Connect with us

ព័ត៌មានអន្ដរជាតិ

អារ៉ាប៊ីសាអូឌីត ប្រហារ​ជីវិត​អ្នក​ទោស​ជាង ៣០០​នាក់​នៅ​ក្នុង​ឆ្នាំ​២០២៤

បានផុស

នៅ

បើ​យោង​តាម​​ទិន្នន័យ​ពី​ទីភ្នាក់ងារ​ព័ត៌មាន AFP មនុស្ស​ជាង ៣០០​នាក់ ត្រូវ​បាន​តុលាការ​​អារ៉ាប៊ីសាអូឌីត​ កាត់​ទោស​ប្រហារ​ជីវិត​នៅ​ក្នុង​ឆ្នាំ​២០២៤ ដែល​ជា​កំណត់​ត្រា​ដ៏​ខ្ពស់​បំផុត​មួយ​មិន​ធ្លាប់​មាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​ថ្ងៃ​អង្គារ ករណី​ប្រហារ​ជីវិត​ចុង​ក្រោយ បាន​ធ្វើ​ឡើងលើ​អ្នក​ទោស​ចំនួន ៤​នាក់ ដោយ​ក្នុង​នោះ ៣​នាក់​ពាក់ព័ន្ធ​នឹង​ការ​រត់ពន្ធ​គ្រឿងញៀន និង​ម្នាក់​ទៀត​​ករណី​ឃាតកម្ម។ បើ​គិត​ទាំង​ករណី​​ចុងក្រោយ​នេះ ការ​ប្រហារ​ជីវិត​​អ្នក​ទោស​របស់​អារ៉ាប៊ីសាអូឌីត នា​ឆ្នាំ​នេះ មាន​ចំនួន​សរុប ៣០៣​ករណី។

កាលពី​ឆ្នាំ​២០២៣ ទោស​ប្រហារ​ជីវិត​នៅ​អារ៉ាប៊ីសាអូឌីត បាន​ធ្វើ​ឡើង​ចំនួន ១៧០​ករណី និង​នៅ​ឆ្នាំ​២០២២ មាន ១៩៦​ករណី។

យោង​តាម​របាយការណ៍​ពី​អង្គការ​លើកលែង​ទោស​អន្តរជាតិ អារ៉ាប៊ីសាអូឌីត ជាប់​ចំណាត់ថ្នាក់​ទី​៣​ជា​ប្រទេស​ដែល​មាន​ការ​កាត់ទោស​ប្រហារ​ជីវិត​ច្រើន​ជាង​គេ​នៅ​​ឆ្នាំ​២០២៣ បន្ទាប់​ពី​​​ចិន និង​អ៊ីរ៉ង់។

រដ្ឋាភិបាល​អារ៉ាប៊ីសាអូឌីត ធ្លាប់​បាន​លើក​ឡើង​ថា ទោស​ប្រហារ​ជីវិត​ធ្វើ​ឡើង​ទាល់តែ​ចុងចោទ​ប្រព្រឹត្ត​បទ​ល្មើស​ធ្ងន់ធ្ងរ​បំផុត​ ហើយ​ការ​អនុវត្ត​​ការ​កាត់ទោស​​របៀប​នេះ គឺ​ចាំបាច់​​ខ្លាំង​ដើម្បី​រៀបចំ​សណ្ដាប់ធ្នាប់​​សាធារណៈ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ វិនាទី មុន

អាជ្ញាធរ ចុះពិនិត្យការតុបតែងរៀបចំខ្លោងទ្វារសម្រាប់ពិធីសង្ក្រាន្ត ខេត្តកណ្ដាល អបអរសាទរបុណ្យចូលឆ្នាំថ្មី

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

សន្តិសុខសង្គម៧ នាទីutes មុន

បុរសម្នាក់ ប្រើអំហិង្សាលើប្រពន្ធ ត្រូវបានឃាត់ខ្លួនទៅកាន់នគរបាលបរកែវ ដើម្បីផ្តន្ទាទោសតាមច្បាប់

កីឡា១៤ នាទីutes មុន

ឈ្នះ​មេដាយ​មាស​ពាន RTNK កញ្ញា លឿង ម៉ាលីនិច ចង់​ឃើញ​ក្រុម​ហ៊ុនឯកជន​ចូល​រួម​ឧបត្ថម្ភ​កីឡា​វាយសី​កាន់​តែ​ច្រើន

ជីវិតកម្សាន្ដ១៤ នាទីutes មុន

ការប្រគំតន្ត្រីរបស់ G-Dragon ក្លាយទៅជាគំនរសំរាមដ៏អាក្រក់មិនធ្លាប់មាន

Sokha Hotels

ព័ត៌មានពេញនិយម