Connect with us

ព័ត៌មានអន្ដរជាតិ

UN៖ មួយថ្ងៃៗ ពិភពលោក​ខាត​បង់​១ពាន់លាន​ដុល្លារ ព្រោះ​គ្រោះ​រាំង​ស្ងួត

បានផុស

នៅ

អង្គការសហប្រជាជាតិ បានព្រមានកាលពីថ្ងៃអង្គារថា គ្រោះរាំងស្ងួត​ធ្វើ​ឲ្យ​ពិភពលោកខាតបង់ជាង ៣០០​ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ដែល​តម្រូវ​​ឲ្យមានការវិនិយោគលើដំណោះស្រាយ​ជា​បន្ទាន់។

(រូបភាព៖ iStock)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យ​នៃ​ការ​ខាត​បង់​ដោយសារ​គ្រោះ​រាំង​ស្ងួត​នេះ បាន​ធ្វើ​ឡើង​​​នៅ​ក្នុង​​របាយការណ៍​ដែល​បាន​ដាក់​ចេញ​ដោយ​អនុសញ្ញា​របស់​អង្គការ​សហ​ប្រជាជាតិ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​​រហោស្ថានកម្ម (UNCCD) នៅសន្និសីទ​​​ក្នុង​ទីក្រុង​រីយ៉ាដ ប្រទេស​អារ៉ាប៊ីសាអូឌីត។

របាយការណ៍ បាន​លើក​ឡើង​ថា ពិភពលោក «ត្រូវការប្រាក់ចំនួន ១​ពាន់លានដុល្លារជារៀងរាល់ថ្ងៃ ដើម្បីប្រយុទ្ធប្រឆាំងនឹង​រហោស្ថានកម្ម ការ​ខូច​គុណភាព​ដី និងគ្រោះរាំងស្ងួតនៅចន្លោះឆ្នាំ​២០២៥ និង​ឆ្នាំ​​២០៣០»។

របាយការណ៍​ដដែល បានព្រមានថា គ្រោះរាំងស្ងួតដែលបណ្តាលមកពី «ការបំផ្លិចបំផ្លាញបរិស្ថានរបស់មនុស្ស» នឹងប៉ះពាល់ដល់ «មនុស្ស​៣​​នាក់ក្នុងចំណោម​មនុស្ស​​៤​នាក់នៅទូទាំងពិភពលោក» ឬ ៧៥% នៃចំនួនប្រជាជនពិភពលោក​សរុប​នៅឆ្នាំ​២០២៥។

របាយការណ៍ បានណែនាំថា ដំណោះស្រាយចំពោះគ្រោះរាំងស្ងួតគឺស្ថិតនៅក្នុងការវិនិយោគលើ «ដំណោះស្រាយផ្អែកលើធម្មជាតិ» ដូចជា «ការដាំដើមឈើឡើងវិញ ការគ្រប់គ្រង​វាល​ស្មៅ ព្រម​ទាំង​ការគ្រប់គ្រង ការស្ដារឡើងវិញ និងការអភិរក្ស​អាង​បង្ហូរ​ទឹក»៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម