Connect with us

ព័ត៌មានអន្ដរជាតិ

មន្ត្រីកំពូលៗរបស់លោក Yoon ស្នើសុំលាលែងពីតំណែង ជាទ្រង់ទ្រាយធំ

បានផុស

នៅ

នយោបាយរបស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ចូលវិបត្តិកាន់តែធ្ងន់ធ្ងរៗទៅហើយក្រោយលោកប្រធានាធិបតី Yoon Suk Yeol ប្រកាសច្បាប់អាជ្ញាសឹក ហើយត្បិតពេលនេះ ច្បាប់ត្រូវបានដកចេញវិញក៏ពិតមែន ប៉ុន្តែមានមន្ត្រីជាន់ខ្ពស់របស់លោកជាច្រើនរូប បានស្នើសុំលាលែងពីតំណែងជាទ្រង់ទ្រាយធំ។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ Korea Herald នៅថ្ងៃពុធទី៤ខែធ្នូឆ្នាំ២០២៤, មន្ត្រីធំៗនៅការិយាល័យប្រធានាធិបតី រួមទាំងអគ្គសេនាធិការនិងលេខាធិការជាន់ខ្ពស់ផងដែរនោះ សុទ្ធតែស្នើសុំលាលែងពីតំណែង។

កាលពីយប់ថ្ងៃអង្គារ ប្រទេសកូរ៉េខាងត្បូងបានកើតចលាចលដោយសារច្បាប់អាជ្ញាសឹក ដោយប្រជាជននាំគ្នាចេញតវ៉ា ហើយគេឃើញមានទាំងរថក្រោះនិងកងទាហាន ដាក់ពង្រាយនៅទីក្រុងសេអ៊ូលផងដែរ។

(រូបថត៖ AP)

ទោះបីជាយ៉ាងណាក៏ដោយ មិនដល់២ម៉ោងផង ច្បាប់នេះត្រូវបានសមាជិករដ្ឋសភាកូរ៉េខាងត្បូងចំនួន១៩០រូប បោះឆ្នោតប្រឆាំងហើយ Yoon ក៏ដកច្បាប់នេះចេញវិញ។

នៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ លោក Yoon និយាយថា វិធានការនេះគឺចាំបាច់បំផុត ​ដើម្បីការពារប្រទេសពីកងកម្លាំងកុម្មុយនិស្តកូរ៉េខាងជើង និងដើម្បីកម្ចាត់ក្រុមប្រឆាំងនឹងរដ្ឋ។ ការធ្វើបែបនេះ គឺដើម្បីដកកងកម្លាំងគាំទ្រកូរ៉េខាងជើងចេញពីប្រទេស និងដើម្បីការពារសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញសេរី។ លោកគ្មានជម្រើសអ្វីក្រៅពីងាកទៅរកច្បាប់អាជ្ញាសឹកឡើយ។

(រូបថត៖ AP)

តាមពិតទៅគណបក្សកាន់អំណាចនិងគណបក្សប្រឆាំងកូរ៉េខាងត្បូង បានទាស់ទែងគ្នាជាយូរមកហើយ ជាពិសេសថ្មីៗបំផុត គឺពាក់ព័ន្ធការខ្វែងគំនិតគ្នារឿងអនុម័តកញ្ចប់ថវិកាការពារជាតិនៅឆ្នាំក្រោយ និងការប្តឹងចោទប្រកាន់គណៈរដ្ឋមន្ត្រីរបស់លោក Yoon ហើយអ្វីដែលសំខាន់បំផុតគឺជុំវិញការស៊ើបអង្កេតមិនឈប់ឈរលើរឿងអាស្រូវនៃភរិយារបស់លោកតែម្តង។ 

ក្រោយដកច្បាប់អាជ្ញាសឹកវិញ ស្ថានការណ៍នៅកូរ៉េខាងត្បូង ក៏មិនទាន់ធូរស្រាលដែរ ដោយមានបាតុកម្មទាមទារឲ្យលោក Yoon ចុះចេញពីតំណែង ហើយសមាជិករដ្ឋសភាប្រមាណ៤០នាក់ បានប្រកាសថា ពួកគេត្រៀមរួចរាល់ហើយ ក្នុងការដាក់ពាក្យបណ្តឹង ដើម្បីប្តឹងចោទប្រកាន់ប្រធានាធិបតីកូរ៉េខាងត្បូង ឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ បក្ស​ប្រឆាំង​នៅ​កូរ៉េ​ខាង​ត្បូង ទាមទារ​ឲ្យ​លោក Yoon ចុះ​ចេញ​ពី​តំណែង ជុំវិញ​រឿង​ប្រកាស​​ច្បាប់​អាជ្ញាសឹក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣០ នាទីutes មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម១ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ទ្រព្យសម្បត្តិមហាសេដ្ឋីពិភពលោក កើនដល់ ១៥ ទ្រីលាន​ដុល្លារ​ក្នុងឆ្នាំ ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

ការស្រាវជ្រាវនៅឧទ្យានជាតិ​វីរៈជ័យ ប្រទះ​រកឃើញ​ឈ្លូសយក្ស ប្រភេទសត្វ​ជិតផុតពូជនៅ​កម្ពុជា

សេដ្ឋកិច្ច២ ម៉ោង មុន

ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ ប្ដូរឈ្មោះដាក់ទៅជា «អាកាសចរណ៍ជាតិកម្ពុជា»

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ចូលកាន់តំណែងភ្លាម លោក ត្រាំ ប្រកាសអាសន្ននៅព្រំដែនជាប់ ម៉ិកស៊ិក ភ្លែត

សន្តិសុខសង្គម៧ ម៉ោង មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

Elon Musk សប្បាយ​អរ​ជាង​គេ​ជាង​ឯង ពេល​ឮ ត្រាំ សន្យា​ដាក់​ទង់ជាតិ​អាមេរិក​លើ​ភព​អង្គារ

ព័ត៌មានជាតិ៩ ម៉ោង មុន

សហភាពអឺរ៉ុបរកឃើញសំណល់ថ្នាំកសិកម្មលើសកម្រិត ក្នុងអង្ករកម្ពុជា ខណៈអង្ករមួយចំនួនត្រូវដឹកត្រឡប់មកវិញ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

TASS: ត្រាំ​បញ្ជា​ឲ្យរៀបចំ​សន្ទនា​តាមទូរស័ព្ទ​ជាមួយ ពូទីន នៅថ្ងៃ​ឡើងកាន់​អំណាច​

Sokha Hotels

ព័ត៌មានពេញនិយម