Connect with us

ព័ត៌មានអន្ដរជាតិ

អតីតរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង ត្រូវចាប់ខ្លួន

បានផុស

នៅ

ក្រោយជាប់បម្រាមធ្វើដំណើរចេញក្រៅប្រទេស ពេលនេះអតីតរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងលោក Kim Yong-hyun ត្រូវបានចាប់ខ្លួនតែម្តង ជុំវិញតួនាទីរបស់គាត់ក្នុងការប្រកាសច្បាប់អាជ្ញាសឹកពីសំណាក់លោកប្រធានាធិបតី Yoon Suk Yeol កាលពីរាត្រីថ្ងៃអង្គារទី៣ខែធ្នូ ដែលធ្វើឲ្យប្រទេសធ្លាក់ចូលក្នុងភាពចលាចល។

លោក Kim Yong-hyun (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ Yonhap, ការចាប់ខ្លួននេះកើតឡើង បន្ទាប់ពីលោកស្ម័គ្រចិត្តចូលបង្ហាញខ្លួននៅការិយាល័យរដ្ឋអាជ្ញាកណ្តាលក្រុងសេអ៊ូលនាម៉ោង១០យប់ថ្ងៃសៅរ៍ ដើម្បីឲ្យក្រុមស៊ើបអង្កេតពិសេស សាកសួរ។

លើសពីនេះ ក្រុមប៉ូលិសក៏បានចូលឆែកឆេរការិយាល័យរបស់លោក Kim ផងដែរ ដើម្បីរកព័ស្តុតាងបន្ថែម ខណៈមានការចោទប្រកាន់ពីបទក្បត់ជាតិ ប្រឆាំងនឹងរូបលោកនិងមន្ត្រីកំពូលៗផ្សេងទៀត។

ការចាប់ខ្លួននេះទៀតសោត កើតឡើងស្របពេល ​សភា​កូរ៉េខាងត្បូង​ ​បរាជ័យមិនអាច​​​បង្កើត​ក្រុមប្រឹក្សា​ស៊ើប​អង្កេត​​លើ​​​ភរិយា​ប្រធានាធិបតី និងមិនអាចដកតំណែងលោក Yoon បាន។

លោក Yoon Suk Yeol (រូបថត៖ AP)

ការ​បរាជ័យ​ទាំងពីរ​ករណី​នេះ គឺដោយសារ​​សមាជិកសភា​គណបក្ស​កាន់​អំណាច​របស់​លោក Yoon ដែល​មាន​១០៨​សំឡេង ​មិនបាន​បោះឆ្នោត​គំាទ្រលើសេចក្តីស្នើច្បាប់​​របស់​គណបក្ស​ប្រជាធិបតេយ្យ​ដែល​មាន​សមាជិក​១៩២​សំឡេង និងត្រូវ​ការ​តែ​​៨​សំឡេង​ទៀតប៉ុណ្ណោះ​ដើម្បី​បង្រ្គប់​កូរ៉ុម​២ភាគ៣​ ដើម្បី​ដក​ហូត​អំណាច​ប្រធានាធិបតី។​

ក្រោយបរាជ័យលើកនេះ រដ្ឋសភា​កូរ៉េ​ខាងត្បូង​នឹង​ត្រូវ​ប្រជុំ​​​បោះឆ្នោត​លើ​ច្បាប់​ដក​ហូត​អំណាច​លោក Yoon សាជាថ្មី​ម្តង​ទៀតនៅ​​ថ្ងៃពុ​ធ​សប្តាហ៍ក្រោយ។

​​​សូមបញ្ជាក់​ថា ពេលនេះ​​សម្ព័ន្ធ​​​​គណបក្ស​ប្រជាធិបតេយ្យ​​មាន​សមាជិក​​​១៩២ ដោយ​​ត្រូវ​ការ​​តែ​៨សំឡេងទៀត​ប៉ុណ្ណោះ​ពីគណបក្ស​កាន់​អំណាច​​ដែល​មាន​១០៨សំឡេង។ គណបក្ស​កាន់​អំណាច​​ បាន​ប្តូរ​ជំហរ​មិន​បោះឆ្នោត​​​​ប្រឆាំង​លោក Yoon វិញ​ ក្រោយ​ប្រធានាធិបតី​ចេញ​មុខ​សុំទោស​ជាសាធារណៈ​នៅ​ព្រឹក​ថ្ងៃសៅរ៍​នេះ​៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ​សភា​កូរ៉េខាងត្បូង​បរាជ័យ​ដកហូតអំណាច​លោក​ Yoon ក្នុងសម័យប្រជុំ​លើក​ទី១​ ​ប៉ុន្តែ​បក្សប្រឆាំងថា​ នឹង​បញ្ចប់​ចុងឆ្នាំ​នេះ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ២ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៣ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៣ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៧ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម៧ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម