Connect with us

ព័ត៌មានអន្ដរជាតិ

ឆ្មាំសមុទ្រ​ចិននិងហ្វីលីពីនផ្ទុះជម្លោះដែនសមុទ្រជាថ្មី

បានផុស

នៅ

មន្ត្រីហ្វីលីពីនថា នាវាឆ្មាំឆ្នេរសមុទ្រចិនដែលគាំទ្រដោយនាវាកងទ័ពជើងទឹក បាន​ប្រើ​កាណុងបាញ់ទឹកដ៏មានអានុភាព និងបានរារាំង និងបានរុញច្រាននាវាល្បាតហ្វីលីពីនកាលពីថ្ងៃពុធ នៅក្នុងការ​ប៉ះទង្គិច​ជាថ្មី​នៅក្នុងដែនសមុទ្រចិនខាងត្បូង​មានជម្លោះ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​APនៅថ្ងៃទី០៤ខែធ្នូនេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្មាំឆ្នេរសមុទ្រហ្វីលីពីន និងការិយាល័យកប៉ាល់នេសាទចំនួន​៣ បានកំពុងល្បាតជាប្រចាំដើម្បីការពារអ្នកនេសាទហ្វីលីពីននៅឯតំបន់ Scarborough Shoal នៅពេលដែលឆ្មាំឆ្នេរសមុទ្រ និងនាវាកងទ័ពជើងទឹករបស់ចិនជាច្រើនបានមកជិត និងធ្វើ «សកម្មភាពឈ្លានពាន»ទាំងព្រឹកព្រលឹម។

នាវាមួយក្នុងចំណោមនាវាហ្វីលីពីន ​នាវា​ BRP Datu Pagbuaya ត្រូវបានប៉ះទង្គិចកាលពីថ្ងៃពុធដោយនាវាឆ្មាំឆ្នេរសមុទ្រ​ចិន​ដែលមានលេខ៣៣០២ ក្នុង៣០គីឡូម៉ែត្រ ភាគខាងត្បូងនៃទីក្រុង Scarborough។ ឆ្មាំសមុទ្រហ្វីលីពីនបាននិយាយ​​ថា ភ្លាមៗនោះ​កប៉ាល់ឆ្មាំឆ្នេរសមុទ្រចិន បានបើកនាវា BRP Datu Pagbuaya ដោយចេតនា បន្ទាប់មកបាន​បើកការវាយប្រហារដោយប្រើកាណុងបាញ់ទឹកពីរមកលើនាវាពួកគេ។

ចំណែកនាវាឆ្មាំឆ្នេរសមុទ្រហ្វីលីពីន BRP Teresa Magbanua បានប្រឈមមុខនឹងការរារាំង និងការេគំរាមគំហែងដ៏គ្រោះថ្នាក់ដោយកងនាវាចរចិន និងនាវាឆ្មាំឆ្នេរសមុទ្រពីរ។ នាវាឆ្មាំឆ្នេរសមុទ្រហ្វីលីពីនមួយទៀតគឺ BRP Cabra ក៏ត្រូវបានទទួលរងនូវការគំរាម ដោយនាវាឆ្មាំឆ្នេរសមុទ្រចិននៅចម្ងាយប្រហែល ២៧៤ ម៉ែត្រផងដែរ នេះបើយោងតាមមន្រ្តីឆ្មាំឆ្នេរសមុទ្រហ្វីលីពីន។

មិនទាន់​មាន​ការ​អត្ថាធិប្បាយ​ភ្លាមៗ​ពី​មន្ត្រី​ចិន​ទេ ខណៈនាពេលកន្លងមក ពួកគេបានលើកឡើងម្តងហើយម្តងទៀតអំពីអធិបតេយ្យភាពរបស់ប្រទេសចិននៅក្នុងតំបន់ឈូងសមុទ្រដែលមានការប្រកួតប្រជែង និងការប្តេជ្ញាចិត្តរៀងៗខ្លួនដើម្បីការពារអ្វីដែលពួកគេអះអាងថាជាទឹកដីរបស់ពួកគេ បើទោះបីជាការសម្រេចចិត្តរបស់មជ្ឈត្តកម្មអន្តរជាតិឆ្នាំ ២០១៦ ដែលថាការអះអាងជាប្រវត្តិសាស្ត្ររបស់ទីក្រុងប៉េកាំងមិនត្រឹមត្រូវក៏ដោយ។

(រូបភាព៖ AP)

គួរបញ្ជាក់ថាសកម្មភាពដែលត្រូវបានរាយការណ៍របស់ប្រទេសចិននៅក្នុងដែនទឹកជម្លោះបានកើតឡើងបន្ទាប់ពីការសម្រាកជាងមួយខែ បន្ទាប់ពីមានជម្លោះដ៏ធំបានរារាំងនាវានេសាទហ្វីលីពីន និងនាវាពាណិជ្ជកម្មជាច្រើនពីការចូលទៅក្នុងសមុទ្រដ៏រដុបដ៏គ្រោះថ្នាក់។

ជម្លោះ​ទឹកដី​ដែល​កំពុង​អូសបន្លាយ​ជា​យូរ​មក​ហើយ គឺជា​ចំណុច​សំខាន់​របស់​អាស៊ី និង​ជា​ខ្សែបន្ទាត់​ក្នុង​ការ​ប្រជែង​គ្នា​រវាង​អាមេរិក និង​ចិន​ក្នុង​តំបន់។ សហរដ្ឋអាមេរិក​មិន​បាន​ទាមទារ​អ្វី​ក្នុង​ដែនទឹក​ដែល​ជា​ផ្លូវ​ពាណិជ្ជកម្ម​ពិភពលោក​ដ៏​សំខាន់​នោះ​ទេ ប៉ុន្តែ​បាន​ប្រកាស​ថា​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍ និង​ការដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​គឺ​ជា​ផលប្រយោជន៍​ជាតិ​ស្នូល។

អាមេរិក​បាន​ព្រមាន​ថា ខ្លួន​មាន​កាតព្វកិច្ច​ការពារ​សម្ព័ន្ធមិត្ត​សន្ធិសញ្ញា​របស់​ខ្លួន​គឺ​ហ្វីលីពីន ប្រសិនបើ​កម្លាំង​ហ្វីលីពីនត្រូវបានវាយប្រហារខនៅ​សមុទ្រ​ចិន​ខាង​ត្បូង៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម