ព័ត៌មានអន្ដរជាតិ
អាចម៍ផ្កាយ ហោះបុកបរិយាកាសផែនដីនៅរុស្ស៊ី បង្កការភ្ញាក់ផ្អើល
ក្រោយអង្គការ ណាសា ចេញការព្រមានមិនបានប៉ុន្មានម៉ោងផង ស្រាប់តែអាចម៍ផ្កាយមានអង្កត់ផ្ចិត៥ម៉ែត្រ បានបង្ហាញវត្តមាននៅតំបន់ស៊ីបេរី នៃប្រទេសរុស្ស៊ីតែម្តង។

តាមការចុះផ្សាយរបស់ Daily Mail កាលពីថ្ងៃអង្គារទី៣ខែធ្នូឆ្នាំ២០២៤ អាចម៍ផ្កាយ COWECP5 បានហោះបុកបរិយាកាសផែនដីបំភ្លឺមេឃក្នុងទីប្រជុំជន Olekminsk នៃតំបន់ស៊ីបេរីនាវេលាម៉ោង ១១:១៤នាទីយប់ (ម៉ោងនៅរុស្ស៊ី) បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
៧ម៉ោងមុននេះ ប្រព័ន្ធតាមដានអាចម៍ផ្កាយរបស់អង្គការណាសា ដែលមានមូលដ្ឋាននៅរដ្ឋ អារីហ្សូណា សហរដ្ឋអាមេរិក ក៏ចេញការព្រមានផងដែរ ហើយទីប្រជុំជន Olekminsk បានប្រកាសឲ្យពលរដ្ឋប្រុងប្រយ័ត្ន ប៉ុន្តែក្រោយបាតុភូតនេះកើតឡើង គេដឹងថា គ្មានការប៉ះពាល់ឬខូចខាតអ្វីឡើយ។

COWECP5 គឺជាអាចម៍ផ្កាយទី១២ហើយ ដែលក្រុមអ្នកវិទ្យាសាស្ត្រ វិភាគយ៉ាងត្រឹមត្រូវបំផុតអំពីគន្លងនិងពេលដែលវាធ្លាក់ ហើយវាជាអាចម៍ផ្កាយទី៤ ដែលហោះបុកភពផែនដីរបស់យើងនៅឆ្នាំនេះ។
នេះសបញ្ជាក់ឲ្យឃើញថា ប្រព័ន្ធរបស់អង្គការណាសា កាន់តែមានប្រសិទ្ធភាពក្នុងការតាមដានអាចម៍ផ្កាយ ហើយវាក៏ជាដំណឹងល្អដែរ ព្រោះថា អនាគត ភពផែនដីអាចនឹងចៀសផុតពីការវាយប្រហារដោយអាចម៍ផ្កាយ ដោយសារបច្ចេកវិទ្យាទំនើប របស់អង្គការណាសា។
សូមជម្រាបថា អាចម៍ផ្កាយមានថាមពលបំផុត ដែលហោះបុកផែនដីលើកចុងក្រោយគឺនៅក្នុងខែតុលា លើមហាសមុទ្រប៉ាស៊ីហ្វិក រួមមកគឺនៅនៅខែកញ្ញា និងខែមករា៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាចម៍ផ្កាយប៉ុនយន្តហោះ នឹងធ្វើដំណើរមកកៀកផែនដី នៅប៉ុន្មានថ្ងៃទៀត

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ