ព័ត៌មានអន្ដរជាតិ
លោកយាយ អាមេរិក អាយុ ១០៥ឆ្នាំ ប្រាប់ថា គ្រឿងទេសមួយប្រភេទ អាចជួយឲ្យអាយុវែង
នៅពេលដែលមនុស្សមានអាយុលើសពី១០០ឆ្នាំ មនុស្សជាច្រើនចង់ដឹងថា តើទម្លាប់សុខភាពអ្វីខ្លះបានធ្វើឲ្យពួកគេនៅមានជីវិតបានយូ ឬអង្វែង។ ទោះបីជាមិនមានរូបមន្តវេទមន្តសម្រាប់ភាពជាប់បានយូរក៏ដោយ ប៉ុន្តែការដឹងពីអាថ៌កំបាំងរបស់អ្នកដទៃ គឺពិតជាគួរឲ្យចាប់អារម្មណ៍បំផុត។
លោកយាយ Helen Tensley មានដើមកំណើតនៅ Clarksville សហរដ្ឋអាមេរិក បច្ចុប្បន្ននេះគាត់មានអាយុ ១០៥ ឆ្នាំហើយនៅតែមានសុខភាពល្អ និងរឹងមាំ។ គាត់បានទម្លាយអាថ៌កំបាំងសុខភាពផ្ទាល់ខ្លួន ការញ៉ាំរបស់ដែលមនុស្សជាច្រើនមិនចូលចិត្តជារៀងរាល់ថ្ងៃ អាចជាផ្នែកនៃអាថ៌កំបាំងមួយជួយអាយុកាន់តែវែង។
លោកយាយតែងតែរស់នៅក្នុងជីវិតសាមញ្ញ ដោយមិនជក់បារី និងផឹកស្រាម្តងម្កាលក្នុងរយៈពេលជាង ១០០ ឆ្នាំនៃជីវិត ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ គាត់មានទម្លាប់ញ៉ាំខ្ទឹមសមួយកំពឹសជារៀងរាល់ថ្ងៃ។
ខ្ទឹមសជាគ្រឿងទេសមួយប្រភេទដែលមនុស្សទូទៅស្គាល់ច្បាស់។ ឈ្មោះរបស់វាគឺ allium sativum ដែលអ្នកវិទ្យាសាស្ត្រណែនាំឲ្យបន្ថែមខ្ទឹមសទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។ ព្រោះវាមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាព។ ថ្វីដ្បិតតែខ្ទឹមសមានក្លិនមាត់មិនល្អជាផលប៉ះពាល់ ដែលធ្វើឲ្យមនុស្សមួយចំនួនចៀសវាង។
យ៉ាងណាមិញ លោកយាយ Helen មិនមែនជាមនុស្សតែម្នាក់ដែលជឿថាខ្ទឹមជួយឲ្យនាងមានអាយុវែងនោះទេ នៅក្នុងការបង្ហោះ Instagram ឆ្នាំ ២០២០ ស្រ្តីម្នាក់មានឈ្មោះថា Virginia Tashjian អាយុ ៨៩ ឆ្នាំបានបង្ហាញថា នាងតែងតែដាក់ខ្ទឹមសជាច្រើននៅលើស៊ុតក្នុងអាហារពេលព្រឹក ដែលគាត់និយាយថានេះជាអ្វីដែលធ្វើឲ្យគាត់មានអាយុវែងរហូតទៅ ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖វ័យចាស់មិនជាបញ្ហា លោកយាយវៀតណាម ហាត់ Yoga យ៉ាងរំភើយ ទាក់ទាញអ្នកមើល២១ លានដង

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?