ព័ត៌មានអន្ដរជាតិ
លោក ពូទីន៖ មីស៊ីលល្បឿនលឿនជាងសំឡេង Oreshnik អាចយកទៅដាក់នៅប្រទេសបេឡារុស
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីថ្ងៃទី៦ធ្នូថា រុស្ស៊ីអាចដាក់ពង្រាយមីស៊ីលល្បឿនលឿនជាងសំឡេង Oreshnik ថ្មី នៅលើទឹកដីនៃប្រទេសបេឡារុស ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន នៅឆមាសទីពីរនៃឆ្នាំ២០២៥។

ការលើកឡើងនេះ គឺជាការឆ្លើយតបទៅនឹងសំណើរបស់ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko ក្នុងកិច្ចប្រជុំកំពូលនៅទីក្រុង Minsk ដែលជាកន្លែងមេដឹកនាំទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារគ្នាទៅវិញទៅមក។
លោក ពូទីន បានរៀបរាប់ថា៖ «ចាប់តាំងពីថ្ងៃនេះ យើងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយស្តីពីការធានាសន្តិសុខ ដោយប្រើកម្លាំង និងមធ្យោបាយដែលមានទាំងអស់ ខ្ញុំចាត់ទុកថា ការដាក់ពង្រាយប្រព័ន្ធដូចជា Oreshnik នៅលើទឹកដីនៃសាធារណរដ្ឋបេឡារុសគឺអាចធ្វើទៅបាន»។
រុស្ស៊ី បានបាញ់មីស៊ីល Oreshnik ជាលើកដំបូងទៅកាន់ទីក្រុង Dnipro របស់អ៊ុយក្រែន កាលពីថ្ងៃទី២១ខែវិច្ឆិកា ជាអ្វីដែលលោក ពូទីន បញ្ជាក់ថាជាការឆ្លើយតបទៅនឹងការដែលអ៊ុយក្រែនប្រើប្រាស់មីស៊ីល ATACMs របស់អាមេរិក និង Storm Shadows របស់ចក្រភពអង់គ្លេស ដើម្បីវាយប្រហារចូលជ្រៅក្នុងទឹកដីរុស្ស៊ី។
លោក ពូទីន បានអះអាងថា រុស្ស៊ីអាចប្រើប្រាស់មីស៊ីល Oreshnik ម្តងទៀត បើអ៊ុយក្រែន នៅតែបន្តវាយប្រហាររុស្ស៊ី ដោយប្រើអាវុធរយៈចម្ងាយឆ្ងាយពីលោកខាងលិច។ លោក ពូទីន និយាយថា មីស៊ីល Oreshnik ហោះក្នុងល្បឿនលឿនជាងសំឡេង ១០ដង ហើយមិនអាចស្ទាក់ចាប់បានដោយប្រព័ន្ធការពារដែនអាកាសឡើយ។
សូមរំឭកថា កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានប្រាប់ថា សម្ព័ន្ធមិត្តរបស់អ៊ុយក្រែន ត្រូវស្វែងយល់ឲ្យច្បាស់លាស់ អំពីការប្រើប្រាស់មីស៊ីលល្បឿនលឿនជាងសំឡេងរបស់ក្រុងមូស្គូ នៅក្នុងសង្គ្រាមកាលពីពេលថ្មីៗកន្លងទៅ ហើយព្រមានថា រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រើប្រាស់ «គ្រប់មធ្យោបាយទាំងអស់» ដើម្បីការពារខ្លួន៕
ដោយ៖ ឈាង
ចុចអាន៖ រុស្ស៊ី ព្រមានហ៊ានប្រើគ្រប់មធ្យោបាយ នៅក្នុងសង្គ្រាមជាមួយអ៊ុយក្រែន

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល