Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋបាល​លោក បៃដិន ត្រៀម​ឲ្យសព្វាវុធ​តម្លៃ ៧២៥​លានដុល្លារ ទៅ​អ៊ុយក្រែន មុនចាកចេញ​ពី​តំណែង

បានផុស

នៅ

ដើម្បី​គាំទ្រ​ក្រុង​កៀវ​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​ពី​រុស្សី រដ្ឋបាល​ជិត​ផុត​អាណត្តិ​របស់​លោក ចូ បៃដិន បាន​សម្រេច​នឹង​បញ្ជូន​សព្វាវុធ​តម្លៃ​ ៧២៥​លាន​ដុល្លារ​ដល់​ប្រទេស​​អ៊ុយក្រែន​បន្ថែម​ទៀត។ នេះ​បើ​យោង​តាម​ការ​​លើក​ឡើង​របស់​លោក Antony Blinken រដ្ឋមន្ត្រី​ការបរទេស​អាមេរិក កាល​ពី​ថ្ងៃ​ទី​២​ខែ​ធ្នូ​ឆ្នាំ​២០២៤។

លោក ហ្សេនលេនស្គី មេដឹកនាំ​អ៊ុយក្រែន និង​លោក បៃដិន ប្រធានាធិបតី​អាមេរិក (រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Blinken បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា ជំនួយ​របស់​លោក បៃដិន ដល់​​អ៊ុយក្រែន មុន​ចាកចេញ​ពី​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​នា​ខែ​មករា​ខាង​មុខ មាន​ដូចជា មីស៊ីល Stinger រំសេវ​​សម្រាប់​ប្រព័ន្ធ​បាញ់​រ៉ុកកែត HIMARS ដ្រូន និង​គ្រាប់មីន។

លោក Blinken បាន​រៀបរាប់​ថា៖ «សហរដ្ឋ​អាមេរិក និង​ប្រជាជាតិ​ជាង​៥០ ឈរ​រួម​គ្នា ដើម្បី​ធានា​ថា អ៊ុយក្រែន​មាន​សមត្ថភាព​ដែល​​ត្រូវការ​ក្នុង​ការ​ការពារ​​ខ្លួន​​ប្រឆាំង​​នឹង​ការ​លុកលុយ​ពី​រុស្ស៊ី»។

សេចក្តីប្រកាសនេះ បានបង្ហាញពីការកើនឡើងយ៉ាងខ្លាំងនៃទំហំ​ប្រើប្រាស់​ច្បាប់​ជំនួយ Presidential Drawdown Authority (PDA) របស់​លោក បៃដិន ដែលអនុញ្ញាតឲ្យ​សហរដ្ឋអាមេរិកទាញយកពីស្តុកអាវុធបច្ចុប្បន្ន​របស់​ខ្លួន ដើម្បីជួយសម្ព័ន្ធមិត្តក្នុងគ្រាអាសន្ន។

ច្បាប់​ជំនួយ PDA ជាធម្មតាមានចាប់ពី ១២៥​លានដុល្លារដល់ ២៥០​លានដុល្លារ។ លោក បៃដិន មានទឹកប្រាក់ប៉ាន់ស្មានពី ៤​ទៅ​៥ពាន់លានដុល្លារនៅក្នុង​ច្បាប់ PDA ដែលត្រូវបានអនុញ្ញាតរួចហើយដោយសភា​អាមេរិក។ លោក បៃដិន ត្រូវបានគេរំពឹងថានឹងប្រើប្រាស់​ថវិកា​ទាំង​នោះ​សម្រាប់អ៊ុយក្រែន មុនពេលប្រធានាធិបតី​ទើប​ជាប់ឆ្នោតរបស់គណបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ ចូលកាន់តំណែងនៅថ្ងៃទី២០​ខែមករា​ឆ្នាំ​២០២៥៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២១ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម