Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស 

បានផុស

នៅ

ក្រុមហ៊ុនឱសថអាមេរិក Gilead បានប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ Lenacapavir ក្នុងតម្លៃថោកនៅប្រទេសក្រីក្រចំនួន១២០ ក្នុងទ្វីបអាហ្វ្រិក តំបន់អាស៊ីអាគ្នេយ៍និងការ៉ាប៊ីន ប៉ុន្តែក្រុមហ៊ុនមិនទាន់សម្រេចឡើយថាតើនឹងត្រូវដាក់លក់នៅពេលណានិងតម្លៃប៉ុន្មានឲ្យប្រាកដ ទោះកាលពីមុនធ្លាប់មានអ្នកជំនាញគណនាថា បើ​ផ្អែក​លើ​តម្លៃ​គ្រឿង​ផ្សំ និង​សង្វាក់​ផលិតកម្ម​ ថ្នាំ​នេះ​អាច​ដាក់​លក់​ក្នុង​តម្លៃត្រឹម​តែ ៤០​ដុល្លារ​​ប៉ុណ្ណោះ សម្រាប់​ការ​ប្រើប្រាស់​រយៈពេល​១​ឆ្នាំក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ Baltimore Sun នៅថ្ងៃព្រហស្បតិ៍ទី៥ខែធ្នូឆ្នាំ២០២៤។

ថ្នាំ Lenacapavir (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្នាំ មួយឆ្នាំចាក់ពីរដងនេះ បានបង្ហាញប្រសិទ្ធភាព១០០% ប្រឆាំងជំងឺអេសដ៍លើស្រ្តី ហើយទិន្នន័យថ្មីដែលបញ្ចេញកាលពីថ្ងៃពុធទី៤ខែធ្នូឆ្នាំ២០២៤បង្ហាញថា ថ្នាំនេះក៏មានប្រសិទ្ធភាពខ្លាំងផងដែរលើបុរស។

ការដែលក្រុមហ៊ុនសម្រេចជ្រើសរើសតំបន់ទាំង៣ជាទីផ្សាដាក់លក់ថ្នាំក្នុងតម្លៃសមរម្យ គឺព្រោះតែទីនោះមានអត្រាឆ្លងជំងឺអេដស៍ខ្ពស់ និងសម្បូរប្រទេសក្រីក្រពិបាកទិញថ្នាំថ្លៃៗ។ 

តាមពិតទៅថ្នាំ Lenacapavir ត្រូវបានដាក់លក់រួចទៅហើយនៅសហរដ្ឋអាមេរិក អឺរ៉ុប និងកាណាដា ក្រោមឈ្មោះ Sunlenca ដោយមួយឆ្នាំចាក់ពីរម្ជុល​ត្រូវ​ចំណាយ​ថវិកា​​​អស់ ៤២ ២៥០​ដុល្លារ។

(រូបថត៖ AP)

យ៉ាងណា ពាក់ព័ន្ធតម្លៃដ៏ខ្ពស់កប់ពពកនេះ ​​ក៏មានការរិះគន់ផងដែរ ហើយបើយោង​​តាម​ការ​សិក្សា​ថ្មី​មួយ ​ដែល​លើក​ឡើង​ក្នុង​សន្និសីទ​អេដស៍​អន្តរជាតិ​នៅ​ទីក្រុង​ម៉ូនិច នៃប្រទេស​អាល្លឺម៉ង់ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៤, ​តាម​ពិត​តម្លៃ​វ៉ាក់សាំង​បង្ការ​ជំងឺ​អេដស៍ ​​អាច​​​ដាក់​លក់​ថោក​ជាង​មុន​ដល់​​ជាង ១​ពាន់​ដង​ឯណោះ តែ​ត្រូវ​​ក្រុមហ៊ុន​ផលិត​ដាក់​លក់​នៅ​ក្នុង​តម្លៃ​ថ្លៃ ដែល​​​ធ្វើ​ឲ្យ​មនុស្ស​ភាគ​ច្រើន​​​ពុំ​មាន​លទ្ធភាព​​​ទទួល​យក​វ៉ាក់សាំង​​ប្រភេទ​​នេះ​ទៅ​ប្រើប្រាស់។

សូមបញ្ជាក់ថា នៅក្នុងរបាយការណ៍នៅទិវាជំងឺអេដស៍ពិភពលោកកាលពីថ្ងៃអាទិត្យ កម្មវិធីអង្គការសហប្រជាជាតិស្តីពីមេរោគអេដស៍ UNAIDS បាននិយាយថា ចំនួនមនុស្សស្លាប់ដោយសារជំងឺអេដស៍កាលពីឆ្នាំមុន គឺមានប្រមាណ ៦៣០ ០០០នាក់ ដែលជាកម្រិតទាបបំផុតចាប់តាំងពីការឡើងដល់កំពូលក្នុងឆ្នាំ២០០៤៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ វ៉ាក់សាំង​ជំងឺ​អេដស៍​តម្លៃ​ជាង​៤ម៉ឺនដុល្លារ តាម​ពិតអាច​លក់​ថោក​ជាងមុន​ដល់ ១​ពាន់​ដង​ឯណោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

អង្គរសង្ក្រាន្តឆ្នាំនេះ នឹងរៀបចំទ្រង់ទ្រាយធំជាងឆ្នាំមុនៗ ដើម្បីទាក់ទាញទេសចរជាតិ-អន្តរជាតិ

ព័ត៌មានជាតិ២៣ នាទីutes មុន

សមត្ថកិច្ចឃាត់បុរសម្នាក់ពាក់ព័ន្ធមុខសញ្ញាជួញដូរគ្រឿងញៀន នៅស្រុកកោះញែក

ព័ត៌មានជាតិ៣៧ នាទីutes មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ២ ម៉ោង មុន

ឃាត់ជនបរទេស២៥៨នាក់នៅខេត្តមណ្ឌលគិរី ពាក់ព័ន្ធទីតាំងអនឡាញខុសច្បាប់

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំនេះ នឹងរៀបចំឡើងវិញក្រោមប្រធានបទ«ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី»

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ៣៧ នាទីutes មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ៩ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ផ្តល់ម៉ូតូ២២គ្រឿងដល់អាជ្ញាធរ គ្រូពេទ្យ គ្រូបង្រៀន នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង

Sokha Hotels

ព័ត៌មានពេញនិយម