ព័ត៌មានអន្ដរជាតិ
ក្រុមឧទ្ទាម វាយចូលទីក្រុងធំទី៣របស់ស៊ីរី ដណ្តើមការគ្រប់គ្រងទាំងស្រុង
ក្រុមឧទ្ទាមស៊ីរី Hayat Tahrir al-Sham ហៅកាត់ HTS បានប្រកាសពីការវាយលុកចូលទីក្រុង Homs ដោយដណ្តើមការគ្រប់គ្រងទីក្រុងធំលំដាប់ទី៣របស់ប្រទេសស៊ីរីមួយនេះទាំងស្រុង នៅថ្ងៃអាទិត្យទី៨ខែធ្នូឆ្នាំ២០២៤។

មេក្រុម HTS លោក Ahmed Hussein al-Shara បានប្រកាសពីជោគជ័យជាប្រវត្តិសាស្រ្តនេះ ក្រោយកងកម្លាំងរដ្ឋាភិបាលស៊ីរីដកខ្លួនចេញ ដូច្នេះឥឡូវ ក្រុមឧទ្ទាមស្ថិតនៅចម្ងាយត្រឹម១០គីឡូម៉ែត្រប៉ុណ្ណោះ ពីរដ្ឋធានីដាម៉ាស។
ក្រុម HTS បានបើកការវាយលុកកាលពីខែវិច្ឆិកា ដើម្បីប្រឆាំងរដ្ឋាភិបាលស៊ីរី ជាហេតុបង្កក្តីបារម្ភអំពីការផ្ទុះចលានាបះបោរថ្មីនៅក្នុងតំបន់។ ជុំវិញបញ្ហានេះ រដ្ឋាភិបាលស៊ីរីបានចេញមុខប្រកាសថា ខ្លួនមិនចុះចាញ់ឡើយ ហើយក៏បដិសេធដែរថា លោកប្រធានាធិបតី Bashar al-Assad មិនបានរត់ចេញពីប្រទេសនោះទេ។

ក្រុម HTS បានបញ្ជាក់ច្បាស់ៗថា គោលបំណងធំរបស់ខ្លួនក្នុងការបើកប្រតិបត្តិការនេះ គឺដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់លោក Assad និងបង្ខំឲ្យកងកម្លាំងបរទេស ចាកចេញពីស៊ីរី។
យ៉ាងណាក្តី ជុំវិញរឿងនេះ បណ្តាប្រទេសអារ៉ាប់កំពុងខ្វល់ចិត្ត ដោយខ្លាចតំបន់ធ្លាក់ចូលក្នុងអស្ថិរភាពសាជាថ្មី ខណៈរដ្ឋមន្ត្រីការបរទេសមកពីប្រទេសរុស្ស៊ី អ៊ីរ៉ង់ និងតួកគី បានជួបប្រជុំគ្នាក្នុងទីក្រុង ដូហា នៃប្រទេសកាតា ដើម្បីពិភាក្សាគ្នារកមធ្យោបាយដោះស្រាយជម្លោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ពលរដ្ឋស៊ីរីរាប់ម៉ឺននាក់ ចាប់ផ្ដើមជម្លៀសខ្លួន ក្រោយក្រុមប្រឆាំង ដណ្ដើមបានទីក្រុង Homs

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ