ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីកូរ៉េខាងត្បូង ប្រាប់ថានឹងមិនប្រកាសច្បាប់អាជ្ញាសឹកម្ដងទៀតឡើយ
ប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃទី៧ធ្នូនេះថា លោកមានការសោកស្តាយជាខ្លាំងចំពោះការបង្កក្ដីព្រួយបារម្ភ និងចលាចល ជុំវិញការប្រកាសច្បាប់អាជ្ញាសឹកកាលពីដើមសប្តាហ៍ ហើយបានសន្យាថានឹងមិនប៉ុនប៉ង
ធ្វើរឿងនេះម្តងទៀតឡើយ។

ការបង្ហាញមុខសុំទោសជាសាធារណៈនេះ ធ្វើឡើងប៉ុន្មានម៉ោងមុនការបោះឆ្នោតសភាលើសំណើចោទប្រកាន់ទៅលើលោកប្រធានាធិបតី Yoon Suk Yeol។
លោក Yoon បានប្រាប់ថា លោកនឹងមិនគេចវេះពីការទទួលខុសត្រូវផ្នែកច្បាប់ ឬនយោបាយទេ ដោយបន្ថែមថា លោកនឹងធ្វើតាមការណែនាំរបស់គណបក្សលោក ដើម្បីដោះស្រាយវិបត្តិនយោបាយដែលបណ្តាលមកពីការប្រកាសច្បាប់អាជ្ញាសឹក។
នៅពេលនេះ គេនៅមិនទាន់ដឹងច្បាស់ទេថាតើញត្តិដែលស្នើដោយសមាជិកសភាបក្សប្រឆាំង នឹងទទួលបានសំឡេងគាំទ្រពីរភាគបី ដែលតម្រូវឲ្យលោក Yoon ទទួលការចោទប្រកាន់ឬយ៉ាងណានោះទេ។
ការចោទប្រកាន់លោក Yoon នឹងតម្រូវឲ្យមានការគាំទ្រពីសមាជិកចំនួន ២០០នាក់ក្នុងចំណោមសមាជិក ៣០០នាក់របស់រដ្ឋសភា។ គណបក្សប្រឆាំងទាំងអស់ដែលបានរួមគ្នាធ្វើចលនាចោទប្រកាន់នេះ មានអាសនៈចំនួន ១៩២។ នោះមានន័យថា ពួកគេនឹងត្រូវការយ៉ាងតិច៨សំឡេងពីគណបក្សអំណាចប្រជាជន (PPP) របស់លោក Yoon។

សូមជម្រាបជាថ្មីថា កាលពីយប់ថ្ងៃទី៣ធ្នូ លោក Yoon បានបង្កការភ្ញាក់ផ្អើល ដោយប្រកាសច្បាប់អាជ្ញាសឹកយ៉ាងបន្ទាន់ជាទីបំផុត ដោយអះអាងថា នេះជារឿងចាំបាច់ក្នុងការការពារប្រទេសពីក្រុមបក្សពួកកូរ៉េខាងជើងនិងកម្លាំងប្រឆាំងរដ្ឋ។ ការធ្វើបែបនេះ គឺដើម្បីដកកងកម្លាំងគាំទ្រកូរ៉េខាងជើងចេញពីប្រទេស និងដើម្បីការពារសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញសេរី។ លោកគ្មានជម្រើសអ្វីក្រៅពីងាកទៅរកច្បាប់អាជ្ញាសឹកឡើយ។ ប៉ុន្តែច្បាប់នោះមានដាក់បានត្រឹម២ម៉ោងប៉ុណ្ណោះ រួចក៏ដកចេញវិញ។
អ្នកជំនាញអះអាងថា មូលហេតុដែលលោកប្រកាសច្បាប់នេះ ព្រោះមើលឃើញស្ថានការណ៍ថា ខ្លួនកំពុងចាញ់ប្រៀបគណបក្សប្រឆាំងក្នុងរឿងនយោបាយរបស់ប្រទេស ហើយច្បាប់នោះទៀតសោត ត្រូវគេបរិហារថា ជាការប្រាសចាករដ្ឋធម្មនុញ្ញ៕
ដោយ៖ ឈាង
ចុចអាន៖ មេបញ្ជាការកូរ៉េខាងត្បូង៣រូប ត្រូវបញ្ឈរជើង និងយោធា១០នាក់ ត្រូវហាមមិនឲ្យចេញក្រៅប្រទេស

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ