ព័ត៌មានអន្ដរជាតិ
តើប្រធានាធិបតីអាមេរិក រូបណាខ្លះ ធ្លាប់លើកលែងទោសឲ្យសាច់ញាតិ?
ការសម្រេចចិត្តរបស់លោក Joe Biden កាលពីថ្ងៃចន្ទទី២ខែធ្នូឆ្នាំ២០២៤ ក្នុងការលើកលែងទោសឲ្យកូនប្រុសឈ្មោះ Hunter បានបង្កឲ្យមានមតិរិះគន់ខ្លាំងមែនទែន ជាពិសេសពីសំណាក់អ្នកសាធារណរដ្ឋតែម្តង។ ភ្លាមៗនោះដែរ អ្នកនាំពាក្យសេតវិមានបានចេញមុខការពារនិងបញ្ជាក់ច្បាស់ៗថា ហេតុផលធំមួយក្នុងចំណោមហេតុផលដែលលោក Biden លើកទោសឲ្យកូនប្រុសគឺដោយសារតែក្តីបារម្ភថា អ្នកចូលកាន់តំណែងថ្មីដែលជាគូប្រជែងនយោបាយ នឹងធ្វើបាបកូនប្រុសពេលគាត់អស់តំណែងទៅ។

ម្យ៉ាងវិញទៀត សេតវិមាន បានគូសបញ្ជាក់ថា នេះមិនមែនទើបលើកដំបូងឡើយដែលប្រធានាធិបតីអាមេរិកមួយរូប ផ្តល់ការលើកលែងទោសដល់សាច់ញាតិ។
ដូច្នេះតើក្នុងប្រវត្តិសាស្រ្តអាមេរិក មានប្រធានាធិបតីប៉ុន្មានរូបហើយដែលលើកលែងទោសដល់សាច់ញាតិ ក្នុងអំឡុងពេលកាន់តំណែង?
1. លោក Joe Biden លើកទោសឲ្យកូនប្រុសឈ្មោះ Hunter Biden

កាលពីថ្ងៃចន្ទទី២ខែធ្នូឆ្នាំ២០២៤ លោក Biden បានចុះហត្ថលេខាអត់ឱនឲ្យកូនប្រុសដែលត្រូវកាត់ទោសនៅឆ្នាំនេះ លើបទចោទប្រកាន់ចំនួន៣ករណី ពាក់ព័ន្ធការកាន់កាប់អាវុធនិងគេចពន្ធ ហើយប្រកាសថា កូនប្រុសរបស់គាត់ត្រូវគេកាត់ទោសដោយអយុត្តិធម៌បំផុត ព្រោះតែទំនាក់ទំនងគ្រួសារ។
លោក Hunter ត្រូវបានតុលាការរដ្ឋ Delaware ចោទប្រកាន់ពីបទកុហកលើពាក្យស្នើសុំទិញកាំភ្លើងក្នុងឆ្នាំ២០១៨ ដោយបន្លំថា គាត់មិនមែនជាអ្នកញៀនថ្នាំទាំងដែលពេលនោះ គាត់កំពុងប្រើប្រាស់កូកាអ៊ីន។
2. លោក Donald Trump លើកលែងទោសឲ្យដន្លង

ក្នុងអំឡុងពេលកាន់តំណែងអាណត្តិដំបូង លោក Donald Trump បានលើកលែងទោសឲ្យលោក Charles Kushner ដែលត្រូវជាឪពុករបស់ Jared Kushner ក្រោយត្រូវផ្តន្ទាទោសពីបទក្លែងបន្លំឯកសារពន្ធ សងសឹកសាក្សីដែលសហការ និងធ្វើសេចក្តីថ្លែងការណ៍មិនពិតទៅកាន់គណៈកម្មាធិការបោះឆ្នោតសហព័ន្ធក្នុង២០០៥។
3. លោក Bill Clinton លើកលែងទោសឲ្យប្អូនប្រុស

នៅថ្ងៃចុងក្រោយក្នុងតំណែង ពោលគឺនៅថ្ងៃទី២០ខែមករាឆ្នាំ២០០១ អតីតប្រធានាធិបតី Bill Clinton បានលើកលែងទោសឲ្យប្អូនប្រុសឈ្មោះ Roger Clinton ដែលត្រូវជាប់ពន្ធនាគារពីបទជួញដូរគ្រឿងញៀនទៅឲ្យមន្ត្រីប៉ូលិសម្នាក់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក បៃដិន លើកទោសឲ្យកូន ព្រោះខ្លាចគេធ្វើបាបកូន ពេលគាត់អស់តំណែង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ