ព័ត៌មានអន្ដរជាតិ
អាមេរិក និងអង់គ្លេស បង្ក្រាបបានបណ្ដាញលាងលុយកខ្វក់របស់រុស្ស៊ី
សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានប្រកាសកាលពីថ្ងៃទី៤ខែធ្នូឆ្នាំ២០២៤ថា ពួកគេបានបង្ក្រាបក្រុមលាងលុយកខ្វក់ជាសកល ដែលមានក្រុមអ្នកមានជាជនជាតិរុស្សីនៅពីក្រោយខ្នង ដើម្បីគេចពីការដាក់ទណ្ឌកម្ម ព្រមទាំងប្រើសម្រាប់ការជួញដូរគ្រឿងញៀន ឧក្រិដ្ឋកម្ម និងចារកម្ម។

ទីភ្នាក់ងារឧក្រិដ្ឋកម្មជាតិរបស់អង់គ្លេស ហៅកាត់ថា NCA បានឲ្យដឹងថា ប្រតិបត្តិការអនុវត្តច្បាប់ដែលមានការសម្របសម្រួលពីអន្តរជាតិនេះ មានឈ្មោះថា «Operation Destabilise» ហើយក្រុមដែលត្រូវបានបង្ក្រាបមានប្រព័ន្ធបណ្ដាញក្នុងប្រទេសចំនួន៣០។
NCA និយាយថា ប្រតិបត្តិការនេះក៏មានការចូលរួមពីអាជ្ញាធរក្នុងប្រទេសបារាំង អៀរឡង់ និងអារ៉ាប់រួមផងដែរ។ រហូតមកដល់ពេលនេះ មានការចាប់ខ្លួនមនុស្សចំនួន ៨៤នាក់ និងការរឹបអូសប្រាក់បានជាង ២៥លានដុល្លារ មានទាំងលុយសុទ្ធ និងលុយគ្រីបតូ។
NCA បានបន្ថែមថា បណ្តាញក្រុមជនល្មើស បានធ្វើប្រតិបត្តិការរបស់ខ្លួននៅចក្រភពអង់គ្លេស និងអឺរ៉ុប ទៅកាន់តំបន់មជ្ឈិមបូព៌ា និងអាមេរិកខាងត្បូង ដើម្បីគាំទ្រដល់អំពើឧក្រិដ្ឋកម្មនៅជុំវិញពិភពលោក។
ក្រសួងរតនាគារសហរដ្ឋអាមេរិក បានប្រកាសថា កន្លងមក អាមេរិកធ្លាប់បានដាក់ទណ្ឌកម្មលើសមាជិកនៃក្រុមនេះរួចមកហើយ មុនពេលពួកគេប្រើប្រាស់លុយគ្រីបតូ ដើម្បីគេចពីទណ្ឌកម្មដែលបានដាក់ទៅលើពួកគេ បន្ទាប់ពីរុស្ស៊ីឈ្លានពានអ៊ុយក្រែននៅខែកុម្ភៈឆ្នាំ២០២២៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?