Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ចេញ​ច្បាប់​ថ្មី ហាមឃាត់​ចិន​មិន​ឲ្យ​ប្រើប្រាស់​បច្ចេកវិទ្យា​បន្ទះ​ឈីប​របស់ខ្លួន

បានផុស

នៅ

ការនាំចេញ​បច្ចេកវិទ្យា​បន្ទះ​ឈីប ឬ​ហៅ​ថា semiconductor ទៅកាន់ប្រទេសចិន ត្រូវ​បាន​ហាមឃាត់​ជា​ផ្លូវការ ក្រោយ​រដ្ឋបាល​​​របស់​ប្រធានាធិបតី​​អាមេរិក​​លោក ចូ បៃដិន បាន​ចេញ​ច្បាប់​ថ្មី ដើម្បី​បន្តអនុវត្តវិធានការរឹតត្បិតសមត្ថភាពរបស់ទីក្រុងប៉េកាំង ក្នុងការផលិត​សព្វាវុធ​ទំនើប និងប្រព័ន្ធបញ្ញាសិប្បនិម្មិត។

លោក ចូ បៃដិន កំពុង​កាន់​បន្ទះ​ឈីប (រូបភាព៖ UPI)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាលលោក បៃដិន បានរឹតបន្តឹងការនាំចេញរបស់ខ្លួនម្តងហើយម្តងទៀត​​ចំពោះ​ចិន ដោយចាត់ទុកបច្ចេកវិទ្យា semiconductor ជាហានិភ័យសន្តិសុខជាតិ។

ច្បាប់​ថ្មី ដែល​បានប្រកាសកាលពីថ្ងៃចន្ទដោយការិយាល័យឧស្សាហកម្ម និងសន្តិសុខនៃក្រសួងពាណិជ្ជកម្ម រួមមានការហាមឃាត់ចំពោះចិននូវឧបករណ៍ផលិត semiconductor ចំនួន​២៤​ប្រភេទ និងឧបករណ៍​កម្មវិធី​ពាក់ព័ន្ធ​ចំនួន​​៣​ផ្សេង​ទៀត។ ច្បាប់​ថ្មី ក៏​ហាម​ឃាត់​ការនាំចេញអង្គ​​ផ្ទុក​ទិន្នន័យ​កម្រិតខ្ពស់ផងដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកស្រី Gina Raimond រដ្ឋមន្ត្រី​​ពាណិជ្ជកម្ម​អាមេរិក បានពណ៌នាវិធានការថ្មី​​នេះ​ថាជាវិធីសាស្រ្តគោលដៅ «រារាំង​សមត្ថភាពរបស់​ចិន ក្នុងការផលិតបច្ចេកវិទ្យាទំនើបៗដែលបង្កហានិភ័យដល់សន្តិសុខជាតិ» របស់​អាមេរិក។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរបស់ទីក្រុងប៉េកាំង បានរិះគន់សហរដ្ឋអាមេរិក ដោយ​ថា​ ការរឹតបន្តឹងថ្មីជាការរំលោភលើការគ្រប់គ្រងការនាំចេញ និងទម្រង់នៃ «ការគំរាមកំហែង​ជា​ឯកតោភាគី»។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​ពាណិជ្ជកម្ម​ចិន បាន​​រៀបបរាប់​ថា៖ «ឧស្សាហកម្ម semiconductor មានសកលភាវូបនីយកម្ម​ដ៏​ទូលំទូលាយ ហើយការបំពានលើវិធានការត្រួតពិនិត្យដោយសហរដ្ឋអាមេរិក រារាំងយ៉ាងធ្ងន់ធ្ងរដល់ការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មធម្មតារបស់ប្រទេសទាំងអស់ ធ្វើ​​ឲ្យ​ខូចយ៉ាងធ្ងន់ធ្ងរដល់ច្បាប់ទីផ្សារ និងសណ្តាប់ធ្នាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ ហើយគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាពនៃ​ខ្សែសង្វាក់ផ្គត់ផ្គង់សង្វាក់ឧស្សាហកម្ម​សកល»៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ២ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រជាពលរដ្ឋ សហជីព និងកម្មករ ថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែល​អំពាវនាវ​ឱ្យ​មាន​ការ​ងើប​បះបោរ​ប្រឆាំង​នឹងរាជរដ្ឋាភិបាលស្របច្បាប់

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម