ព័ត៌មានអន្ដរជាតិ
អ្នកវិភាគយុទ្ធសាស្រ្តកូរ៉េថា សមាជិកសភាបក្សកាន់អំណាចកូរ៉េខាងត្បូង«មិនស្មោះត្រង់»
បន្ទាប់ពីជាប់គាំងក្នុងរដ្ឋសភាកូរ៉េដែលកំពុងស្វែងរកការបោះឆ្នោតបង្គ្រាប់កូរ៉ុមដើម្បីដកហូតអំណាចប្រធានាធិបតី Yoon Suk Yeol ដែលប្រកាសឲ្យប្រើច្បាប់អាជ្ញាសឹកដែលបរាជ័យក្នុងប្រទេសកូរ៉េខាងត្បូង អ្នកវិភាគមើលឃើញថា សមាជិកភាគបក្សកាន់អំណាចដែលយល់ថា «ការប្រកាសនោះខុស» គឺមិនស្មោះត្រង់នោះទេ។
ប្រធានសមាជិកសភាបក្សកាន់អំណាច លោក Han Dong-hoon បានប្រកាន់ជំហរមិនច្បាស់លាស់ក្នុងអំឡុងប៉ុន្មានថ្ងៃនេះ ដោយដំបូងឡើយ លោកយល់់ថា ការប្រកាសរបស់ប្រធានាធិបតី គឺ «ខុស» ប៉ុន្តែលោកប្រកាសថា មិនគាំទ្របក្សប្រជាធិបតេយ្យដែលចង់ដកដំណែងប្រធានាធិបតី។ មួយថ្ងៃក្រោយមក លោកប្រកាសជំហរគាំទ្រឲ្យផ្អាកដំណែងប្រធានាធីបតីរបស់លោក Yoon កាន់តែឆាប់ដោយពណ៌នាថា វាមានហានិភ័យណាស់ដែលលោកអាចប្រើច្បាប់នោះជាថ្មី។
ប៉ុន្តែនៅព្រឹកថ្ងៃសៅរ៍នេះ ប្រធានាធិបតី លោក Yoon Suk Yeol បានប្រកាសសុំទោសជាសាធារណៈហើយថា លោកនឹងលែងឲ្យប្រើច្បាប់នោះហើយ ប្រធានបក្សកាន់អំណាចនៅក្នុងសភារូបនេះ បែជាលែងគាំទ្រច្បាប់ដកហូតអំណាចដែលផ្តួចផ្តើមដោយបក្សប្រជាធិបតេយ្យដែលជាបក្សជំទាស់គ្រប់គ្រងរដ្ឋសភាទៅវិញ។

លោក Sydney Seiler ប្រធានមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិកូរ៉េ បាននិយាយថា ខណៈដែលការប្រកាសសង្គ្រាមរបស់លោកប្រធានាធិបតី Yoon កាលពីយប់ថ្ងៃអង្គារ ត្រូវបានគេមើលឃើញថា មិនអាចទទួលយកបានដោយសមាជិកសភានៃគ្រប់បក្សទាំងអស់នោះ ការបោះឆ្នោតឱ្យលោក Yoon ត្រូវបានចោទប្រកាន់ដកហូតអំណាច គឺមិនមានភាពស្មោះត្រង់នោះទេ។
លោក Seiler បានប្រាប់ BBC News ដោយកត់សម្គាល់ពីជំហរផ្លូវការរបស់គណបក្សកាន់អំណាចក្នុងការបោះឆ្នោតប្រឆាំងនឹងច្បាប់ដកហូតអំណាចប្រធានាធិបតីនេះ ថា៖«វាគឺជាបញ្ហាស្មុគស្មាញមួយដែលប៉ះពាល់ដល់ការប្រឈមមុខដាក់គ្នារវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង»។
លោកពណ៌នាអំពីការប្រកាសច្បាប់អាជ្ញាសឹកថាជា «ការប្រើញញួរដើម្បីដំម្ជុលចូលទៅក្នុងជញ្ជាំង»។
លោកថ្លែងថា៖«មានការព្រមព្រៀងជាសកលដែលវាមិនអាចទទួលយកបាន ប៉ុន្តែបញ្ហានយោបាយ [រវាងភាគីនានាមាន] នៅចំពោះមុខច្បាប់អាជ្ញាសឹក ហើយនឹងបន្ត»។
ទោះយ៉ាងណាក៏ដោយ Seiler បន្ថែមថាគាត់មានសុទិដ្ឋិនិយមថា៖«ការប្រជាធិបតេយ្យដែលនៅនឹងកន្លែង [នៅក្នុងប្រទេសកូរ៉េខាងត្បូង] តែងតែដំណើរការចេញ»៕
ដោយ រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៩ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ