ព័ត៌មានអន្ដរជាតិ
ស្ថានការណ៍ថៃ-មីយ៉ាន់ម៉ា ឡើងកម្តៅ ក្រោយរឿងរ៉ាវ បាញ់អ្នកនេសាទ
ស្ថានការណ៍ថៃនិងមីយ៉ាន់ម៉ា កាន់តែក្តីគគុកហើយ ក្រោយការប៉ះទង្គិចរវាងអ្នកនេសាទថៃជាមួយកងទ័ពជើងទឹកមីយ៉ាន់ម៉ា ដោយពេលនេះក្រសួងការបរទេសនៅទីក្រុងបាងកក បានកោះហៅឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា ឲ្យមកបំភ្លឺលើករណីនេះ។

តាមការបញ្ជាក់ពីភាគីមីយ៉ាន់ម៉ានៅថ្ងៃអង្គារទី៣ខែធ្នូឆ្នាំ២០២៤ ករណីដែលឈានដល់ការផ្ទុះអាវុធ គឺដោយសារតែជនជាតិថៃ បើទូកនេសាទចូលដែនទឹករបស់ខ្លួន ហើយខ្លួនក៏បានចាប់អ្នកនេសាទថៃ ឃុំជាបណ្តោះអាសន្នសិន។
កងទ័ពជើងទឹកថៃ ក៏ព្រមានសងសឹករួចហើយដែរ ជុំវិញហេតុការណ៍នេះដែលបណ្តាលឲ្យអ្នកនេសាទថៃម្នាក់ បាត់បង់ជីវិត ហើយរដ្ឋមន្ត្រីការបរទេសថៃ Maris Sangiampongsa បានទាមទារឲ្យមីយ៉ាន់ម៉ា ដោះលែងអ្នកនេសាទថៃ៤នាក់ជាបន្ទាន់។

មេបញ្ជាការកងទ័ពជើងទឹកថៃ ឧត្តមនាវីឯក Jirapol Wongwit ព្រមានថា កងទ័ពជើងទឹកថៃនឹងសួរទៅភាគីមីយ៉ាន់ម៉ាអំពីឧបទ្ទវហេតុនេះ ដើម្បីរកឲ្យឃើញថាតើ ហេតុការណ៍កើតឡើងនៅឯណា និងថាតើការវាយប្រហារនោះ ជាប្រតិកម្មហួសហេតុពេកឬក៏យ៉ាងណា។ ប្រសិនបើកប៉ាល់ថៃចូលនេសាទក្នុងដែនទឹករបស់ខ្លួនសោះ តែបែរជាត្រូវគេវាយប្រហារនោះ កងទ័ពជើងទឹកថៃ អាចឆ្លើយតបវិញតាមរបៀបនោះដែរហើយ។
ទោះបីជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ច្បាស់ថា តើហេតុការណ៍ប៉ះទង្គិចគ្នានេះ កើតឡើងនៅឯណាឲ្យពិតប្រាកដ ព្រោះភាគីទាំងសងខាង សុទ្ធតែអះអាង ខុសៗគ្នា។

ដោយឡែក បើតាមការបញ្ជាក់ពីរដ្ឋមន្ត្រីការពារជាតិថៃ Phumtham Wechayachai, តំណាងនៃគណៈកម្មាធិការព្រំដែនក្រុង មកពីភាគីទាំងសងខាង បានចូលរួមក្នុងការពិភាក្សាដើម្បីដោះស្រាយបញ្ហាតាមផ្លូវការទូត ព្រោះគ្មាននរណាម្នាក់ចង់បានអំពើហិង្សានោះទេ។
ទន្ទឹមនឹងនោះ អ្នកនាំពាក្យរដ្ឋាភិបាលថៃលោក Jirayu Huangsub បាននិយាយថា ស្ថានការណ៍ទាមទារឲ្យមានការពិនិត្យឲ្យបានហ្មត់ចត់ជាមុនសិន ដើម្បីស្វែងយល់ពីប្រភពដើមនៃបញ្ហា ហើយកាលណាគ្រប់យ៉ាងត្រូវបានលាតត្រដាងហើយនោះ ទើបថៃប្រកាន់ជំហរច្បាស់លាស់។
ឧប្បត្តិហេតុស្រដៀងគ្នានេះ ក៏បានកើតឡើងផងដែរកាលពីជាង៣០ឆ្នាំមុន ប៉ុន្តែបញ្ហានោះត្រូវបានដោះស្រាយ ហើយមិនមានអ្វីកើតឡើងទៀតទេក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ តំបន់ងាយកើតជម្លោះ គឺជាកន្លែងដែលមានកូនកោះច្រើន ហើយប្រជាជននៃប្រទេសទាំងពីរ តែងសកម្មភាពឆ្លងដែន ប៉ុន្តែជាទូទៅបញ្ហាត្រូវបានដោះស្រាយភ្លាមៗ មិនដែលរីកធំឡើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កងទ័ពជើងទឹកថៃ គំរាមសងសឹកមីយ៉ាន់ម៉ា ចំពោះការបាញ់ទូកនេសាទនិងចាប់មនុស្ស

-
ចរាចរណ៍២ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានជាតិ១៤ ម៉ោង ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព៣ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា