Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ព្រមានជប៉ុន ក្រោយឮដំណឹង គ្រោងបញ្ជូនមីស៊ីល យកទៅប្រើក្នុងសង្គ្រាមអ៊ុយក្រែន

បានផុស

នៅ

តាមការចុះផ្សាយរបស់សារព័ត៌មាន Eurasian​​​ Times នៅថ្ងៃសុក្រទី៦ខែធ្នូឆ្នាំ២០២៤, ប្រទេសរុស្ស៊ីបានបង្ហាញក្តីបារម្ភជាពន់ពេកក្រោយទទួលដំណឹងថា ជប៉ុននឹងបញ្ជូនមីស៊ីលទៅឲ្យអាមេរិក ដើម្បីយកទៅបំពាក់ឲ្យប្រព័ន្ធការពារអាកាស Patriot នៅអ៊ុយក្រែន ហើយព្រមានថា បើរឿងនេះកើតឡើងមែន ទីក្រុងរុស្ស៊ីនឹងចាត់ទុកថាជា ទង្វើអរិភាព ហើយសូមរក្សាសិទ្ធិឆ្លើយតប។

(រូបថត៖ Hunini)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីខែកក្កដាឆ្នាំនេះ ជប៉ុនបានបង្កភាពភ្ញាក់ផ្អើលម្តងរួចមកហើយ ដោយសារតែការដើរផ្ទុយពីគោលនយោបាយការពារជាតិរបស់ខ្លួន ក្រោយយល់ព្រមឲ្យមានការបញ្ជូនមីស៊ីលទៅបំពាក់ជាមួយប្រព័ន្ធ Patriot PAC-3 របស់អាមេរិក។

ជុំវិញបញ្ហានេះ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសជប៉ុន ក៏ធ្លាប់ព្រមានដែរថា ប្រសិនបើមីស៊ីលជប៉ុនត្រូវបានរកឃើញនៅអ៊ុយក្រែនមែន ទីក្រុងមូស្គូនឹងឆ្លើយតបចាស់ដៃបំផុត ហើយវិធានការទាំងនោះអាចរួមមានការដាក់ទណ្ឌកម្ម ឬសកម្មភាពការទូតផ្សេងៗ។

តាមពិតទៅ ទំនាក់ទំនងរវាងជប៉ុននិងរុស្ស៊ីបានធ្លាក់ចុះយ៉ាងល្អក់កករ ចាប់តាំងពីការវាយលុករបស់ទីក្រុងមូស្គូលើអ៊ុយក្រែន ក្នុងខែកុម្ភៈឆ្នាំ២០២២មកម្ល៉េះ។ ជាការឆ្លើយតបទៅនឹងការគាំទ្ររបស់ជប៉ុនចំពោះអ៊ុយក្រែន រុស្ស៊ីបានផ្អាកការចរចាលើសន្ធិសញ្ញាសន្តិភាព បញ្ឈប់គម្រោងសេដ្ឋកិច្ចដែលបានព្រមព្រៀង និងបញ្ចប់ដំណើរទស្សនកិច្ចដោយគ្មានទិដ្ឋាការរបស់ពលរដ្ឋជប៉ុនទៅកាន់កោះជម្លោះ។

(រូបថត៖ កងទ័ពអាមេរិក)

នៅពេលនោះ អតីតនាយករដ្ឋមន្ត្រី Fumio Kishida បានរិះគន់ការផ្អាកសកម្មភាពទាំងនេះ ថាជារឿងអយុត្តិធម៌បំផុត។

មិនមែនតែប៉ុណ្ណឹងទេ ប្រទេស​ទាំងពីរ​ទាស់ទែងគ្នា​ជាយូរ​មក​ហើយ ពាក់ព័ន្ធ​ជម្លោះ​ទឹកដី​ជុំវិញ​ខ្សែសង្វាក់​នៃ​ប្រជុំ​កោះ​ប៉ាស៊ីហ្វិក ដែល​ជប៉ុន​ហៅថា Northern Territories ឬ​រុស្ស៊ីហៅថា Southern Kuriles។

នៅជិតចុងបញ្ចប់នៃសង្គ្រាមលោកលើកទី២ សហភាពសូវៀតបានដណ្តើមយកកោះនេះ ប៉ុន្តែជប៉ុនអះអាងថា ការទាមទារនោះគឺគ្មានហេតុផលស្របច្បាប់ទាល់តែសោះ។ លើសពីនេះ ទីក្រុងតូក្យូអះអាងថា ប្រជាជនជប៉ុនប្រហែល ១៧ ០០០នាក់ ត្រូវបាននិរទេសក្នុងអំឡុងពេលកាន់កាប់នោះ ដែលធ្វើឲ្យជម្លោះរវាងភាគីទាំងពីររឹតតែក្តៅ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រុស្ស៊ី ព្រមាន​ហ៊ាន​ប្រើ​គ្រប់​មធ្យោបាយ នៅ​ក្នុង​សង្គ្រាម​ជាមួយ​អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋាភិបាល​ និង​សភាជប៉ុន ​កោត​សរសើរ ​និង​អបអរសាទរ​ការ​រៀប​ចំ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​របស់​ខ្មែរ​នៅ​ជប៉ុន

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារមានមន្ត្រីប្រចាំការក្នុងពិធីបុណ្យចូលឆ្នាំខ្មែរដែលធ្វើឱ្យកម្មករ និងវិស័យទាំងមូលរឹតតែកក់ក្តៅ

ព័ត៌មានជាតិ៨ ម៉ោង មុន

សង្ក្រាន្ត ២ ធ្នូ លើទឹកដីប្រវត្តិសាស្ត្រស្រុកស្នួល ទទួលការគាំទ្រយ៉ាងច្រើនកុះករពីយុវជនយុវនារី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​មិនធម្មតាទេ​លើក​នេះ​ វៀតណាមស្វាគមន៍​មេដឹកនាំចិន ​ដោយ​បាញ់​កាំភ្លើង​ធំ​២១ដើម​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​តើចិន​និង​វៀតណាម នឹង​ចុះ​កិច្ច​ព្រម​ព្រៀងអ្វីខ្លះក្នុងដំណើរ​ទស្សនកិច្ច​របស់​លោក ស៊ី​ ​ចំពេល​ពិភព​លោកតានតឹងខ្លាំង​?​

Sokha Hotels

ព័ត៌មានពេញនិយម