Connect with us

ព័ត៌មានអន្ដរជាតិ

នាវាមុជទឹករុស្ស៊ី លេចវត្តមាននៅហ្វីលីពីន បង្កក្តីបារម្ភ

បានផុស

នៅ

នៅថ្ងៃចន្ទទី២ខែធ្នូឆ្នាំ២០២៤ ប្រទេសហ្វីលីពីន បានបញ្ជាក់ពីវត្តមាននាវាចម្បាំងរុស្ស៊ី នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន ហើយត្បិតតែវាមិនបំពានច្បាប់អន្តរជាតិក៏ដោយ ប៉ុន្តែលោកប្រធានាធិបតី Marcos Jr ចាត់ទុកថា នេះគឺជារឿងគួរឲ្យព្រួយបារម្ភជាទីបំផុត។

(រូបថត៖ Inquirer)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យកងទ័ពជើងទឹកហ្វីលីពីនឧត្តមនាវីទោ Roy Vincent និយាយថា នាវាចម្បាំងប្រភេទវាយប្រហារឈ្មោះ Ufa 490 បានធ្វើដំណើរកាត់តាមសមុទ្រហ្វីលីពីនខាងលិច តាមទិសដៅមកពីប្រទេសម៉ាឡេស៊ី ហើយត្រូវចាប់បានសញ្ញាតាំងតែពីថ្ងៃទី២៨ខែវិច្ឆិកាមកម្ល៉េះ ក្នុងចម្ងាយ១៥០គីឡូម៉ែត្រ ភាគខាងលិចនៃឆ្នេរសមុទ្រខេត្ត Mindoro។

ជាការឆ្លើយតប កងទ័ពជើងទឹកហ្វីលីពីនបានបញ្ជូននាវាចម្បាំងនិងយន្តហោះដើម្បីតាមនាវាមុជទឹកនេះ។ 

យ៉ាងណា ក្រោយមកមានការបញ្ជាក់ថា នាវាមុជទឹក Ufa 490 កំពុងរង់ចាំអាកាសធាតុល្អ មុនពេលបន្តដំណើរឆ្ពោះទៅកាន់ទីក្រុង Vladivostok នៃប្រទេសរុស្ស៊ីវិញ។

បើតាមការបញ្ជាក់ពីវិទ្យាស្ថានកងទ័ពជើងទឹកអាមេរិកកាលពីសប្តាហ៍មុន, តាមពិតទៅ មិនមែនតែនាវាមុជទឹក Ufa ទេ, ពោលគឺរុស្ស៊ីក៏បានដាក់ពង្រាយនាវាជួយសង្គ្រោះមួយគ្រឿងទៀតផងដែរឈ្មោះ Alatau ឲ្យធ្វើប្រតិបត្តិការនៅក្នុងសមុទ្រចិនខាងត្បូង ក្រោយការបំពេញទស្សនកិច្ចមូលដ្ឋានកងទ័ពជើងទឹក Kota Kinabalu របស់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៨ខែវិច្ឆិកា។

មិនត្រឹមប៉ុណ្ណឹង នាវាចម្បាំងរុស្ស៊ី ក៏បានឈប់សំចតលើកដំបូងនៅកំពង់ផែប្រទេសឥណ្ឌូណេស៊ីផងដែរ កាលពីដើមខែវិច្ឆិកា៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ក្រុមនាវាចម្បាំងរុស្ស៊ី ទៅដល់គុយបា បានមួយថ្ងៃ ស្រាប់តែអាមេរិក បញ្ជូននាវាមុជទឹកទៅដែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម