ព័ត៌មានអន្ដរជាតិ
ផ្ទុះការបាញ់ប្រហារក្នុងពិធីជប់លៀងនៅអាមេរិក ស្លាប់ និងរងរបួសមនុស្ស ១៥ នាក់
យ៉ាងហោចណាស់មនុស្ស ១៥ នាក់ត្រូវបានបាញ់ប្រហារនៅឯពិធីជប់លៀងមួយកាលពីថ្ងៃអាទិត្យនៅសង្កាត់ Greater Grand Crossing ទីក្រុង Chicago ដែលបណ្តាលឲ្យមនុស្ស ២ នាក់ស្លាប់ ។

ជំនួយការគ្រូពេទ្យ Greg Stinnett បាននិយាយថា យ៉ាងហោចណាស់មនុស្ស ១៥ នាក់ត្រូវបានបាញ់ប្រហារនៅខាងក្នុងពិធីជប់លៀងមួយលើផ្លូវ South Chicago Avenue នាម៉ោងប្រហែល ៤ និង ៤០ នាទីព្រឹកថ្ងៃអាទិត្យ ។

លោក Stinnett បានបន្ថែមទៀតថា ចំនួនមនុស្សដែលត្រូវបានបាញ់ប្រហារនៅក្នុងហេតុការណ៍នេះត្រូវបានគេរំពឹងថានឹងកើនឡើង នៅពេលដែលជនរងគ្រោះកាន់តែច្រើនមកដល់មន្ទីរពេទ្យ ។ យោងតាមប៉ូលិសបានឲ្យដឹងថា ជនរងគ្រោះ ២ នាក់ត្រូវបានគេប្រកាសថាស្លាប់នៅពេលមកដល់មន្ទីរពេទ្យ ។
ប៉ូលិសបាននិយាយថា មកដល់ពេលនេះជនរងគ្រោះមានអាយុពី ២០ ឆ្នាំទៅ ៤៤ ឆ្នាំ ។

យោងតាមមន្រ្តីអគ្គិភ័យទីក្រុង Chicago បានឲ្យដឹងថា ជនរងគ្រោះចំនួន ៧ នាក់ត្រូវបានដឹកទៅមន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរ ខណៈជនរងគ្រោះមានទាំងបុរស និងស្ត្រីពេញវ័យ ។

ឧប្បត្តិហេតុនេះគឺជាលើកទី ២ ហើយក្នុងរយៈពេលមិនដល់មួយឆ្នាំផងដែលមនុស្ស ១៥ នាក់ត្រូវបានបាញ់ប្រហារនៅក្នុងឧប្បត្តិហេតុតែមួយនៅទីក្រុង Chicago បន្ទាប់ពីមានការបាញ់ប្រហារមនុស្ស ១៥ នាក់នៅខាងក្រៅផ្ទះបុណ្យសពមួយកន្លែងកាលពីខែកក្កដាឆ្នាំមុន ខណៈរហូតមកដល់ពេលនេះការស៊ើបអង្កេត និងការសួរចម្លើយរបស់ប៉ូលិសកំពុងដំណើរការ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Mytwintiers
ចុចអាន ៖ ផ្ទុះការបាញ់ប្រហារក្នុងហាងលក់កាំភ្លើងនៅអាមេរិក ស្លាប់ ៣ នាក់
ចុចអាន ៖ ផ្ទុះការបាញ់ប្រហារនៅក្បែរទីក្រុង Chicago ស្លាប់ ៣ នាក់ របួស ៣ នាក់

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ