ព័ត៌មានអន្ដរជាតិ
មនុស្សច្រើនបំផុតស្លាប់ក្នុងការប្រយុទ្ធគ្នារវាងយោធានិងបាតុករមីយ៉ាន់ម៉ា ម្សិលមិញ
ក្រុមសកម្មជននិយាយថា បាតុករចំនួន៣៨នាក់ ត្រូវបានសម្លាប់ក្នុងថ្ងៃបង្ហូរឈាមខ្លាំងបំផុតមួយនៅប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីយោធាបានផ្តួលរំលំរដ្ឋាភិបាល។

កងកម្លាំងសន្តិសុខបានបើកការបាញ់ប្រហារនៅក្នុងតំបន់មួយនៃទីក្រុង យ៉ាំងហ្គោន ដោយក្រុមបាតុករបានប្រើដំបងនិងកាំបិត។

យោធាបានប្រកាសច្បាប់អាជ្ញាសឹកនៅក្នុងតំបន់នោះ បន្ទាប់ពីអាជីវកម្មចិនត្រូវរងការវាយប្រហារព្រោះក្រុមអ្នកតវ៉ាជឿថា ចិនកំពុងផ្តល់ការគាំទ្រដល់យោធាមីយ៉ាន់ម៉ា។

មនុស្សយ៉ាងតិច២១នាក់ ត្រូវបានគេរាយការណ៍ថា ស្លាប់នៅក្នុងទីក្រុងយ៉ាំងហ្គោនកាលពីថ្ងៃអាទិត្យ។ ការស្លាប់និងរបួសបន្ថែមទៀត ត្រូវបានរាយការណ៍នៅកន្លែងផ្សេងៗក្នុងប្រទេស។ ក្រុមតាមដាន ជំនួយសម្រាប់អ្នកទោសនយោបាយ (AAPP) បាននិយាយថា ចំនួនអ្នកស្លាប់ក្នុងថ្ងៃនោះគឺយ៉ាងតិច៣៨នាក់។

ក្រុមបុគ្គលិកពេទ្យបាននិយាយថា ចំនួនមនុស្សដែលត្រូវបានសម្លាប់ក្នុងតំបន់ Hlaing Tharyar នៃទីក្រុង យ៉ាំងហ្គោន ទំនងជានឹងកើនឡើងព្រោះមានមនុស្សរាប់សិបនាក់ ត្រូវរងរបួសដោយគ្រាប់កាំភ្លើង។

យោធាបានប្រកាសច្បាប់អាជ្ញាសឹកនៅតំបន់ Hlaing Tharyar និង Shwepyitha បន្ទាប់ពីប្រទេសចិននិយាយថា រោងចក្រចិននៅក្នុងតំបន់នោះត្រូវបានកំណត់គោលដៅនិងទាមទារការការពារ។

យោងតាម AAPP បានឲ្យដឹងថា សរុប បាតុករជាង១២០នាក់ ត្រូវបានសម្លាប់អំឡុងការបង្ក្រាប៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ១២ស្លាប់នៅមីយ៉ាន់ម៉ាម្សិលមិញមានទាំងក្មេង និងព្រះសង្ឃ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ