ព័ត៌មានអន្ដរជាតិ
ក្រុមហាម៉ាស៖ ឈ្លើយសឹក៣៣នាក់ត្រូវបានសម្លាប់នៅហ្គាហ្សា
ក្រុមហាម៉ាស់ដែលចាប់ឈ្លើយសឹក២៤០នាក់កាលថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ ដែលនាំទៅសង្គ្រាមមកដល់សព្វថ្ងៃនេះ បានឲ្យដឹងថា ឈ្លើយសឹកចំនួន ៣៣នាក់ដែលត្រូវបានចាប់ខ្លួនដោយក្រុមខ្លួននៅតំបន់ហ្គាហ្សាត្រូវបានសម្លាប់ចាប់តាំងពីចាប់ផ្តើមសង្រ្គាមជិត១៤ខែរបស់អ៊ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី០៣ខែធ្នូនេះ។

ក្រុមនេះហាម៉ាស់បានចេញសេចក្តីថ្លែងការណ៍តាមវីដេអូមួយកាលពីថ្ងៃចន្ទ ដោយនិយាយថា អ្នកចាប់ត្រូវបានសម្លាប់ «ដោយសារតែការរឹងចចេសរបស់ឧក្រិដ្ឋជនសង្គ្រាមរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និង ការឈ្លានពានដែលកំពុងបន្តរបស់គាត់»។
យោងតាមវីដេអូរបស់ក្រុម ហាម៉ាស និងកាលបរិច្ឆេទនៃឧប្បត្តិហេតុក្រុមនេះបាននិយាយថាឈ្លើយសឹកត្រូវបានសម្លាប់។ ដែលភាគច្រើនដោយសារការវាយប្រហារតាមអាកាស។
លើសពីនេះការប៉ុនប៉ងជួយសង្គ្រោះដោយយោធាអ៊ីស្រាអែលក៏បណ្ដាលឲ្យមានឈ្លើយសឹកស្លាប់ផងដែរ។ យោងតាមក្រុមហាម៉ាស់ ឧបទ្ទវហេតុដំបូងគឺការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ដែលបានសម្លាប់ឈ្លើយសឹកបួននាក់កាលពីថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៣។ ចុងក្រោយបំផុតគឺការសម្លាប់ឈ្លើយសឹកម្នាក់ក្នុងអំឡុងពេលប្រតិបត្តិការយោធាអ៊ីស្រាអែលនៅភាគខាងជើងហ្គាហ្សាកាលពីខែមុន។

ស្របពេលជាមួយគ្នានេះរដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបបាននិយាយកាលពីថ្ងៃចន្ទថា ក្នុងពេលជាមួយគ្នា គណៈប្រតិភូមកពីបក្សពួកប៉ាឡេស្ទីន និង ក្រុមហាម៉ាស បានជួបប្រជុំគ្នានៅទីក្រុងគែរ ដើម្បី «ឈានដល់ការយោគយល់គ្នាទៅវិញទៅមក «ស្តីពីការគ្រប់គ្រងរបស់អាជ្ញាធរប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា បន្ទាប់ពីបញ្ចប់សង្គ្រាមអ៊ីស្រាអែល។
លោក Netanyahu ពីមុនបានសម្តែងការប្រឆាំងចំពោះការអនុញ្ញាតឱ្យអាជ្ញាធរប៉ាឡេស្ទីន (PA) កាន់កាប់តំបន់ហ្គាហ្សា។ ទោះយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកនិយាយថា ខ្លួនចង់ឱ្យ PA «កែទម្រង់» ដើម្បីគ្រប់គ្រងតំបន់ប៉ាឡេស្ទីន។
តំបន់ហ្គាហ្សាខាងជើងត្រូវបានវាយលុកយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីអ៊ីស្រាអែលបានចាប់ផ្តើមឡោមព័ទ្ធវាកាលពី៦០ថ្ងៃមុន។ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលរបស់ហ្គាហ្សាបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៣៧០០នាក់ត្រូវបានសម្លាប់ ឬបាត់ខ្លួនចាប់តាំងពីពេលនោះមក។
ការវាយលុករបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ដែលអ្នកជំនាញរបស់អង្គការសហប្រជាជាតិបានពិពណ៌នាថាជាអំពើប្រល័យពូជសាសន៍ បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងតិច ៤៤៤៦៦ នាក់ និងរបួស ១០៥៣៥៨ នាក់ ចាប់តាំងពីថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣។
ចំណែកយ៉ាងហោចណាស់មនុស្ស ១១៣៩ នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ីស្រាអែលក្នុងអំឡុងពេលការវាយប្រហារដែលដឹកនាំដោយក្រុមហាម៉ាសនៅថ្ងៃនោះ ហើយជាង ២០០ នាក់ត្រូវបានចាប់ខ្លួន៕


អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ