Connect with us

ព័ត៌មានអន្ដរជាតិ

គណបក្សប្រឆាំងកូរ៉េខាងត្បូង ដាក់ញត្តិប្តឹងដកតំណែងលោក យូន ជាផ្លូវការហើយ

បានផុស

នៅ

ជុំវិញច្បាប់អាជ្ញាសឹកដែលបង្កចលាចលក្នុងប្រទេសកូរ៉េខាងត្បូង កាលពីរាត្រីថ្ងៃអង្គារទី៣ខែធ្នូឆ្នាំ២០២៤ ពេលនេះគណបក្សប្រឆាំង បានដាក់ញត្តិប្តឹងដកតំណែងលោកប្រធានាធិបតី យូន ស៊ុកយុល ជាផ្លូវការហើយ ត្បិតតែច្បាប់នេះ ត្រូវដកចេញវិញរួចហើយក៏ដោយ។

(រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ព័ន្ធមិត្តធំបំផុតមួយរបស់អាមេរិកប្រចាំនៅទ្វីបអាស៊ីមួយនេះ បានធ្លាក់ចូលទៅក្នុងវិបត្តិនយោបាយយ៉ាងវឹកវរជាទីបំផុតមិនធ្លាប់មានសោះក្នុងរយៈពេលប៉ុន្មានទសវត្សរ៍មកនេះ ក្រោយលោក យូន ប្រកាសច្បាប់អាជ្ញាសឹកយ៉ាងបន្ទាន់ ដោយសំអាងថា វិធានការនេះគឺចាំបាច់ខ្លាំងណាស់ ​ដើម្បីការពារប្រទេសពីកងកម្លាំងកុម្មុយនិស្តកូរ៉េខាងជើង និងដើម្បីកម្ចាត់ក្រុមប្រឆាំងរដ្ឋ។ ការធ្វើបែបនេះ គឺដើម្បីដកកងកម្លាំងគាំទ្រកូរ៉េខាងជើងចេញពីប្រទេស និងដើម្បីការពារសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញសេរី។ 

២ម៉ោងក្រោយការប្រកាសនោះ លោក​យូន ក៏ប្រកាសដកច្បាប់ចេញវិញ ហើយនៅព្រឹកថ្ងៃពុធគណបក្សប្រឆាំង បានរួមដៃគ្នាដាក់ញត្តិប្តឹងដកតំណែងលោក ដោយលោក Hwang Un-ha សមាជិកសភាក្នុងក្រុមចម្រុះ ប្រាប់ទៅអ្នកយកព័ត៌មានថា «រដ្ឋសភា គួរតែផ្តោតលើការបញ្ចប់ឋានៈប្រធានាធិបតីភ្លាមៗ ដើម្បីអនុម័តនីតិវិធីដកតំណែងឲ្យបានឆាប់បំផុត»។

(រូបថត៖)

ស្របពេលជាមួយគ្នានោះ គណបក្សប្រឆាំង គឺគណបក្សប្រជាធិបតេយ្យ «DP» បានប្រកាសថា លោកយូន មិនរួចខ្លួនទេ គាត់ត្រូវតែចុះចេញពីតំណែង ឬត្រូវចាប់ខ្លួនគាត់ឲ្យបាន ហើយទោះក្រោយគាត់លាលែងមែន ក៏គាត់ត្រូវតែប្រឈមនឹងការចោទប្រកាន់ពីបទក្បត់ជាតិដែរ។

សូមបញ្ជាក់ថា នីតិវិធីដកតំណែង​​លោក យូន ចាំបាច់ត្រូវការ​​ការ​​គាំទ្រ​ចំនួន​ពីរភាគបីនៃសភា ឬ​សម្លេង ២០០ នៃសមាជិក​សភា​សរុប​ចំនួន ៣០០ របស់ខ្លួន ខណៈ DP និង​គណបក្សប្រឆាំង​តូចៗ​ផ្សេងទៀត ​រួមគ្នា​មាន ១៩២អាសនៈ។

បើ​លោក​ Yoon ត្រូវបានប្តឹងមែន គាត់នឹង​ត្រូវ​ដកហូតអំណាចរដ្ឋធម្មនុញ្ញ ហើយ​តុលាការធម្មនុញ្ញ​នឹង​ធ្វើ​ការ​សម្រេច​លើ​ជោគវាសនារបស់គាត់ហើយ លោកនាយករដ្ឋមន្ត្រី Han Duck-soo នឹងទទួលបន្ទុកជាប្រធានាធិបតី​ជំនួស​លោក Yoon៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ មន្ត្រីកំពូលៗរបស់លោក Yoon ស្នើសុំលាលែងពីតំណែង ជាទ្រង់ទ្រាយធំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៣ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៣ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម