ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុន AstraZeneca បញ្ជាក់ច្បាស់ៗអំពីសុវត្ថិភាពវ៉ាក់សាំង ចំពេលមានការព្រួយបារម្ភ
ក្រុមហ៊ុនឱសថ AstraZeneca បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យដោយបញ្ជាក់ជាថ្មីពីសុវត្ថិភាពនៃវ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់ខ្លួនដោយផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ ចំពេលមានការព្រួយបារម្ភអំពីរបាយការណ៍របស់មនុស្សដែលមានការកើតដុំកំណកឈាមក្នុងសរសៃធ្ងន់ធ្ងរ បន្ទាប់ពីចាក់វ៉ាក់សាំងមួយនេះ ។

ក្រុមហ៊ុនបាននិយាយថា សុវត្ថិភាពមានសារសំខាន់បំផុតសម្រាប់ក្រុមហ៊ុន ហើយពួកគេតែងតែតាមដានសុវត្ថិភាពវ៉ាក់សាំង ។
ក្រុមហ៊ុនបាននិយាយថា “ការពិនិត្យឡើងវិញយ៉ាងប្រុងប្រយ័ត្នលើរាល់ទិន្នន័យសុវត្ថិភាពដែលមានលើមនុស្សជាង ១៧ លាននាក់ដែលបានចាក់វ៉ាក់សាំងនៅសហភាពអឺរ៉ុប និងចក្រភពអង់គ្លេសដោយប្រើវ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់ក្រុមហ៊ុន AstraZeneca មិនបានបង្ហាញភស្តុតាងណាមួយនៃការកើនឡើងហានិភ័យនៃការកើតដុំកំណកឈាមក្នុងសរសៃសួត សរសៃឈាមវ៉ែនជ្រៅ (DVT) ឬការស្ទះសរសៃឈាមដោយសារកំណកឈាមឡើយនៅក្នុងក្រុមមានអាយុកំណត់ ភេទយេនឌ័រ ឬនៅក្នុងប្រទេសជាក់លាក់ណាមួយ” ។

ក្រុមហ៊ុនបានកត់សម្គាល់ថា រហូតមកដល់ពេលនេះនៅទូទាំងសហភាពអឺរ៉ុប និងចក្រភពអង់គ្លេសមានករណី DVT ចំនួន ១៥ ករណី និង ២២ ករណីនៃការកើតដុំកំណកឈាមក្នុងសរសៃសួតត្រូវបានរាយការណ៍ក្នុងចំណោមអ្នកដែលបានចាក់វ៉ាក់សាំងដោយផ្អែកលើចំនួនករណីដែលក្រុមហ៊ុនបានទទួលគិតត្រឹមថ្ងៃទី ៨ ខែមីនា ។
សេចក្ដីថ្លែងការណ៍បាននិយាយថា “ចំនួននេះទាបជាងការរំពឹងទុកដែលកើតឡើងជាធម្មតាចំពោះមនុស្សទូទៅ ហើយវាប្រហាក់ប្រហែលនឹងវ៉ាក់សាំងកូវីដដែលមានការអនុញ្ញាតផ្សេងទៀត ។ របាយការណ៍សុវត្ថិភាពប្រចាំខែនឹងត្រូវផ្សព្វផ្សាយជាសាធារណៈនៅលើគេហទំព័រទីភ្នាក់ងារឱសថអឺរ៉ុបនៅសប្តាហ៍បន្ទាប់ ស្របតាមវិធានតម្លាភាពពិសេសសម្រាប់ជំងឹកូវីដ ១៩” ។

ក្រុមហ៊ុនបានសង្កត់ធ្ងន់ថា នៅក្នុងការសាកល្បងព្យាបាល ទោះបីជាចំនួនករណីដុំកំណកឈាមក្នុងសរសៃមានតិចតួចក៏ដោយក៏ចំនួននេះទាបជាងក្រុមចាក់វ៉ាក់សាំង ហើយវាក៏មិនមានភស្តុតាងនៃការកើនឡើងនៃការហូរឈាមលើអ្នកចូលរួមជាង ៦០,០០០ នាក់ដែរ ។
លោក Ann Taylor ប្រធានផ្នែកវេជ្ជសាស្ត្ររបស់ក្រុមហ៊ុនបាននិយាយថា “មនុស្សប្រហែល ១៧ លាននាក់នៅសហភាពអឺរ៉ុប និងចក្រភពអង់គ្លេសបានទទួលវ៉ាក់សាំងរបស់យើង ហើយចំនួនករណីនៃការកកឈាមនៅក្នុងក្រុមនេះគឺទាបជាងករណីរាប់រយដែលត្រូវបានគេរំពឹងទុកក្នុងចំណោមប្រជាជនទូទៅ ។ ធម្មជាតិនៃជំងឺរាតត្បាតបាននាំឲ្យមានការយកចិត្តទុកដាក់កាន់តែច្រើនឡើងៗក្នុងករណីនីមួយៗ ហើយយើងនឹងអនុវត្តតាមស្តង់ដារនៃការត្រួតពិនិត្យសុវត្ថិភាពនៃវ៉ាក់សាំងដែលមានការអនុញ្ញាតដើម្បីធានាសុវត្ថិភាពសាធារណៈ” ។

សេចក្តីថ្លែងការណ៍បាននិយាយថា “ការធ្វើតេស្តទាំងអស់ចាំបាច់ត្រូវបំពេញតាមលក្ខណៈវិនិច្ឆ័យតឹងរឹងសម្រាប់ការត្រួតពិនិត្យគុណភាព ហើយទិន្នន័យនេះត្រូវបានបញ្ជូនទៅនិយតករនៅក្នុងប្រទេស ឬតំបន់នីមួយៗដើម្បីពិនិត្យឡើងវិញដោយឯករាជ្យមុនពេលកញ្ចប់វ៉ាក់សាំងណាមួយអាចត្រូវបានចេញ ទៅបណ្តាប្រទេសនានា” ។
វាបាននិយាយថា ក្រុមហ៊ុននឹងរក្សាបញ្ហានេះឲ្យស្ថិតក្រោមការត្រួតពិនិត្យយ៉ាងដិតដល់ ប៉ុន្តែបានកត់សម្គាល់ថា ភស្តុតាងដែលមានមិនបានបញ្ជាក់ថាការវ៉ាក់សាំងនេះគឺជាមូលហេតុនៃការកើតដុំកំណកឈាមក្នុងសរសៃនោះទេ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ ដំណឹងល្អ WHO បញ្ជាក់រឿងវ៉ាក់សាំង AstraZeneca ដែលប្រទេសមួយចំនួនបារម្ភ
ចុចអាន ៖ មនុស្សជាង ២០០ លាននាក់នៅទូទាំងពិភពលោកទទួលការចាក់វ៉ាក់សាំងហោចណាស់ មួយដូស

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ