Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋាភិបាល​បារាំង​​ដួលរលំ ក្រោយ​​ការ​បោះឆ្នោត​ដក​សេចក្ដី​ទុក​ចិត្ត ធ្វើ​ឲ្យ​វិបត្តិ​នយោបាយ​កាន់​តែ​វឹកវរ

បានផុស

នៅ

សមាជិកសភាបារាំង កាលពីថ្ងៃពុធ​បានអនុម័តការបោះឆ្នោត​ដក​សេចក្ដី​ទុក​ចិត្ត​ប្រឆាំងនឹងរដ្ឋាភិបាល ដោយបានធ្វើ​ឲ្យ​មហាអំណាចសេដ្ឋកិច្ចធំ​លំដាប់​ទីពីររបស់សហភាពអឺរ៉ុប​នេះ​ធ្លាក់​ចូល​កាន់តែជ្រៅទៅក្នុងវិបត្តិ ដែលគំរាមកំហែងដល់​ការបង្កើតច្បាប់ និង​ការ​ដោះស្រាយ​បញ្ហា​ឱនភាព​កញ្ចប់​ថវិកា​ជាតិ។

លោក Michel Barnier (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមាជិកសភាស្ដាំ​និយម និងឆ្វេងនិយម បានរួមកម្លាំង​បោះឆ្នោត​គាំទ្រ​ដក​សេចក្ដី​ទុក​ចិត្ត​ប្រឆាំងនឹងនាយករដ្ឋមន្ត្រី លោក Michel Barnier ដោយមានសំឡេង​គាំទ្រ​ភាគច្រើន​ចំនួន ៣៣១សំឡេង។

ពេលនេះ លោក Barnier ត្រូវតែ​​ប្រគល់​លិខិត​លាលែងពីតំណែង ទៅ​កាន់​លោក​​ប្រធានាធិបតី Emmanuel Macron នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។ វា​ជា​លើក​ដំបូង​​ហើយ​គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៥៨ ដែល​​រដ្ឋាភិបាល​​​​​បារាំង​មាន​អាយុ​​​កាល​តិច​បំផុត​ជាង​គេ​​បែប​នេះ​ត្រឹម​​​​រយៈពេល​៣​ខែ​ប៉ុណ្ណោះ។ បន្ថែម​ពី​នេះ វា​ក៏​ជា​លើក​ដំបូង​ផង​ដែរ​​គិត​ចាប់​តាំង​ពី​អាណត្តិ​​លោក Georges Pomidou ក្នុង​ឆ្នាំ​១៩៦២ ដែល​រដ្ឋាភិបាល​​បារាំង​បាញ់​ការ​បោះឆ្នោត​ដក​សេចក្ដី​ទុក​ចិត្ត។

ការ​បោះឆ្នោត​ដក​សេចក្ដី​ទុក​ចិត្ត​​ ធ្វើ​ឡើង​បន្ទាប់​ពីលោក Barnier ​បាន​ប្រើប្រាស់អំណាចពិសេសនៃរដ្ឋធម្មនុញ្ញ ដើម្បីអនុម័តថវិកា​ដោយមិន​ឆ្លង​កាត់​ការបោះឆ្នោតចុងក្រោយនៅក្នុងសភា។ សេចក្តីព្រាងថវិកា​របស់​លោក Barnier មាន​​ចំនួន ៦០​ពាន់លានអឺរ៉ូ ឬ​ ៦៣,០៧​ពាន់លានដុល្លារ សម្រាប់​​ការ​កាត់បន្ថយ​​បញ្ហា​ឱនភាព​នៅ​បារាំង៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម