ព័ត៌មានអន្ដរជាតិ
មេដឹកនាំអាល្លឺម៉ង់ លោក Scholz ប្តេជ្ញាផ្តល់ជំនួយអ៊ុយក្រែននៅឆ្នាំបន្ទាប់
អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz កាលថ្ងៃចន្ទបានទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែនជាលើកដំបូងក្នុងរយៈពេលជិត៣ឆ្នាំ ហើយបានប្តេជ្ញាថា នឹងបន្តគាំទ្រទីក្រុងកៀវក្នុងសង្រ្គាមត្រឹមតែប៉ុន្មានសប្តាហ៍ បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានស្តីបន្ទោសគាត់ចំពោះការនិយាយទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី៣ខែធ្នូនេះ។

ខណៈសង្រ្គាមឆាប់ៗនេះនឹងឈានចូលឆ្នាំទីបួន លោក Zelenskyy បាននិយាយថាគាត់មិនយល់ស្របនឹងការនិយាយរបស់លោក Scholz ជាមួយ Putin។ ទោះយ៉ាងណាលោក Scholz បាននិយាយការពារថាការនិយាយទូរសព្ទ័ថាជាការអំពាវនាវដោយលោកគ្រាន់ចង់រំលឹកលោកពូទីនថាអ៊ុយក្រែនគឺជារដ្ឋអធិបតេយ្យភាព និងឯករាជ្យដែលគួរតែអាចសម្រេចចិត្តអនាគតរបស់ខ្លួន។ លោកក៏បានសង្កត់ធ្ងន់ថា លោកបានប្រាប់លោកពូទីនថា អ៊ុយក្រែនមិនឯកោទេ ហើយដៃគូរបស់ខ្លួននឹងបន្តការគាំទ្រ។
លោក Scholz បាននិយាយថា ប្រទេសអាល្លឺម៉ង់ដែលជាប្រទេសនាំមុខគេក្នុងការផ្តល់ប្រព័ន្ធការពារដែនអាកាសដល់អ៊ុយក្រែនបានផ្គត់ផ្គង់ប្រព័ន្ធ IRIS-T ចំនួនប្រាំរួចហើយ ប្រព័ន្ធ Patriot ចំនួន៣ និងកាំភ្លើងប្រឆាំងយន្តហោះបាញ់ដោយខ្លួនឯង Gepard ជាង ៥០ដើម។
លោកបានបន្ថែមថា ជំនួយយោធាមួយក្រុមទៀតដែលកំពុងត្រូវបានផ្តល់ជូនក្នុងខែនេះ នឹងរួមបញ្ចូលប្រព័ន្ធ IRIS-T មួយផ្សេងទៀត និង Gepards ជាច្រើនទៀត ខណៈសម្ភារៈបន្ថែមទៀតនឹងបន្តផ្ដល់ឲ្យនៅឆ្នាំ ២០២៥។

គួរបញ្ជាក់ថា អាល្លឺម៉ង់ជាប្រទេសគាំទ្រយោធាធំទីពីររបស់អ៊ុយក្រែនបន្ទាប់ពីសហរដ្ឋអាមេរិក។ ប៉ុន្តែ លោក Scholz បានបដិសេធមិនព្រមធ្វើតាមសំណើសំខាន់ពីររបស់លោក Zelenskyy គឺការផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយ Taurus ផលិតដោយអាល្លឺម៉ង់ និងស៊ុយអែតដល់អ៊ុយក្រែន ហើយជុំរុញឲ្យអ៊ុយក្រែនចូលរួមអង្គការណាតូយ៉ាងឆាប់រហ័ស។
ប្រទេសលោកខាងលិចមួយចំនួនបានផ្តល់ការអនុញ្ញាតឲ្យទីក្រុងគៀវនៅក្នុងខែវិច្ឆិកា ដើម្បីធ្វើការវាយប្រហាររយៈចម្ងាយឆ្ងាយជាមួយនឹងអាវុធដែលពួកគេបានផ្គត់ផ្គង់។ យ៉ាងណាបន្ទាប់ពីការសម្រេចចិត្តនេះ លោក Putin បាននិយាយថា រុស្ស៊ីបានបើកការវាយប្រហារលើអ៊ុយក្រែនជាមួយនឹងមីស៊ីលផ្លោងរយៈចម្ងាយមធ្យមដែលមិនអាចបញ្ឈប់បាន ដែលមានឈ្មោះថា Oreshnik ដែលលោកអះអាងថា មិនអាចស្ទាក់ចាប់បាន៕

អត្ថបទ៖ ប៊ុន សុភាព

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?