ាល់ទីពីរកាលពីថ្ងៃសៅរ៍ ដោយទុកឱ្យជនសង្ស័យជាប់គាំងក្នុងសមុទ្រអស់រយៈពេលជាច្រើនម៉ោង រហូតដល់ប៉ូលិសបានឆ្មក់ចូលទូកនេសាទនេះ និងរឹបអូសថ្នាំញៀនទាំងនេះបាន។

អ្នកដែលត្រូវបានចោទប្រកាន់ទាំងនោះ ត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងការនាំចូលគ្រឿងញៀនទៅកាន់ប្រទេសអូស្ត្រាលីតាមសមុទ្រ ហើយនឹងត្រូវបង្ហាញខ្លួននៅតុលាការផ្សេងៗគ្នានៅថ្ងៃចន្ទ ខណៈទោសអតិបរមាក្រោមការចោទប្រកាន់ គឺជាប់ពន្ធនាគារអស់មួយជីវិត។
ប៉ូលិសបាននិយាយថា អ្នកខ្លះត្រូវបានចាប់ខ្លួននៅលើទូក ខណៈដែលអ្នកផ្សេងទៀតកំពុងរង់ចាំនៅលើច្រាំងដើម្បីប្រមូលកូកាអ៊ីន ហើយមានជនសង្ស័យពីរនាក់មានអាយុក្រោម១៨ឆ្នាំ ហើយទាំងអស់គឺជាពលរដ្ឋអូស្ត្រាលី។
បើតាមលោក Jay បាននិយាយថា អាជ្ញាធរបានរឹបអូសបានកូកាអ៊ីនច្រើនជាងមួយតោនពីមុនមក ប៉ុន្តែការដឹកកាលពីចុងសប្តាហ៍នេះគឺជាចំនួនដ៏ធំបំផុតដែលមិនធ្លាប់មានក្នុងប្រទេសអូស្ត្រាលី លោកក៏បានបន្ថែមដែរថា«អូស្ត្រាលីគឺជាទីផ្សារដ៏គួរឱ្យទាក់ទាញសម្រាប់ក្រុមឧក្រិដ្ឋជនដែលបានរៀបចំដើម្បីបញ្ជូនគ្រឿងញៀនដូចជាកូកាអ៊ីន»៕
អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ