ព័ត៌មានអន្ដរជាតិ
ជំងឺមិនស្គាល់រោគសញ្ញាសម្លាប់មនុស្សយ៉ាងហោចណាស់ ១៤៣នាក់នៅកុងហ្គោ
យ៉ាងហោចណាស់មនុស្ស១៤៣នាក់បានស្លាប់ដោយសារជំងឺមិនស្គាល់រោគសញ្ញាដែលមានរោគបណ្តាលឲ្យមានអាការៈដូចជំងឺផ្តាសាយ កើតមាននៅភាគនិរតីនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី០៥ខែធ្នូនេះ។

ក្រសួងសុខាភិបាលនិយាយថា អ្នកស្លាប់ភាគច្រើនមានអាយុចន្លោះពី ១៥ទៅ១៨ឆ្នាំ។ មនុស្សជាង ៣០០នាក់បានឆ្លងមេរោគដែលបណ្ដាលឲ្យអ្នកជំងឺមានរោគសញ្ញាដូចជា គ្រុនក្តៅ ឈឺក្បាល ហៀរសំបោរ និងក្អក ពិបាកដកដង្ហើម និងស្លេកស្លាំង។
ក្រុមឆ្លើយតបត្រូវបានបញ្ជូនទៅខេត្ត Kwango ជាពិសេសមន្ទីពេទ្យ Panzi ដែលជាកន្លែងផ្ទុកអ្នកជំងឺនេះច្រើនបំផុត ដើម្បីគ្រប់គ្រងករណីឆ្លង និងស៊ើបអង្កេតអត្តសញ្ញាណរបស់ជំងឺនេះ។ លោក Cephorien Manzanza មេដឹកនាំសង្គមស៊ីវិលបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថាស្ថានភាពកំពុងព្រួយបារម្ភ ខណៈដែលចំនួនអ្នកឆ្លងនៅតែបន្តកើនឡើង។
យោងតាមអភិបាលរងខេត្ត លោក Rémy Saki បានប្រាប់សារព័ត៌មាន Associated Press កាលពីថ្ងៃអង្គារថា មនុស្សចន្លោះពី ៦៧ ទៅ ១៤៣ នាក់បានស្លាប់។ ក្នុងនោះមនុស្សប្រហែល ៦៧ នាក់បានធ្លាក់ខ្លួនឈឺហើយបានស្លាប់នៅចន្លោះថ្ងៃទី ១០ ដល់ថ្ងៃទី ២៦ ខែវិច្ឆិកា ខណៈនៅមន្ទីរពេទ្យខ្វះខាតថ្នាំពេទ្យដើម្បីទប់ទល់នឹងការរីករាលដាលនេះនិងត្រូវការជំនួយបន្ថែមទៀត។
មន្ត្រីអង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់អាហ្រ្វិកបានប្រាប់ BBC ថាពួកគេបានបញ្ជូនក្រុមមួយទៅតំបន់ដាច់ស្រយាលដើម្បីប្រមូលសំណាកសម្រាប់ការត្រួតពិនិត្យនៅមន្ទីរពិសោធន៍។ អាជ្ញាធរបានជំរុញឲ្យប្រជាពលរដ្ឋរក្សាភាពស្ងប់ស្ងាត់ និងប្រុងប្រយ័ត្ន លាងដៃជាមួយសាប៊ូ ជៀសវាងការជួបជុំគ្នាច្រើន និងជៀសវាងការប៉ះពាល់សាកសព។
គួរបញ្ជាក់ថាប្រទេសអាហ្វ្រិកកណ្តាលមួយនេះក៏កំពុងប្រឈមនឹងការផ្ទុះមេរោគ mpox យ៉ាងធ្ងន់ធ្ងរផងដែរ។ នៅចន្លោះខែមករាដល់ខែកក្កដាឆ្នាំនេះ ប្រទេសនេះបានកត់ត្រាការឆ្លងប្រហែល ១៤៥០០ករណី។ លើសពីនេះប្រទេសនេះជួបប្រទះបញ្ហាជំងឺ Ebola ជាច្រើនឆ្នាំមកហើយ៕

អត្ថបទ៖ ប៊ុន សុភាព

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ