Connect with us

ព័ត៌មានអន្ដរជាតិ

ទីក្រុង២នៅអាស៊ីអាគ្នេយ៍ ស្ថិតក្នុងចំណោមទីក្រុង មានខ្យល់ពុលគ្រោះថ្នាក់បំផុត លើពិភពលោក

បានផុស

នៅ

ទីក្រុងចំនួន២នៅតំបន់អាស៊ីអាគ្នេយ៍គឺរាជធានីបាងកកនៃប្រទេសថៃ និងរដ្ឋធានីហាណូយនៃប្រទេសវៀតណាម សុទ្ធតែជាប់ឈ្មោះក្នុងបញ្ជីទីក្រុងលើពិភពលោក ដែលមានខ្យល់ពុលធ្ងន់ធ្ងរបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស នៅថ្ងៃពុធទី៣ខែធ្នូឆ្នាំ២០២៤។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងរបាយការណ៍ IQ Air, រាជធានីបាងកក បានជាប់ចំណាត់ថ្នាក់ទី១២លើពិភពលោកជាទីក្រុងមានខ្យល់ពុលធ្ងន់ធ្ងរបំផុត ពោលគឺតំបន់ចំនួន៦៣ មានកំហាប់ភាគល្អិត PM2.5 ឈានដល់កម្រិតគ្រោះថ្នាក់។

យោងតាមមជ្ឈមណ្ឌលព័ត៌មានគុណភាពខ្យល់នៃរដ្ឋបាលក្រុងបាងកក, កំហាប់ PM2.5 ក្នុងរាជធានី នៅថ្ងៃពុធទី៤ គឺមានចន្លោះពី៣៤.៤មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ដល់ ៧៤.៣មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់។

ដោយឡែកនៅទីក្រុងហាណូយ នៃប្រទេសវៀតណាមវិញ កំហាប់ PM2.5 បានឈានដល់ ៨៥មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ នៅថ្ងៃពុធទី៤ខែធ្នូ ហើយស្ថានភាពត្រូវបានក្រុមអ្នកជំនាញព្រមានថា នឹងមិនធូរស្រាលឡើយ រហូតដល់ឆ្នាំក្រោយឯណោះ។

សូមបញ្ជាក់ថា ទីក្រុងដែលមានខ្យល់ពុលធ្ងន់ធ្ងរជាងគេលើពិភពលោកនៅថ្ងៃពុធ គឺបាកដាដ នៃប្រទេសអ៊ីរ៉ាក, ទី២គឺ គែរ ប្រទេសអេហ្ស៊ីប និងទី៣ គឺដាកា នៃប្រទេសបង់ក្លាដែស៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ខេត្តថៃ ចំនួន៥០ នៅតែគ្របដណ្តប់ដោយខ្យល់ពុលដ៏គ្រោះថ្នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៧ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម