Connect with us

ព័ត៌មានអន្ដរជាតិ

តើនរណា ស័ក្តិសមដឹកនាំកូរ៉េខាងត្បូង បើលោក Yoon ត្រូវដកតំណែងមែន?

បានផុស

នៅ

ស្ថានការណ៍នយោបាយក្នុងប្រទេសកូរ៉េខាងត្បូងនៅតែក្តៅគគុកដដែល ដោយលោកប្រធានាធិបតី Yoon Suk-yeol កំពុងប្រឈមមុខនឹងពាក្យបណ្តឹងដកតំណែងពាក់ព័ន្ធការប្រកាសច្បាប់អាជ្ញាសឹកកាលពីរាត្រីថ្ងៃអង្គារ ហើយពេលនេះ មានការចោទជាសំណួរថា បើលោក Yoon ពិតជាត្រូវទម្លាក់តំណែងមែន តើអ្នកណានឹងត្រូវមកជំនួសគាត់?

លោក Yoon Suk-yeol (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសេចក្តីរាយការណ៍របស់ Aljazeera កាលពីថ្ងៃព្រហស្បតិ៍ទី៥ខែធ្នូឆ្នាំ២០២៤ បានឲ្យដឹងថា លោក Lee Jae-myung ដែលជាមេដឹកនាំគណបក្សប្រឆាំងធំបំផុតរបស់កូរ៉េខាងត្បូងគឺគណបក្សប្រជាធិបតេយ្យ ត្រូវគេមើលឃើញថា ជាបុគ្គលមានឥទ្ធិពលបំផុតដែលនឹងអាចឈ្នះឆ្នោត ក្លាយជាប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូងបន្ទាប់ពីលោក Yoon។

ទោះបីជាយ៉ាងណាក៏ដោយ ក្នុងករណីលោក Yoon ពិតជាត្រូវប្តឹងដកតំណែងមែន, លោកនាយករដ្ឋមន្ត្រី Han Duck-soo នឹងត្រូវចូលកាន់តួនាទីជាប្រធានាធិបតីបណ្តោះអាសន្នសិន រង់ចាំការបោះឆ្នោតថ្នាក់ជាតិ ដែលនឹងត្រូវរៀបចំឡើង ក្នុងរង្វង់ពេល៦០ថ្ងៃក្រោយលោក Yoon ត្រូវបណ្តេញចេញ ប៉ុន្តែគេមើលឃើញថា លោក Lee គឺជាបេក្ខជនតែម្នាក់គត់ ដែលមានសង្ឃឹមឈ្នះឆ្នោតខ្លាំងបំផុត។

តើលោក Lee ជានរណា?

លោក Lee អាយុ៦០ឆ្នាំបានចាញ់លោក Yoon យ៉ាងប៉ផុតប៉ផើយបំផុត ក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២២ ពោលគឺលោក Yoon ទទួលបានសំឡេងឆ្នោត ៤៨.៦% ចំណែកលោក Lee ទទួលបាន ៤៧.៨%។

លោក Lee កើតក្នុងគ្រួសារវណ្ណៈកម្មករ និងជាបុគ្គលិកក្នុងហាងលក់ខោអាវកាលពីកុមារភាព។ លុះដល់ធំឡើង គាត់ក៏ក្លាយជាមេធាវីសិទ្ធិមនុស្សនិងការងារ។

លោក Lee Jae-myung (រូបថត៖ AP)

ចន្លោះឆ្នាំ២០១០ ដល់២០១៨ លោក Lee បានកាន់តំណែងជាអភិបាលក្រុង Seongnam។ នៅឆ្នាំ២០១៨ដដែលនោះ គាត់បានក្លាយជាអភិបាលខេត្ត Gyeonggi និងបន្តកាន់តំណែងនេះរហូតដល់ឆ្នាំ២០២១ ហើយមកដល់ឆ្នាំ២០២២ គាត់ក៏ក្លាយជាសមាជិករដ្ឋសភា។

ក្នុងខែមករាឆ្នាំនេះ គាត់បានរួចជីវិតពីការវាយប្រហារដោយកាំបិត អំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ទីក្រុងកំពង់ផែ Busan ភាគអាគ្នេយ៍។

កាលពីខែវិច្ឆិកា ក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២២ លោក Lee ត្រូវបានកាត់ទោសពីបទរំលោភច្បាប់បោះឆ្នោត ដោយនិយាយកុហកអំពីរឿងអាស្រូវស៊ីសំណូកពាក់ព័ន្ធគម្រោងអភិវឌ្ឍន៍នៅពេលលោកធ្វើជាអភិបាលក្រុង Seongnam ហើយគាត់​ត្រូវ​បាន​កាត់​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​មួយ​ឆ្នាំ។

លោក Lee និយាយថា លោកនឹងប្តឹងឧទ្ធរណ៍ចំពោះការកាត់ទោសនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើគាត់ចាញ់បណ្តឹង គាត់នឹងបាត់បង់តំណែងជាតំណាងរាស្រ្ត ហើយនឹងមិនអាចឈរឈ្មោះបោះឆ្នោតប្រធានាធិបតីបន្ទាប់ទៀតបានឡើយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ប្រធានាធិបតីកូរ៉េខាងត្បូង ប្រឈមទោសប្រហារជីវិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៣ នាទីutes មុន

លោក​គ្រូ ឃួន ឡាប៊ូរ៉ាវី សូម​ទោស​ដែល​មិន​អាច​យក​ពាន​ជូន​ជាតិ

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

តើនរណា ស័ក្តិសមដឹកនាំកូរ៉េខាងត្បូង បើលោក Yoon ត្រូវដកតំណែងមែន?

សន្តិសុខសង្គម១៦ នាទីutes មុន

អាជ្ញាធរខណ្ឌទួលគោកចុះកាយបេតុងដែលពលរដ្ឋមួយគ្រួសារចាក់បិទមាត់លូ និងព្រមានវិធានការច្បាប់បើមិនចូលរួមសហការ

ជីវិតកម្សាន្ដ៣៤ នាទីutes មុន

តា វ៉ិចទ័រ ដាស់តឿនយុវជនទម្លាប់ខ្លួនឱ្យល្អ ពេលមានឱកាសឪពុកម្តាយទំនុកបម្រុងរៀនសូត្រ

សន្តិសុខសង្គម៣៥ នាទីutes មុន

អាវុធហត្ថរាជធានីបង្ក្រាបទីតាំងគ្រឿងញៀនមួយកន្លែងជ្រកក្រោមស្លាកយីហោ ហាងតែ ឃាត់ខ្លួនមនុស្សជាង៩០នាក់

Sokha Hotels

ព័ត៌មានពេញនិយម