ព័ត៌មានអន្ដរជាតិ
ហ្វីលីពីន៖ ៣នាក់ស្លាប់ និងរាប់សិបនាក់ធ្លាក់ខ្លួនឈឺ ក្រោយបរិភោគអណ្តើកសមុទ្រ
មនុស្ស៣នាក់បានស្លាប់ និងយ៉ាងហោចណាស់៣២នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្នុងប្រទេសហ្វីលីពីន បន្ទាប់ពីពួកគេបានបរិភោគអណ្តើកសមុទ្រស្ងោរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី៣ខែធ្នូនេះ។

ក្រុមមន្ត្រីបានឲ្យដឹងថា ជនជាតិដើមភាគតិច Teduray រាប់សិបនាក់ត្រូវបានរាយការណ៍ថា មានរោគសញ្ញាដូចជា រាគ ក្អួត និងចុកពោះ ចាប់តាំងពីបរិភោគម្ហូបដែលមានអណ្ដើកសមុទ្រកាលពីសប្តាហ៍មុននៅក្នុងទីក្រុងមាត់សមុទ្រក្នុងខេត្ត Maguindanao del Norte។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា អ្នកស្រុកភាគច្រើនដែលត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យចាប់តាំងពីពេលនោះមក ខណៈដែលអ្នកស្លាប់ទាំងបីនាក់ត្រូវបានបញ្ចុះភ្លាមៗ ស្របតាមប្រពៃណីក្នុងស្រុក។
បើតាម លោកស្រី Irene Dillo មន្ត្រីក្នុងតំបន់បានប្រាប់ BBC ថា សត្វឆ្កែ ឆ្មា និងមាន់មួយចំនួនដែលស៊ីអណ្តើកសមុទ្រនោះដូចគ្នាក៏ងាប់ដែរ ខណៈអាជ្ញាធរកំពុងស៊ើបអង្កេតរកមូលហេតុនៃការស្លាប់នេះ។
បើទោះបីវាខុសច្បាប់ក្នុងការនេសាទចាប់បាន ឬបរិភោគអណ្តើកសមុទ្រក្រោមច្បាប់ការពារបរិស្ថានរបស់ប្រទេសហ្វីលីពីន សត្វសមុទ្រនៅតែត្រូវបានគេបរិភោគជាអាហារប្រពៃណីនៅក្នុងសហគមន៍មួយចំនួន ខណៈអណ្តើកសមុទ្រត្រូវបានចម្អិនជា adobo ដែលជាម្ហូបហ្វីលីពីនដ៏ពេញនិយមដែលមានសាច់ និងបន្លែចំហុយជាមួយទឹកខ្មេះ និងទឹកស៊ីអ៊ីវ។ ប៉ុន្តែអណ្តើកសមុទ្រវាស៊ីសារាយដែលមានមេរោគ រួមទាំងសត្វសមុទ្រមួយចំនួន អាចពុលនៅពេលចម្អិន និងបរិភោគ។
បន្ទាប់ពីឧប្បត្តិហេតុនេះលោក Datu Mohamad Sinsuat Jr ក្រុមប្រឹក្សាមូលដ្ឋាន បាននិយាយថា លោកបានប្រាប់មន្ត្រីមូលដ្ឋានឱ្យអនុវត្តយ៉ាងតឹងរឹងនូវការហាមឃាត់លើការនេសាទចាប់សត្វអណ្តើកសមុទ្រនៅក្នុងតំបន់ ដោយប្តេជ្ញាថា «ឧប្បត្តិហេតុពុលអាហារនេះនឹងមិនកើតឡើងម្តងទៀតទេ»។

គួរបញ្ជាក់ថា ប្រភេទសត្វអណ្តើកសមុទ្រភាគច្រើនត្រូវបានចាត់ថ្នាក់ថា «ជិតផុតពូជ» ហើយវាខុសច្បាប់នៅក្នុងប្រទេសហ្វីលីពីនក្នុងការបរបាញ់ ប្រមូលទិញ ឬសម្លាប់ពួកវាណាមួយ។ ទោះជាយ៉ាងណាក៏ដោយ អណ្តើកសមុទ្រត្រូវបានគេនេសាទនៅក្នុងវប្បធម៌មួយចំនួន ដោយយកសាច់ និងស៊ុតរបស់ពួកវា ដោយសារគេជឿថាវាជាឱសថ។
ឧប្បត្តិហេតុស្រដៀងគ្នានេះក៏បានកើតឡើងក្នុងឆ្នាំ២០១៣ ដោយកាលនោះមាន មនុស្សចំនួន៦៨នាក់នៅក្នុងខេត្ត Samar ភាគខាងកើតនៃប្រទេសហ្វីលីពីនបានធ្លាក់ខ្លួនឈឺ ហើយ៤នាក់ក្នុងចំណោមពួកគេបានស្លាប់ បន្ទាប់ពីបានញាំសាច់អណ្តើកសមុទ្រដែលបានរកឃើញនៅជិតភូមិរបស់ពួកគេ៕
អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី