ព័ត៌មានអន្ដរជាតិ
យូណេស្កូ ទទួលស្គាល់ សម្លតុងយ៉ាំ របស់ថៃ ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី
អង្គការយូណេស្កូ (UNESCO) នៅព្រឹកថ្ងៃពុធនេះបានចុះបញ្ជីសម្លតុងយ៉ាំ របស់ប្រទេសថៃ ចូលជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិជាផ្លូវការហើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post នៅថ្ងៃទី៤ខែធ្នូឆ្នាំ២០២៤។

រដ្ឋមន្ត្រីក្រសួងវប្បធម៌ លោកស្រី Sudawan Wangsuphakijkosol បាននិយាយថា សេចក្ដីសម្រេចនេះ ធ្វើឡើងនៅទីក្រុងអាសង់ស្យុង នៃប្រទេសប៉ារ៉ាហ្គាយ នៅម៉ោង ៤និង១០នាទីល្ងាចថ្ងៃអង្គារ ឬម៉ោង ២និង១០នាទីព្រឹកថ្ងៃពុធ ម៉ោងនៅប្រទេសថៃ។
លោកស្រី Sudawan បានប្រាប់ថា៖ «សម្លតុងយ៉ាំ ឆ្លុះបញ្ចាំងពីរបៀបរស់នៅរបស់ប្រជាជនថៃ។ វាជាមុខម្ហូបរបស់ប្រជាជនក្នុងសហគមន៍កសិកម្មតាមមាត់ទន្លេក្នុងតំបន់ទំនាបកណ្តាល។ គ្រឿងផ្សំរបស់វាបានមកពីធនធានក្នុងស្រុក ហើយប្រជាជនក្នុងតំបន់ប្រែក្លាយវាទៅជាអាហារដែលមានសុខភាពល្អ»។ ដើម្បីធ្វើសម្លតុងយ៉ាំ បង្គាត្រូវចម្អិនក្នុងទឹកស្ងោរលាយជាមួយបន្លែរុក្ខជាតិ ដែលអ្នកស្រុកដាំនៅផ្ទះ ដូចជា រំដេង ស្លឹកគ្រៃ និងស្លឹកក្រូចសើច។
លោកស្រីបន្តថា «រសជាតិរបស់សម្លគឺមានជាតិជូរពីក្រូចឆ្មារ អមដោយរសជាតិប្រៃពីអំបិល ឬទឹកត្រី រសជាតិហឹរពីម្ទេស ផ្អែមពីបង្គា និងជូរតិចៗពីជី»។
សូមបញ្ជាក់ថា កន្លងមក បេតិកភណ្ឌវប្បធម៌ចំនួន ៤ របស់ថៃ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរួចហើយ រួមមាន របាំល្ខោនស្បែកមុខ របាំល្ខោននរាហ៍ ម៉ាស្សាថៃ និងពិធីបុណ្យសង្ក្រាន្ត៕
ដោយ៖ ឈាង

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា