ព័ត៌មានអន្ដរជាតិ
ពលរដ្ឋស៊ីរីរាប់ម៉ឺននាក់ ចាប់ផ្ដើមជម្លៀសខ្លួន ក្រោយក្រុមប្រឆាំង ដណ្ដើមបានទីក្រុង Homs
កងកម្លាំងប្រឆាំងរដ្ឋាភិបាលស៊ីរី បាននិយាយថា ពួកគេបានទៅដល់ជាយក្រុង Homs ដែលជាទីក្រុងធំលំដាប់ទី៣របស់ប្រទេស ខណៈពលរដ្ឋរាប់ម៉ឺននាក់កំពុងចាប់ផ្ដើមភៀសខ្លួនចេញពីទីនោះ។

នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយនៅលើបណ្ដាញទំនាក់ទំនង Telegram កាលពីល្ងាចថ្ងៃសុក្រ ក្រុមសកម្មប្រយុទ្ធដែលដឹកនាំដោយ ក្រុមប្រដាប់អាវុធ Hayat Tahrir al-Sham (HTS) បានអំពាវនាវដល់កងកម្លាំងរដ្ឋាភិបាលស៊ីរីឲ្យចុះចាញ់។
មេបញ្ជាការកងកម្លាំងប្រឆាំង បានប្រកាសថា៖ «កងកម្លាំងរបស់យើងបានរំដោះភូមិចុងក្រោយនៅក្នុងតំបន់ជុំវិញទីក្រុង Homs ហើយឥឡូវនេះពួកគេបានទៅដល់ជញ្ជាំងទីក្រុងហើយ»។
ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) បានប្រាប់ថា ពលរដ្ឋនៅទីក្រុង Homs រាប់ម៉ឺននាក់បានចាប់ផ្ដើមភៀសខ្លួនទាំងយប់ឆ្ពោះទៅកាន់តំបន់ឆ្នេរសមុទ្រភាគខាងលិច ដែលជាកន្លែងប្រធានាធិបតីស៊ីរី លោក Bashar al-Assad គ្រប់គ្រង។
លោក Rami Abdel Rahman ប្រធានក្រុមឃ្លាំមើលដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បាននិយាយថា ក្រុមប្រឆាំងបានដណ្តើមយកតំបន់ចំនួនពីរគឺ Rastan និង Talbiseh នៃទីក្រុង Homs។
Homs គឺជាទីក្រុងដ៏សំខាន់ ហើយក៏ជាផ្លូវតភ្ជាប់រដ្ឋធានី Damascus ទៅកាន់តំបន់ឆ្នេរនៃប្រទេសស៊ីរី ហើយមានចម្ងាយ៤៦គីឡូម៉ែត្រនៅភាគខាងត្បូងនៃទីក្រុង Hama ដែលក្រុមប្រដាប់អាវុធ HTS និងក្រុមយុទ្ធជនសម្ព័ន្ធមិត្តបានដណ្ដើមយកកាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្មានថ្ងៃបន្ទាប់ពីការដណ្តើមយកទីក្រុងដ៏ធំបំផុតទីពីរ Aleppo ពីកងកម្លាំងរដ្ឋាភិបាល។
លោក Stephane Dujarric អ្នកនាំពាក្យរបស់លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បាននិយាយថា ការផ្ទុះឡើងនៃសង្គ្រាមជាថ្មីម្ដងទៀតនៅស៊ីរី ចាប់តាំងពីថ្ងៃទី២៧ខែវិច្ឆិកា បានធ្វើឲ្យមនុស្សយ៉ាងហោចណាស់ ៣៧ម៉ឺននាក់ត្រូវបំផ្លាស់ទីលំនៅ ដោយភាគច្រើនគឺជាស្ត្រី និងកុមារ។
ចំណែកឯលោក Samer AbdelJaber ប្រធានផ្នែកសម្របសម្រួលគ្រាអាសន្ននៅកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ បានព្រមានថា តួលេខផ្លាស់ទីលំនៅអាចកើនឡើងដល់១,៥លាននាក់៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ