ព័ត៌មានអន្ដរជាតិ
ថៃ ព្រមានឲ្យ១៤ខេត្តនៅភាគខាងត្បូង ប្រយ័ត្នជំនន់រហ័ស ខណៈមនុស្សស្លាប់ កើនដល់២៥នាក់
ប្រទេសថៃ បានចេញការព្រមានឲ្យខេត្តចំនួន១៤នៅភាគខាងត្បូង ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ហើយត្រៀមខ្លួនទប់ទល់ជាមួយជំនន់រហ័ស រហូតដល់ចុងសប្តាហ៍ ខណៈតួលេខមនុស្សស្លាប់ដោយគ្រោះធម្មជាតិនៅទីនោះ កើនដល់២៥នាក់ហើយ។

ក្រៅពីមានមនុស្សស្លាប់ហើយនោះ ទឹកជំនន់ក៏បានជន់លិចសហគមន៍ចំនួន ៣ ៧២៩នៅ ៨៧ស្រុក ហើយប៉ះពាល់មនុស្សចំនួន ៦៦៤ ១៧៣គ្រួសារផងដែរ។
តាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃអង្គារទី៣ខែធ្នូឆ្នាំ២០២៤, នាយកដ្ឋានបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយ បានចេញសេចក្តីថ្លែងការណ៍ថា ប្រព័ន្ធវិសម្ពាធទាបនៅសមុទ្រចិនខាងត្បូង នឹងផ្លាស់ទីកាត់ឈូងសមុទ្រថៃនិងភាគខាងត្បូងប្រទេសថៃ ចូលទៅក្នុងសមុទ្រ Andaman ផ្នែកខាងក្រោម។ ដូច្នេះភ្លៀងនឹងនៅតែបន្តធ្លាក់ខ្លាំងទៀត ហើយស្ថានភាពគ្រោះទឹកជំនន់នឹងមិនធូរស្រាលឡើយ រហូតដល់ចុងសប្តាហ៍។
ទន្ទឹមនោះ នាយកដ្ឋានបានព្រមានឲ្យខេត្តចំនួន១៤នៅភាគខាងត្បូងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ដែលខេត្តទាំងនោះមានដូចជា Chumphon, Surat Thani, Nakhon Si Thammarat, Phatthalung, Songkhla, Pattani, Yala, Narathiwat, Ranong, Phang Nga, Phuket, Krabi, Trang, និង Satun។

នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែក អ្នកនាំពាក្យរងរដ្ឋាភិបាលថៃលោក Anukool Pruksanusak បានធានាដល់កសិករនៅតំបន់ភាគខាងត្បូងថា សូមកុំបារម្ភឲ្យសោះ រដ្ឋនឹងផ្តល់ជំនួយដល់ជនរងគ្រោះដោយទឹកជំនន់។
តាមការបញ្ជាក់របស់លោក, ទឹកជំនន់ដែលកំពុងបន្តនៅភាគខាងត្បូងប្រទេសថៃ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យកសិកម្ម ជាពិសេសការចិញ្ចឹមសត្វតែម្តង។ ដូច្នេះ រដ្ឋាភិបាលកំពុងធ្វើការយ៉ាងសស្រាក់សស្រាំជាមួយភ្នាក់ងារពាក់ព័ន្ធទាំងអស់ដើម្បីផ្តល់ជំនួយបន្ទាន់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃព្រមានពីភ្លៀងធ្លាក់ខ្លាំងថែមទៀត ខណៈអ្នកស្លាប់ព្រោះទឹកជំនន់កើនដល់ ២២នាក់

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា