Connect with us

ព័ត៌មានអន្ដរជាតិ

មេ​បញ្ជាការ​កូរ៉េ​ខាង​ត្បូង៣​រូប ត្រូវ​បញ្ឈរ​ជើង​ និង​យោធា​១០​នាក់ ត្រូវ​ហាម​មិន​ឲ្យ​ចេញ​ក្រៅ​ប្រទេស

បានផុស

នៅ

ក្រសួងការពារជាតិ​កូរ៉េ​ខាង​ត្បូង បាន​ប្រកាស​នៅ​ថ្ងៃ​ទី​៦​ខែ​ធ្នូ​ឆ្នាំ​២០២៤​នេះ​ថា មេបញ្ជាការយោធា​៣​រូប ត្រូវ​ព្យួរ​ពី​ការងារ​ ដោយ​ហេតុ​ថា ពួក​គេ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ដាក់​ចេញ​ច្បាប់​អាជ្ញាសឹក​របស់​លោក​ប្រធានាធិបតី​ Yoon Suk Yeol កាល​ពី​រាត្រី​ថ្ងៃ​អង្គារ ដែល​បង្ក​ជា​ភាព​ចលាចល​ពេញ​​ផ្ទៃ​ប្រទេស។

លោក Lee Jin-woo, លោក Kwak Jong-geun និង​លោក Yeo In-hyung (រូបភាព៖ Yonhap)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Yonhap មេ​បញ្ជាការ​ទាំង​៣​រូប​ មាន​ដូចជា ឧត្តមសេនីយ៍ឯក Lee Jin-woo ប្រធានបញ្ជាការដ្ឋានការពាររដ្ឋធានី, ឧត្តមសេនីយ៍ឯក Kwak Jong-keun ប្រធានបញ្ជាការ​​​សង្គ្រាម​​ពិសេស​របស់​កងទ័ព និង​ឧត្តមសេនីយ៍ឯក Yeo In-hyung មេបញ្ជាការប្រឆាំង​នឹង​ចារកម្ម។

ទន្ទឹម​គ្នា​នេះ​ដែរ រដ្ឋអាជ្ញា​យោធា ក៏​បាន​ស្នើ​ឲ្យ​មាន​ការ​ហាមឃាត់​លើ​មន្ត្រី​យោធា​ចំនួន ១០​​នាក់​ មិន​ឲ្យ​ចាក​ចេញ​ពី​ប្រទេស​ផង​ដែរ។ ពួក​គេ​កំពុងប្រឈមនឹង​ការចោទ​ប្រកាន់​ពី​បទ​ក្បត់ជាតិ និងការចោទប្រកាន់ផ្សេងទៀតទាក់ទងនឹងច្បាប់អាជ្ញាសឹក រួមទាំងមេបញ្ជាការទាំងបីរូបផងដែរ។

ចំណាត់ការនេះ បាន​ធ្វើ​ឡើង​ក្រោយ​​មានការរិះគន់​ចំពោះ​តួនាទីរបស់យោធាក្នុងការអនុវត្តច្បាប់អាជ្ញាសឹក និងការព្រួយបារម្ភជុំវិញលទ្ធភាពនៃការប្រកាសច្បាប់អាជ្ញាសឹក​ថ្មី​មួយ​ទៀត។

សូម​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ អតីត​រដ្ឋមន្ត្រី​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង លោក Kim Yong-hyun ក៏​ត្រូវ​បាន​ហាមប្រាម​មិន​ឲ្យ​ចាកចេញ​ពី​ប្រទេស​ឡើយ និង​ត្រូវ​រង​ការ​ស៊ើប​អង្កេត​ ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ក្បត់​ជាតិ។

កាលពី​យប់​ថ្ងៃ​ទី​៣​ធ្នូ លោក Yoon បានបង្កការភ្ញាក់ផ្អើល ដោយប្រកាសច្បាប់អាជ្ញាសឹកយ៉ាងបន្ទាន់ជាទីបំផុត ដោយអះអាងថា នេះជារឿងចាំបាច់ក្នុងការការពារប្រទេសពីក្រុមបក្សពួកកូរ៉េខាងជើងនិងកម្លាំងប្រឆាំងរដ្ឋ។ ការធ្វើបែបនេះ គឺដើម្បីដកកងកម្លាំងគាំទ្រកូរ៉េខាងជើងចេញពីប្រទេស និងដើម្បីការពារសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញសេរី។ លោកគ្មានជម្រើសអ្វីក្រៅពីងាកទៅរកច្បាប់អាជ្ញាសឹកឡើយ។ ប៉ុន្តែច្បាប់នោះមានដាក់បានត្រឹម២ម៉ោងប៉ុណ្ណោះ រួចក៏ដកចេញវិញ។

អ្នកជំនាញអះអាងថា មូលហេតុដែលលោកប្រកាសច្បាប់នេះ ព្រោះមើលឃើញស្ថានការណ៍ថា ខ្លួនកំពុងចាញ់ប្រៀបគណបក្សប្រឆាំងក្នុងរឿងនយោបាយរបស់ប្រទេស ហើយច្បាប់នោះទៀតសោត ត្រូវគេបរិហារថា ជាការប្រាសចាករដ្ឋធម្មនុញ្ញ៕

ដោយ៖ ឈាង

ចុចអាន៖ តើ​ច្បាប់​អាជ្ញាសឹក ធ្លាប់​បាន​ប្រកាស​នៅ​កូរ៉េ​ខាង​ត្បូងប៉ុន្មាន​ដង​មក​ហើយ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៣ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៤ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម