ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីស៊ុយអែត ផ្អាកកិច្ចប្រជុំកំពូលនៅកូរ៉េខាងត្បូង ក្រោយភាពវឹកវររឿងច្បាប់អាជ្ញាសឹក
ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីស៊ុយអែត ទៅកាន់ប្រទេសកូរ៉េខាងត្បូង ត្រូវបានប្រកាសផ្អាក និងលើកពេលទៅថ្ងៃក្រោយវិញ បន្ទាប់ពីរដ្ឋាភិបាលក្រុងសេអ៊ូលកំពុងជួបប្រទះនឹងភាពចលាចល ពាក់ព័ន្ធនឹងច្បាប់អាជ្ញាសឹករបស់លោកប្រធានាធិបតី Yoon Suk Yeol។

អ្នកនាំពាក្យរដ្ឋាភិបាលស៊ុយអែត បានឲ្យដឹងនៅថ្ងៃពុធនេះថា ដំបូងឡើយ លោក Ulf Kristersson ត្រូវធ្វើដំណើរទៅកូរ៉េខាងត្បូងនៅក្នុងសប្ដាហ៍នេះ ដើម្បីរៀបចំកិច្ចប្រជុំកំពូលមួយជាមួយលោក Yoon។ យ៉ាងណា គម្រោងជំនួបរវាងមេដឹកនាំទាំងពីរ នឹងត្រូវលើកពេលទៅថ្ងៃក្រោយវិញ។
នៅក្នុងសេចក្ដីថ្លែងការណ៍ ស៊ុយអែត បានរៀបរាប់ថា៖ «ដោយសារការវិវឌ្ឍនាពេលថ្មីៗនេះ យើងបានសម្រេចចិត្តពន្យារពេលដំណើរទស្សនកិច្ចនេះ។ យើងបានទាក់ទងជាមួយកូរ៉េខាងត្បូងនៅព្រឹកនេះ ហើយឥឡូវនេះនឹងធ្វើការជាមួយគ្នា ដើម្បីស្វែងរកពេលវេលាថ្មីសម្រាប់ដំណើរទស្សនកិច្ចនាពេលអនាគត»។
សូមបញ្ជាក់ថា កាលពីយប់ថ្ងៃអង្គារ លោក Yoon បានប្រកាសច្បាប់អាជ្ញាសឹកយ៉ាងបន្ទាន់មួយ ដោយអះអាងថា វិធានការនេះគឺចាំបាច់ខ្លាំងណាស់ ដើម្បីការពារប្រទេសពីកងកម្លាំងកុម្មុយនិស្តកូរ៉េខាងជើង និងដើម្បីកម្ចាត់ក្រុមប្រឆាំងរដ្ឋ។ វិធានការនេះ បានបង្កជាភាពវឹកវរពេញប្រទេសកូរ៉េខាងត្បូង ហើយក៏ជាលើកដំបូងដែរ គិតចាប់តាំងពីឆ្នាំ១៩៨០ ដែលរដ្ឋាភិបាលក្រុងសេអ៊ូលប្រកាសដាក់ច្បាប់អាជ្ញាសឹកបែបនេះ។
ទោះជាយ៉ាងនេះក្ដី ច្បាប់អាជ្ញាសឹកនេះ ត្រូវបានដកចេញវិញ ក្រោយពេលសមាជិកសភាបោះឆ្នោតប្រឆាំងនឹងលោក Yoon៕
ដោយ៖ ឈាង
ចុចអាន៖ គណបក្សប្រឆាំងកូរ៉េខាងត្បូង ដាក់ញត្តិប្តឹងដកតំណែងលោក យូន ជាផ្លូវការហើយ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ