Connect with us

ព័ត៌មានអន្ដរជាតិ

ហាម៉ាស គំរាម​សម្លាប់​ចំណាប់ខ្មាំង បើ​អ៊ីស្រាអែល ហ៊ាន​បើក​ប្រតិបត្តិការ​ជួយ​សង្គ្រោះ

បានផុស

នៅ

ក្រុមហាម៉ាស បាននិយាយថា ខ្លួន​ទទួល​ដំណឹង​ថា អ៊ីស្រាអែលមានបំណងធ្វើប្រតិបត្តិការជួយសង្គ្រោះចំណាប់ខ្មាំង ដែលស្រដៀងនឹងប្រតិបត្តិការធ្វើឡើងនៅក្នុងជុំរុំ Nuseirat នៃតំបន់ហ្គាហ្សា កាលពីខែមិថុនា។ ក្រុម​សកម្ម​​ប្រយុទ្ធ​នេះ បាន​គំរាម​ថានឹងសម្លាប់ឈ្លើយសឹក បើប្រតិបត្តិការបែបនេះកើតឡើង​ម្ដង​ទៀត។

ក្រុម​គ្រួសារ​ចំណាប់​ខ្មាំង​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ទៅ​តំបន់​ហ្គាហ្សា​កំពុង​ទាមទារ​ឲ្យ​បញ្ចប់​សង្គ្រាម (រូបភាព៖ EPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការ​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៤​ខែ​ធ្នូ​ឆ្នាំ​២០២៤​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ក្រុមហាម៉ាស បានប្រាប់​ប្រតិបត្តិករ​របស់ខ្លួនមិន​ចាំបាច់​គិត​​​ពីផលប៉ះពាល់ណាមួយ​ឡើយ ហើយ​ត្រូវ​ធ្វើ​​តាមការណែនាំ ដោយ​​បន្ថែម​​ថា អ៊ីស្រាអែល​ជា​អ្នក​ក្ដោបក្ដាប់​ជោគវាសនានៃឈ្លើយសឹក។ យ៉ាង​ណា​​មិញ ហាម៉ាស​ មិន​បាន​បញ្ជាក់​​ថា​​​ប្រតិបត្តិការ​អ៊ីស្រាអែល​​​​នឹង​កើត​ឡើង​នៅ​ពេល​ណា​នោះ​ទេ។

ការ​ប្រកាស​នេះ ធ្វើ​​ឡើង​ស្រប​ពេល​ដែល​រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បាននិយាយ​កាល​ពី​ថ្ងៃ​​ពុធ​ថា សម្ពាធលើក្រុមហាម៉ាសកំពុងកើនឡើង ហើយនៅពេលនេះ «យើងនឹងពិតជាអាចឈានទៅរកកិច្ចព្រមព្រៀង​ដោះលែង​ចំណាប់ខ្មាំង»។

គួរ​រំឭក​ថា ក្រុមហាម៉ាស កាល​ពី​ថ្ងៃ​ទី​៩​ឬ​ទី​១០​ខែ​តុលា​ឆ្នាំ​២០២៣ ធ្លាប់​បាន​ប្រកាសដោះលែង​ចំណាប់​ខ្មាំង​ជា​ជនស៊ីវិលទាំងអស់ ជាថ្នូរនឹងការដែល​កង​កម្លាំង​អ៊ីស្រាអែល​​មិន​វាយ​ចូលទៅក្នុង​​តំបន់​ហ្គាហ្សា​ស្ទ្រីប ប៉ុន្តែ​ត្រូវ​ភាគី​អ៊ីស្រាអែលបដិសេធ និងចាប់ផ្តើមយុទ្ធនាការ​វាយ​សងសឹក​របស់​ខ្លួន ដែល​បណ្ដាល​ឲ្យ​ជនជាតិប៉ាឡេស្ទីនជាង៤៤ ៥០០​នាក់ត្រូវបានសម្លាប់ ជាង១១ ០០០​នាក់កំពុងបាត់ខ្លួន និង ១០៥ ០០០​នាក់រងរបួស។

អំឡុង​ប្រតិបត្តិការ​​​​របស់​អ៊ីស្រាអែល​នៅ​ថ្ងៃ​ទី​៩​ខែ​មិថុនា​ឆ្នាំ​២០២៤ ចំណាប់ខ្មាំង​ចំនួន ៤​នាក់ ត្រូវ​បាន​ជួយ​សង្គ្រោះ។ មន្ត្រី​ប៉ាឡេស្ទីន បាន​​​​ឲ្យ​ដឹង​​ថា ប្រតិបត្តិការ​នេះ បាន​សម្លាប់​មនុស្ស​ជាង ២០០​នាក់ ដែល​ជា​​​ការ​លុកលុយ​ដ៏​សាហាវ​បំផុត​នៅ​ក្នុង​សង្គ្រាម​គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី​៧​ខែ​តុលា​ឆ្នាំ​២០២៣៕

ដោយ​៖ ឈាង​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង១២ នាទីutes មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ៣៦ នាទីutes មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ១ ម៉ោង មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

តើ​ការ​បំពាក់​ប្រព័ន្ធ​ប្រកាស​អាសន្ន​គ្រោះ​រញ្ជួយដី​ មាន​តម្លៃ​ប៉ុន្មាន​សម្រាប់​ប្រទេស​នីមួយៗ?

Sokha Hotels

ព័ត៌មានពេញនិយម