ព័ត៌មានអន្ដរជាតិ
លោក Lai៖ ទំនាក់ទំនងតៃវ៉ាន់ជាមួយលោក ត្រាំ នឹងកាន់តែជ្រាលជ្រៅ
មេដឹកនាំកោះតៃវ៉ាន់ បានប្រកាសនៅថ្ងៃទី៦ខែធ្នូឆ្នាំ២០២៤ថា លោកមានទំនុកចិត្តលើកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅជាមួយរដ្ឋបាលលោក ដូណាល់ ត្រាំ ដែលទើបឈ្នះការបោះឆ្នោតនៅសហរដ្ឋអាមេរិក។

លោក Lai Ching-te បានលើកឡើងថា៖ «តៃវ៉ាន់មានទំនុកចិត្តថា ខ្លួននឹងបន្តកិច្ចសហប្រតិបត្តិការស៊ីជម្រៅជាមួយរដ្ឋាភិបាលថ្មី ដើម្បីទប់ទល់នឹងការពង្រីកអំណាចផ្តាច់ការ និងបង្កើតភាពរុងរឿង និងការអភិវឌ្ឍសម្រាប់ប្រទេសទាំងពីរ ខណៈកំពុងរួមចំណែកបន្ថែមទៀតដល់ស្ថិរភាព និងសន្តិភាពក្នុងតំបន់»។
ការលើកឡើងរបស់លោក Lai ធ្វើឡើងមួយថ្ងៃបន្ទាប់ពីការជជែកតាមទូរសព្ទជាមួយប្រធានសភាសាធារណរដ្ឋអាមេរិក លោក Mike Johnson ដែលបានធ្វើឲ្យចិនក្ដៅស្លឹកត្រចៀកជាខ្លាំង។
កន្លងមក ចិនទាមទារតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន និងប្រឆាំងនឹងការទទួលស្គាល់ជាអន្តរជាតិលើកោះនេះ ហើយបានជំទាស់នូវទំនាក់ទំនងផ្លូវការរវាងតៃវ៉ាន់ និងសហរដ្ឋអាមេរិក។
សហរដ្ឋអាមេរិក មិនមានទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់ទេ ប៉ុន្តែអាមេរិកគឺជា អ្នកគាំទ្រ និងផ្តល់អាវុធដ៏ធំបំផុត របស់តៃវ៉ាន់ជាយូរមកហើយ។
ដូចរដ្ឋាភិបាលពិភពលោកដទៃទៀតដែរ តៃវ៉ាន់បានអបអរសាទរជាសាធារណៈចំពោះជ័យជម្នះរបស់លោក ត្រាំ ក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីដើមខែវិច្ឆិកា ត្បិតអីអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត លោក ត្រាំ បានប្រកាសក្ដែងៗថា តៃវ៉ាន់គួរតែបង់ប្រាក់ឲ្យអាមេរិកសម្រាប់ថ្លៃការពាររបស់ខ្លួន និងចោទប្រកាន់កោះនេះថាបានលួចឧស្សាហកម្មបន្ទះឈីប (semiconductor) របស់អាមេរិក៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ