ព័ត៌មានអន្ដរជាតិ
សភាកូរ៉េខាងត្បូងបរាជ័យដកហូតអំណាចលោក Yoon ក្នុងសម័យប្រជុំលើកទី១ ប៉ុន្តែបក្សប្រឆាំងថា នឹងបញ្ចប់ចុងឆ្នាំនេះ
កិច្ចប្រជុំសភានៅថ្ងៃទី៧ខែធ្នូដែលប៉ងដកដំណែងលោក ប្រធានាធិបតី Yoon Suk Yeol ដែលប្រកាសដាក់ច្បាប់អាជ្ញាសឹកកាលពីយប់ថ្ងៃអង្គារទី៣ខែធ្នូ បានបរាជ័យក្នុងថ្ងៃដំបូង ដោយសារសមាជិកសភានៃគណបក្សអំណាចប្រជាជន (PPP) របស់លោក Yoon ធ្វើពហិការមិនចូលរួមបោះឆ្នោត ដោយចេញមកខាងក្រៅសាលប្រជុំមិនព្រមចូលទៅបោះឆ្នោត។

កិច្ចប្រជុំសភាកូរ៉េខាងត្បូងនៅថ្ងៃនេះបរាជ័យទាំងពីរករណី គឺទី១ ការប៉ុនប៉ងបង្កើតក្រុមប្រឹក្សាស៊ើបអង្កេតលើភរិយាប្រធានាធិបតី និង ករណី២ ការប៉ងដកដំណែងលោក Yoon Suk Yeol។
ការបរាជ័យទាំងពីរករណីនេះ ដោយសារសមាជិកសភាគណបក្សកាន់អំណាចរបស់លោក Yoon ដែលមាន១០៨សំឡេងមិនបានបោះឆ្នោតគំាទ្រ សេចក្តីស្នើច្បាប់របស់គណបក្សប្រជាធិបតេយ្យដែលមានសមាជិក១៩២សំឡេង និងត្រូវការតែ៨សំឡេងទៀតប៉ុណ្ណោះដើម្បីបង្រ្គប់កូរ៉ុម២ភាគ៣ ដើម្បីដកហូតអំណាចប្រធានាធិបតី។
យោងតាមភា្នក់ងាររបស់ BBC ដែលផ្សាយបន្តផ្ទាល់ ប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Woo Won-shik បានប្រកាសថា កិច្ចប្រជុំសភានៅថ្ងៃនេះគ្រោងបិទបញ្ចប់នៅត្រឹមម៉ោងជិត១០ម៉ោងនៅទីក្រុងសេអ៊ូល ត្រូវម៉ោងជិត៨ម៉ោងនៅកម្ពុជា។ ម៉ោងនៅកម្ពុជានិងនៅកូរ៉េខាងត្បូងខុសគ្នា២ម៉ោង ដោយកូរ៉េដើរលឿងជាងកម្ពុជា២ម៉ោង។
រដ្ឋសភាកូរ៉េខាងត្បូងនឹងត្រូវប្រជុំបោះឆ្នោតលើច្បាប់ដកហូតអំណាចលោក Yoon Suk Yeol ជាថ្មីម្តងទៀតនៅថ្ងៃពុធសប្តាហ៍ក្រោយ។
សូមបញ្ជាក់ថា ពេលនេះសម្ព័ន្ធគណបក្សប្រជាធិបតេយ្យមានសមាជិក១៩២ ដោយត្រូវការតែ៨សំឡេងទៀតប៉ុណ្ណោះពីគណបក្សកាន់អំណាចដែលមាន១០៨សំឡេង។ គណបក្សកាន់អំណាច បានប្តូរជំហរមិនបោះឆ្នោតប្រឆាំងលោក Yoon វិញ ក្រោយប្រធានាធិបតីចេញមុខសុំទោសជាសាធារណៈនៅព្រឹកថ្ងៃសៅរ៍នេះ។
ប្រជាជនចូលរួមតវ៉ាទាមទារឲ្យដកដំណែងប្រធានាធិបតី លោក Yoon Suk Yeol ខ្លះហូរទឹកភ្នែក ខ្លះទៀតចូលទៅកាន់តែកៀកទ្វាររដ្ឋសភាដែលគ្រោងរារាំងសមាជិកសភានៃបក្សកាន់អំណាចមិនឲ្យចេញទៅក្រៅ។ ប្រជាជនអ្នកតវ៉ាខ្លះបានបំបែកគ្នា ពេលដឹងថា សភាបានបិទសម័យប្រជុំ។
ប្រធានគណបក្សប្រជាធិបតេយ្យ Lee Jae-myung បានថ្លែងទៅកាន់ក្រុមអ្នកតវ៉ាថា លោកសុំទោសចំពោះការមិនមានលទ្ធភាពនាំយកលទ្ធផលដែលចង់បាន ប៉ុន្តែលោកនឹងមិនបោះបង់នោះទេ ដោយប្តេជ្ញាដកហូតអំណាតប្រធានាធិបតី Yoon Suk Yeol ឲ្យបាន។
លោក Lee Jae-myung និយាយថា៖«យើងច្បាស់ណាស់ថា នឹងបណ្តេញលោក Yoon Suk Yeol ដែលនឹងក្លាយជាហានិភ័យដ៏អាក្រក់បំផុតចំពោះសាធារណៈរដ្ឋកូរ៉េ។ យើងច្បាស់ណាស់នឹងនាំយកប្រទេសនេះទៅកាន់ប្រក្រតីវិញ ត្រឹមថ្ងៃបុណ្យណូអែល និងចុងឆ្នាំនេះ និងប្រគល់អំណោយណូអែលនិងចុងឆ្នាំ»៕

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ចរាចរណ៍៣ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរក្រុងសៀមរាបថា កំពុងរៀបចំមើលថែសួនស្មៅ និងផ្កាឡើងវិញហើយ ក្រោយព្រះតេជគុណ គូ សុភាព ស្នើតាមហ្វេសប៊ុក