Connect with us

ព័ត៌មានអន្ដរជាតិ

រញ្ជួយដីកម្រិតធ្ងន់ វាយប្រហាររដ្ឋកាលីហ្វ័រញ៉ា ខណៈមនុស្សរាប់លាននាក់ សម្រុកជម្លៀសចេញ

បានផុស

នៅ

កាលពីថ្ងៃព្រហស្បតិ៍ទី៥ខែធ្នូឆ្នាំ២០២៤ រដ្ឋ កាលីហ្វ័រញ៉ា ត្រូវរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.០រ៉ិច័ទ័រ ហើយភ្លាមៗក៏មានការទាញសញ្ញារលកយក្សស៊ូណាមិផងដែរនៅតាមបណ្តោយឆ្នេរចាប់ពីភាគខាងជើងរដ្ឋកាលីហ្វ័រនីញ៉ា ដល់ភាគខាងត្បូងរដ្ឋ អូរេហ្គន់ ប៉ុន្តែក្រោយមកក៏ដកចេញវិញ។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក, រញ្ជួយដីនេះវាយប្រហារនៅម៉ោង ១០:៤៤នាទីព្រឹក មានជម្រៅ ១០គីឡូម៉ែត្រ ជាមួយចំណុចកណ្តាលនៅជិតទីក្រុង Ferndale នៃតំបន់ Humboldt។

ភ្លាមនោះ អភិបាលរដ្ឋលោក Gavin Newsom ក៏ប្រកាសអាសន្នផងដែរ ហើយសារព្រមានអំពីរលកយក្សស៊ូណាមិ ត្រូវបានផ្ញើទៅកាន់ពលរដ្ឋរាប់លាននាក់ ជាហេតុជំរុញឲ្យមានការជម្លៀសមនុស្សទ្រង់ទ្រាយធំចេញពីតំបន់ឆ្នេរសមុទ្រ បង្កការកកស្ទះចរាចរណ៍រាប់ម៉ោង។

(រូបថត៖ AP)

ទោះបីជាយ៉ាងណាក៏ដោយ រញ្ជួយដីនេះមានរយៈពេលខ្លីប៉ុណ្ណោះ ហើយក៏ជាសំណាងល្អដែរ ដែលគ្មានសេចក្តីរាយការណ៍អំពីមនុស្សស្លាប់ ឬការខូចខាតហេដ្ឋារចនាសម្ព័ន្ធអ្វីធ្ងន់ធ្ងរនោះទេ ប៉ុន្តែមនុស្សជាង ១ម៉ឺននាក់នៅតំបន់ Humboldt មិនមានអគ្គិសនីប្រើប្រាស់ឡើយ ក្រោយកើតគ្រោះធម្មជាតិនេះ។

(រូបថត៖ AP)

សូមបញ្ជាក់ថា នេះគឺជាគ្រោះរញ្ជួយដីកម្រិតធ្ងន់បំផុតដែលវាយប្រហាររដ្ឋកាលីហ្វ័រញ៉ា ចាប់តាំងពីរញ្ជួយដីកម្រិត ៧.១រ៉ិចទ័រ វាយប្រហារទីក្រុង Ridgecrest ក្នុងឆ្នាំ២០១៩។

យោងតាមក្រុមស្ទាបស្ទង់ភូមិសាស្ត្រកាលីហ្វ័រញ៉ា, ឆ្នេរសមុទ្ររបស់រដ្ឋនេះ ត្រូវវាយប្រហារដោយរលកយក្សស៊ូណាមិជាង១៥០លើកចាប់តាំងពីឆ្នាំ១៨០០មក ប៉ុន្តែភាគច្រើន មិនធ្ងន់ធ្ងរទេ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ គ្រោះរញ្ជួយដី និងព្យុះត្រូពិក វាយប្រហាររដ្ឋកាលីហ្វ័រញ៉ា ក្នុងពេលតែមួយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៤ នាទីutes មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ២៩ នាទីutes មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ១ ម៉ោង មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

តើ​ការ​បំពាក់​ប្រព័ន្ធ​ប្រកាស​អាសន្ន​គ្រោះ​រញ្ជួយដី​ មាន​តម្លៃ​ប៉ុន្មាន​សម្រាប់​ប្រទេស​នីមួយៗ?

Sokha Hotels

ព័ត៌មានពេញនិយម