Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានាធិបតីកូរ៉េខាងត្បូង ប្រឈមទោសប្រហារជីវិត

បានផុស

នៅ

ស្ថានភាពនយោបាយក្នុងប្រទេសកូរ៉េខាងត្បូង នៅតែជាប់គាំងក្នុងវិបត្តិយ៉ាងជ្រៅ ដោយពេលនេះ ប៉ូលិសបានបើកការស៊ើបអង្កេតលើលោកប្រធានាធិបតី Yoon Suk Yeol ជុំវិញការចោទប្រកាន់ពីបទ បំបះបំបោរឬអាចថាជាការក្បត់ជាតិ ហើយប្រសិនបើរកឃើញថា លោកពិតជាប្រព្រឹត្តខុសមែន លោកអាចទទួលទោសប្រហារជីវិត ព្រោះថា តាមច្បាប់កូរ៉េខាងត្បូង ការបះបោរគឺជាឧក្រិដ្ឋកម្មដែលហួសពីអភ័យឯកសិទ្ធិប្រធានាធិបតី។

លោក Yoon Suk Yeol (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ BBC នៅថ្ងៃព្រហស្បតិ៍ទី៥ខែធ្នូឆ្នាំ២០២៤ ការស៊ើបអង្កេតរបស់ប៉ូលិសលើលោក Yoon គឺធ្វើឡើងបន្ទាប់ពីគណបក្សប្រឆាំងដាក់ពាក្យបណ្តឹងប្រឆាំងប្រធានាធិបតីកូរ៉េខាងត្បូងនិងមន្ត្រីធំៗមួយចំនួនទៀត ដែលចូលដៃជើងគ្នាប្រកាសច្បាប់អាជ្ញាសឹក នាំឲ្យប្រទេសកើតចលាចល។

ការបះបោរគឺជាឧក្រិដ្ឋកម្មមួយក្នុងចំណោមឧក្រិដ្ឋកម្មមួយចំនួនដែលមិនត្រូវបានធានាដោយអភ័យឯកសិទ្ធិអតីតមន្ត្រីរបស់ប្រធានាធិបតីទេ ដូចនេះបើអ្នកណាប្រព្រឹត្តខុស បើមិនទទួលទោស​ប្រហារជីវិត ក៏ត្រូវជាប់​ពន្ធនាគារ​អស់​មួយ​ជីវិតផងដែរ។

(រូបថត៖ AP)

ប្រសិនបើត្រូវបានចោទប្រកាន់មែន លោក Yoon នឹងក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូងកាន់តំណែងដំបូងគេ ដែលត្រូវបានកាត់ទោសនៅក្នុងតុលាការព្រហ្មទណ្ឌ។

មុននេះ គណបក្សប្រឆាំងកូរ៉េខាងត្បូង គឺគណបក្សប្រជាធិបតេយ្យ ក៏បានដាក់ញត្តិប្តឹងដកតំណែងលោក Yoon ផងដែរដោយប្រកាសថា លោក Yoon មិនរួចខ្លួនទេ គាត់ត្រូវតែចុះចេញពីតំណែង ឬត្រូវចាប់ខ្លួនគាត់ឲ្យបាន ហើយទោះក្រោយគាត់លាលែងមែន ក៏គាត់ត្រូវតែប្រឈមនឹងការចោទប្រកាន់ពីបទក្បត់ជាតិដែរ។

(រូបថត៖ AP)

ក្នុងប្រវត្តិសាស្រ្តកូរ៉េខាងត្បូង ពោលគឺក្នុងឆ្នាំ១៩៩៦ អតីតប្រធានាធិបតី Chun Doo-hwan ក៏ត្រូវបានកាត់ទោសប្រហារជីវិតផងដែរពីបទក្បត់ជាតិ ក្រោយពេលចុះចេញពីតំណែង។ 

គាត់គឺជាមេខ្លោងនៅពីក្រោយការបះបោរ Gwangju ឆ្នាំ១៩៨០ ដែលរដ្ឋាភិបាលរបស់លោក បានបើកការបង្ក្រាបលើបាតុកម្មគាំទ្រលទ្ធិប្រជាធិតេយ្យ បណ្តាលឲ្យជនស៊ីវិលរាប់រយនាក់ បាត់បង់ជីវិត។

យ៉ាងណា ក្រោយមក ទោសរបស់គាត់ត្រូវបន្ថយមកនៅត្រឹមជាប់ពន្ធនាគារអស់មួយជីវិត ដោយគេយល់ឃើញថា គាត់ក៏រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងផ្សះផ្សាជាតិដែរ។

លោក Chun Doo-hwan (រូបថត៖ AP)

ងាកទៅលោក Yoon វិញ, សូមជម្រាបជាថ្មី កាលពីរាត្រីថ្ងៃអង្គារ គាត់បានបង្កការភ្ញាក់ផ្អើល ដោយប្រកាសច្បាប់អាជ្ញាសឹកយ៉ាងបន្ទាន់ជាទីបំផុត ដោយអះអាងថា នេះជារឿងចាំបាច់ក្នុងការការពារប្រទេសពីក្រុមបក្សពួកកូរ៉េខាងជើងនិងកម្លាំងប្រឆាំងរដ្ឋ។ ការធ្វើបែបនេះ គឺដើម្បីដកកងកម្លាំងគាំទ្រកូរ៉េខាងជើងចេញពីប្រទេស និងដើម្បីការពារសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញសេរី។ លោកគ្មានជម្រើសអ្វីក្រៅពីងាកទៅរកច្បាប់អាជ្ញាសឹកឡើយ។ ប៉ុន្តែច្បាប់នោះមានដាក់បានត្រឹម២ម៉ោងប៉ុណ្ណោះ រួចក៏ដកចេញវិញ។

អ្នកជំនាញអះអាងថា មូលហេតុដែលលោកប្រកាសច្បាប់នេះ ព្រោះមើលឃើញស្ថានការណ៍ថា ខ្លួនកំពុងចាញ់ប្រៀបគណបក្សប្រឆាំងក្នុងរឿងនយោបាយរបស់ប្រទេស ហើយច្បាប់នោះទៀតសោត ត្រូវគេបរិហាថា ជាការប្រាសចាករដ្ឋធម្មនុញ្ញ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ប្រធានាធិបតីកូរ៉េខាងត្បូង តែងតាំងអតីតមេទ័ព ជារដ្ឋមន្ត្រីការពារជាតិថ្មី 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម២១ នាទីutes មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ៥០ នាទីutes មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ព័ត៌មានជាតិ១ ម៉ោង មុន

ស្នងការ​រាជធានី ៖ បុណ្យ​ចូលឆ្នាំខ្មែរប្រពៃណីជាតិ សមត្ថកិច្ច​ត្រៀម​កម្លាំង​ជាង​២ពាន់​នាក់ ដើម្បី​ការពារ​សន្តិសុខ​

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្អែកស្ពានខ្ពស់ជាងគេនៅកម្ពុជា នឹងចាក់បេតុងភ្ជាប់មុខតំណ មុននឹងដាក់ឱ្យប្រើពីថ្ងៃទី១១-១៧ ខែមេសា

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល៖ជាពេទ្យ ត្រូវដណ្ដើមជីវិតអ្នកជំងឺពីមាត់មច្ចុរាជឱ្យបាន មិនថាថ្ងៃឬយប់ ថ្ងៃសម្រាក ឬវេលាណាទេ

ចងការប្រាក់
សន្តិសុខសង្គម១៣ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១២ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៤ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មេទ័ពអ៊ីរ៉ង់ ប្រកាសមិនឱនក្បាលនិងត្រៀមរួចស្រេច ដើម្បីធ្វើសង្គ្រាមជាមួយប្រទេសណាក៏ដោយ

Sokha Hotels

ព័ត៌មានពេញនិយម