Connect with us

ព័ត៌មានអន្ដរជាតិ

លោក Macron ប្តេជ្ញាកាន់អំណាចដល់ឆ្នាំ២០២៧ ទោះបារាំង កំពុងផុងក្នុងវិបត្តិនយោបាយ

បានផុស

នៅ

ស្ថានការណ៍នយោបាយនៅឯប្រទេសបារាំងឯណោះ ក៏កំពុងវឹកវរដែរក្រោយមានការបោះឆ្នោតដកសេចក្តីទុកចិត្តលើរដ្ឋាភិបាល ដែលជាលទ្ធផលបណ្តាលឲ្យនាយករដ្ឋមន្ត្រី Michel Barnier ត្រូវរបូតតំណែង ប៉ុន្តែលោកប្រធានាធិបតី Emmanuel Macron បានប្តេជ្ញាចិត្ត នឹងនៅកាន់អំណាចរហូតដល់ចប់អាណត្តិក្នុងខែឧសភាឆ្នាំ២០២៧ ហើយប៉ុន្មានថ្ងៃខាងមុខលោកនឹងតែងតាំងនាយករដ្ឋមន្ត្រីថ្មី។

លោក Emmanuel Macron (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Barnier បានក្លាយជានាយករដ្ឋមន្ត្រីកាន់តំណែងរយៈពេលខ្លីបំផុត «៣ខែ» ក្នុងប្រវត្តិសាស្រ្តសម័យទំនើបរបស់ប្រទេសបារាំង ក្រោយពេលរដ្ឋសភា បោះឆ្នោតដកសេចក្តីទុកចិត្តដោយសំឡេង៣៣១ ក្នុងចំណោមតំណាងរាស្រ្តទាំង៥៧៧អាសនៈ។

ក្នុងសុន្ទរកថាជាសាធារណៈលើកដំបូងចាប់តាំងពីភាពចលាចលនេះ លោក Macron បានស្តីបន្ទោសដោយមិនសំចៃមាត់ ទៅលើគណបក្សឆ្វេងនិយម New Popular Front «NPF» និងគណបក្សស្តាំនិយម National Rally «RN» ថា ពួកគេកំពុងដើរតួនាទីក្នុងគោលបំណងប្រឆាំងក្រុមសាធារណរដ្ឋ។ លោកនឹងមិនចុះចាញ់ឡើយ។

ស្របពេលជាមួយគ្នានោះ ទោះគណបក្សប្រឆាំងអំពាវនាវឲ្យលោកលាលែងពីតំណែងក៏ដោយ ក៏ប្រធានាធិបតីបារាំង ប្តេជ្ញាថា លោកនឹងបំពេញការងារឲ្យចប់អាណត្តិ និងបានច្រានចោលការបោះឆ្នោតថ្មីរហូតដល់យ៉ាងហោចណាស់ក៏ខែកក្កដាឆ្នាំក្រោយដែរ ឲ្យស្របតាមរដ្ឋធម្មនុញ្ញរបស់បារាំង។

លោក Michel Barnier (រូបថត៖ AP)

សូមបញ្ជាក់ថា វិបត្តិនយោបាយបារាំង បានកើតឡើងបន្ទាប់ពីគណបក្សប្រឆាំង រួមដៃគ្នាបោះឆ្នោតដកសេចក្តីទុកចិត្តលោក Barnier ដោយចោទថា នាយករដ្ឋមន្ត្រីរូបនេះ ប្រើអំណាចពិសេសទៅអនុម័តកញ្ចប់ថវិកា រំលងសភា។

ក្នុងកញ្ចប់ថវិកានោះ លោក Barnier ព្យាយាមកាត់បន្ថយការចំណាយចំនួន ៤០ពាន់លានអឺរ៉ូ និងបង្កើនពន្ធ ២០ពាន់លានអឺរ៉ូដើម្បីដោះស្រាយជាមួយនឹងឱនភាពដ៏ធំ ដែលនេះជាអ្វី ត្រូវបានគណបក្សប្រឆាំងមិនពេញចិត្ត និងជំទាស់យ៉ាងដាច់អហង្ការជាទីបំផុត។

យោងតាមសារព័ត៌មាន Politico, បារាំងគឺជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលំដាប់ទីពីរនៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ ប៉ុន្តែក៏ជាប្រទេសមានបំណុលវ័ណ្ឌ.ក ផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក Macron ព្រមានកើតសង្គ្រាមស៊ីវិល បើគណបក្សខ្លួន មិនឈ្នះឆ្នោត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៩ នាទីutes មុន

នេះចំណុច​ពិសេសកម្រមាន ធ្វើឱ្យ​ចាត់ទុក Yuji Nishida ជា​ស្តេច​នាគ​​បាល់ទះជប៉ុន

ព័ត៌មានជាតិ៣១ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ៤៧ នាទីutes មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

Sokha Hotels

ព័ត៌មានពេញនិយម