Connect with us

ព័ត៌មានអន្ដរជាតិ

មេ​បក្ស​កាន់​អំណាច​​កូរ៉េ​ខាង​ត្បូង៖ ពលរដ្ឋ​នឹង​ជួប​គ្រោះធំ បើ​លោក Yoon បន្ត​កាន់​តំណែង

បានផុស

នៅ

លោកប្រធានាធិបតី Yoon Suk Yeol ត្រូវ​បាន​ប្រធានគណបក្សកាន់អំណាចរបស់ប្រទេសកូរ៉េខាងត្បូង អំពាវនាវ​ឲ្យផ្អាកភារកិច្ច​របស់​ខ្លួន​​ក្នុង​​ពេល​ឆាប់ៗ​ខាងមុខ ដោយអះអាង​ថា ពលរដ្ឋអាចស្ថិតក្នុង «គ្រោះថ្នាក់​ធំ» បើគាត់នៅតែកាន់អំណាច។

លោក Yoon Suk Yeol (រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Han Doong-hoon មេដឹកនាំគណបក្សអំណាចប្រជាជន បាន​និយាយ​នៅ​កិច្ច​ប្រជុំ​បន្ទាន់​មួយ​នៅ​ថ្ងៃ​ទី​៦​ធ្នូ​នេះ​​ថា គណបក្ស​បានទទួលភស្តុតាងគួរ​ឲ្យ​ទុកចិត្ត​មួយ​ ដែល​ថា​លោក Yoon បញ្ជាឲ្យចាប់ខ្លួនអ្នកនយោបាយសំខាន់ៗលើ «ការចោទប្រកាន់ប្រឆាំងនឹងរដ្ឋ» ហើយ​មាន​ផែនការ​ដាក់​គុក​ពួក​គេ​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​​​​ទីក្រុង Gwacheon ស្ថិត​នៅ​ភាគ​ខាង​ត្បូង​​​ក្រុង​សេអ៊ូល។

លោក Han បានសម្តែងការព្រួយបារម្ភថា «សកម្មភាពជ្រុលនិយម» ដូចជាការប្រកាសច្បាប់អាជ្ញាសឹក​កាល​ពី​ថ្ងៃ​ទី​៣​ខែ​ធ្នូ​កន្លង​ទៅ អាចនឹងកើតឡើងម្តងទៀត បើ​លោក​ Yoon បន្តកាន់តំណែង ហើយ​ «នឹង​ធ្វើ​ឲ្យ​សាធារណរដ្ឋ​កូរ៉េ និង​ប្រជាជន​របស់​ខ្លួន​មាន​ហានិភ័យ​យ៉ាង​ខ្លាំង»។

សូមជម្រាបជាថ្មី កាលពីរាត្រីថ្ងៃអង្គារ លោក Yoon បានបង្កការភ្ញាក់ផ្អើល ដោយប្រកាសច្បាប់អាជ្ញាសឹកយ៉ាងបន្ទាន់ជាទីបំផុត ដោយអះអាងថា នេះជារឿងចាំបាច់ក្នុងការការពារប្រទេសពីក្រុមបក្សពួកកូរ៉េខាងជើងនិងកម្លាំងប្រឆាំងរដ្ឋ។ ការធ្វើបែបនេះ គឺដើម្បីដកកងកម្លាំងគាំទ្រកូរ៉េខាងជើងចេញពីប្រទេស និងដើម្បីការពារសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញសេរី។ លោកគ្មានជម្រើសអ្វីក្រៅពីងាកទៅរកច្បាប់អាជ្ញាសឹកឡើយ។ ប៉ុន្តែច្បាប់នោះមានដាក់បានត្រឹម២ម៉ោងប៉ុណ្ណោះ រួចក៏ដកចេញវិញ។

អ្នកជំនាញអះអាងថា មូលហេតុដែលលោកប្រកាសច្បាប់នេះ ព្រោះមើលឃើញស្ថានការណ៍ថា ខ្លួនកំពុងចាញ់ប្រៀបគណបក្សប្រឆាំងក្នុងរឿងនយោបាយរបស់ប្រទេស ហើយច្បាប់នោះទៀតសោត ត្រូវគេបរិហាថា ជាការប្រាសចាករដ្ឋធម្មនុញ្ញ៕

ដោយ៖ ឈាង

ចុចអាន៖ តើនរណា ស័ក្តិសមដឹកនាំកូរ៉េខាងត្បូង បើលោក Yoon ត្រូវដកតំណែងមែន?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម