ព័ត៌មានអន្ដរជាតិ
បាក់ដីជាប់ៗគ្នាលាន់ដូចផ្ទុះគ្រាប់បែក សង្កត់បន្ទាយទាហានវៀតណាម ស្លាប់១១នាក់ខណៈ១១នាក់ទៀតបាត់ខ្លួន
ទាហានចំនួន១១នាក់បានស្លាប់ខណៈការស្វែងរកកំពុងធ្វើឡើងសម្រាប់មនុស្ស១១នាក់ផ្សេងទៀតបន្ទាប់ពីការបាក់ដីដ៏ធំមួយវាយប្រហារខេត្ត Quang Tri ភាគកណ្តាលប្រទេសវៀតណាមកាលពីថ្ងៃអាទិត្យទី១៨ខែតុលាស្របពេលប្រទេសនេះកំពុងប្រយុទ្ធប្រឆាំងនឹងគ្រោះទឹកជំនន់ដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។
ភ្លៀងធ្លាក់ខ្លាំងចាប់តាំងពីដើមខែតុលាមកបានបង្កឲ្យមានទឹកជំនន់និងការបាក់ដីដែលបានសម្លាប់មនុស្សជាង៧០នាក់នៅភាគកណ្តាលប្រទេសវៀតណាមហើយភ្លៀងធ្លាក់ខ្លាំងត្រូវបានគេរំពឹងថានឹងបន្តក្នុងរយៈពេលពីរបីថ្ងៃខាងមុខទៀត។
រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយលើគេហទំព័ររបស់ខ្លួនថា ការបាក់ដីបានវាយប្រហារបន្ទាយទាហាននៃតំបន់យោធាទី៤របស់ប្រទេសវៀតណាម។
យោងតាមគេហទំព័រ VnExpress បានឲ្យដឹងថា “ចាប់ពីម៉ោង២ព្រឹក មានការបាក់ដីពី៤ទៅ៥កន្លែងជាប់ៗគ្នា លាន់ស្នូរដូចផ្ទុះគ្រាប់បែកហើយវាមានអារម្មណ៍ថា ភ្នំទាំងមូលហាក់ដួលរលំ”។
រដ្ឋាភិបាលនិយាយថា សាកសពមនុស្ស១១នាក់ត្រូវបានរកឃើញហើយ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកាលពីថ្ងៃអាទិត្យបានរាយការណ៍ថា ទឹកទន្លេក្នុងខេត្ត Quang Tri បានឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង២០ឆ្នាំចុងក្រោយនេះ។
នៅខេត្ត Thua Thien Hue ក្រុមអ្នកជួយសង្គ្រោះកំពុងប្រយុទ្ធតស៊ូជាមួយភ្លៀងធ្លាក់ដើម្បីស្វែងរកកម្មករសំណង់យ៉ាងតិច១៥នាក់ដែលបាត់ខ្លួនបន្ទាប់ពីការបាក់ដីនៅដើមសប្តាហ៍នេះ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សន្តិសុខសង្គម១ សប្តាហ៍ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ