ព័ត៌មានអន្ដរជាតិ
បក្សប្រឆាំងនៅកូរ៉េខាងត្បូង ទាមទារឲ្យលោក Yoon ចុះចេញពីតំណែង ជុំវិញរឿងប្រកាសច្បាប់អាជ្ញាសឹក
គណបក្សប្រឆាំងធំបំផុតរបស់កូរ៉េខាងត្បូង នៅថ្ងៃពុធនេះបានជំរុញឲ្យលោកប្រធានាធិបតី Yoon Suk Yeol លាលែងពីតំណែងភ្លាមៗ បើមិនដូច្នោះ លោកនឹងប្រឈមមុខនឹងការចោទប្រកាន់។ ការប្រកាសរបស់បក្សប្រឆាំង ធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីលោក Yoon បានប្រកាសច្បាប់អាជ្ញាសឹកយ៉ាងបន្ទាន់មួយ ដែលបង្កភាពចលាចលនៅកូរ៉េខាងត្បូង។ យ៉ាងណា ច្បាប់អាជ្ញាសឹកនេះ ត្រូវបានដកចេញវិញ ក្រោយពេលសមាជិកសភាបោះឆ្នោតប្រឆាំងនឹងលោក Yoon។

គណបក្សប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំង និងជាបក្សមានសម្លេងភាគច្រើននៅក្នុងសភា បានប្រកាសថា សមាជិកសភារបស់ខ្លួនបានសម្រេចចិត្តអំពាវនាវឲ្យលោក Yoon លាលែងពីតំណែងភ្លាមៗ ឬពួកគេនឹងចាត់វិធានការ ដើម្បីចោទប្រកាន់គាត់។
សារបក្សប្រឆាំង បានលើកឡើងថា៖ «ការប្រកាសច្បាប់អាជ្ញាសឹករបស់ប្រធានាធិបតី Yoon Suk Yeol គឺជាការបំពានយ៉ាងច្បាស់លើរដ្ឋធម្មនុញ្ញ។ ការប្រកាសច្បាប់អាជ្ញាសឹករបស់គាត់គឺគ្មានសុពលភាពពីដើមឡើយ ហើយជាការរំលោភយ៉ាងធ្ងន់ធ្ងរលើរដ្ឋធម្មនុញ្ញ។ វាគឺជាទង្វើដ៏ធ្ងន់ធ្ងរនៃការបះបោរ និងផ្ដល់ជាហេតុផលដ៏ល្អបំផុតសម្រាប់ការចោទប្រកាន់លើរូបគាត់»។
ការចោទប្រកាន់លោក Yoon នឹងត្រូវការការគាំទ្រចំនួនពីរភាគបីនៃសភា ឬសម្លេង ២០០ នៃសមាជិកសភាសរុបចំនួន ៣០០ របស់ខ្លួន។ គណបក្សប្រជាធិបតេយ្យ និងគណបក្សប្រឆាំងតូចៗផ្សេងទៀត រួមគ្នាមាន ១៩២អាសនៈ។ នៅពេលដែលសភាបានបោះឆ្នោតច្រានចោលការប្រកាសច្បាប់អាជ្ញាសឹករបស់លោក Yoon ក្នុងសម្លេង ១៩០ទល់នឹង០ សមាជិកសភាប្រហែល ១០រូបមកពីគណបក្សកាន់អំណាចរបស់លោក Yoon បានបោះឆ្នោតគាំទ្រការដកច្បាប់អាជ្ញាសឹក។
បើលោក Yoon ត្រូវបានចោទប្រកាន់ គាត់នឹងត្រូវដកហូតអំណាចរដ្ឋធម្មនុញ្ញរបស់គាត់ ហើយតុលាការធម្មនុញ្ញនឹងធ្វើការសម្រេចលើជោគវាសនារបស់គាត់។ លោកនាយករដ្ឋមន្ត្រី Han Duck-soo នឹងទទួលបន្ទុកជាប្រធានាធិបតីជំនួសលោក Yoon៕
ដោយ៖ ឈាង
ចុចអាន៖ ហេតុអ្វីកូរ៉េខាងត្បូង ដាក់ច្បាប់អាជ្ញាសឹក? តើពេលនេះ ស្ថានការណ៍យ៉ាងណាហើយ?

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ