Connect with us

ព័ត៌មានអន្ដរជាតិ

ការ​ចំណាយ​លើ​វិស័យ​ការពារ​ជាតិ​រុស្ស៊ី កើន​ឡើង​ខ្លាំង ស្មើ​នឹង​១ភាគ៣​នៃ​ថវិកា​ជាតិ​

បានផុស

នៅ

លោក វ៉្លាឌឺមៀរ ពូទីន ប្រធានាធិបតី​រុស្ស៊ី បាន​អនុម័ត​លើ​កញ្ចប់​ថវិកា​ការពារ​ជាតិ​​​​​ចំនួន ១២៦​ពាន់​លាន​ដុល្លារ ដែល​ស្មើ​នឹង​ ៣២,៥% នៃ​ការ​ចំណាយ​ទាំង​អស់​របស់​រដ្ឋាភិបាល សម្រាប់​ឆ្នាំ​២០២៥​ខាង​មុខ។​ វា​ជា​​​​តួ​លេខ​​កំណត់ត្រា​ថ្មី​មិន​ធ្លាប់​មាន​សម្រាប់​វិស័យ​ការពារ​ជាតិ​រុស្ស៊ី នៅ​ក្នុង​រយៈពេល​៣​ឆ្នាំ​ជាប់ៗ​គ្នា ក្រោយ​ផ្ទុះ​សង្គ្រាម​ជាមួយ​អ៊ុយក្រែន នៅ​ក្នុង​ខែ​កុម្ភៈ​ឆ្នាំ​២០២២។

លោក វ៉្លាឌឺមៀរ ពូទីន (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថវិកា​ការពារ​ជាតិ​ឆ្នាំ​២០២៥​របស់​រុស្ស៊ី គឺ​ច្រើន​ជាង​ឆ្នាំ​២០២៤ ចំនួន ២៨​ពាន់​​លាន​ដុល្លារ ខណៈ​បច្ចុប្បន្ន បញ្ហា​ប្រឈម​​នៃ​សេដ្ឋកិច្ច និង​ប្រជាជន​កំពុង​កើន​ឡើងគួរ​ឲ្យ​កត់​សម្គាល់។ អតិផរណា​នៅ​រុស្ស៊ី បាន​​កើនឡើង​ខ្ពស់ ហើយ​ក្រុមហ៊ុន​​ជា​ច្រើន​កំពុង​មាន​កង្វះខាត​បុគ្គលិក។ ដើម្បី​គ្រប់គ្រង​ស្ថានការណ៍​ដ៏​អាក្រក់​​នេះ ធនាគារ​កណ្ដាល​រុស្ស៊ី បាន​ដំឡើង​ការប្រាក់​ដល់ ២១% កាល​ពី​ខែ​តុលា​ ដែល​ជា​ការប្រាក់​ខ្ពស់​បំផុត​​មួយ​នៅ​ក្នុង​រយៈពេល​​ជា​ច្រើន​សិប​ឆ្នាំ​មក​នេះ។

សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​​អ៊ុយក្រែន គឺ​ជា​ជម្លោះ​ប្រដាប់​អាវុធ​​ធំ​​ជាង​គេ​នៅ​អឺរ៉ុប គិត​ចាប់​តាំង​ពី​ចប់​​សង្គ្រាម​លោក​លើក​ទី​២។ ភាគី​ទាំង​ពីរ​នៃ​សង្គ្រាម​អាយុ​កាល​​ជិត​៣​ឆ្នាំ​នេះ សុទ្ធ​តែ​រង​ផល​ប៉ះពាល់​​​លើ​​ធនធាន​​រៀងៗ​ខ្លួន​របស់​ពួក​គេ។

យ៉ាង​ណា​មិញ ខុស​ពី​រុស្ស៊ី អ៊ុយក្រែន​បាន​ទទួល​ការ​គាំទ្រ​ពី​សម្ព័ន្ធមិត្ត​លោក​ខាង​លិច​​​​ក្នុង​ចំនួន​ទឹក​​ប្រាក់​​រាប់​ពាន់​លាន​ដុល្លារ។ តួ​យ៉ាង ដូច​​កាល​ពី​ថ្ងៃ​ចន្ទ លោក Olaf Scholz អធិការបតី​អាល្លឺម៉ង់ បាន​ប្រកាស​ពី​កញ្ចប់​ជំនួយ​យោធា​​ ៦៨៤​លាន​ដុល្លារ​សម្រាប់​អ៊ុយក្រែន។

លោក Scholz បាន​និយាយ​ថា នៅ​​ឆ្នាំ​២០២៥ អាល្លឺម៉ង់ នឹង​ដឹក​​​ខែល​ការពារ​អាកាស រួម​ទាំង​​ប្រព័ន្ធ​មីស៊ីល Patriot ផលិត​នៅ​អាមេរិក ឲ្យ​រដ្ឋាភិបាល​ក្រុង​កៀវ​៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍៤៥ វិនាទី មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម