ព័ត៌មានអន្ដរជាតិ
លោក Assad ភៀសខ្លួនចេញពីទីក្រុង ដាម៉ាស ហើយ!
ដោយដកស្រង់ប្រភពពីមន្ត្រីស៊ីរី២រូប, ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យទី៨ខែធ្នូឆ្នាំ២០២៤ បានផ្សាយថា លោកប្រធានាធីបតី Bashar al-Assad បានឡើងជិះយន្តហោះ ភៀសខ្លូនចេញពីទីក្រុងដាម៉ាសហើយ បន្ទាប់ពីក្រុមឧទ្ទាម Hayat Tahrir al-Sham «HTS» សម្រុកចូលដល់រដ្ឋធានី។

តាមសេចក្តីរាយការណ៍ លោក Assad បានឡើងជិះយន្តហោះឯកជនឆ្ពោះទៅកាន់ទីតាំងដែលគេមិនដឹង ខណៈគេឃើញកងទ័ពនៅឯព្រលាន ប៉ុន្តែកងទ័ពទាំងនោះបានបំបែកគ្នាវិញ ក្រោយយន្តហោះ ហោះឡើងបាត់។
លោក Assad បានចាកចេញ ក្រោយពេលក្រុមឧទ្ទាម HTS បានសម្រុកចូលដល់ទីក្រុង ដាម៉ាស ហើយក៏កើតមានការផ្ទុះអាវុធ ខណៈក្រុមនេះ ក៏បានរំដោះអ្នកទោស ចេញពីពន្ធនាគារល្បីបំផុតរបស់ប្រទេសស៊ីរីផងដែរ។

សូមបញ្ជាក់ជាថ្មី ក្រុម HTS បានបើកការវាយលុកកាលពីខែវិច្ឆិកា ជាមួយគោលបំណងធំ គឺផ្តួលរំលំរដ្ឋាភិបាលរបស់លោក Assad និងបង្ខំឲ្យកងកម្លាំងបរទេស ចាកចេញពីស៊ីរី។
ប្រតិបត្តិការនេះ បានបង្កជាក្តីបារម្ភអំពីការផ្ទុះចលានាបះបោរថ្មីនៅក្នុងតំបន់ ខណៈបណ្តាប្រទេសអារ៉ាប់កំពុងខ្វល់ចិត្ត ដោយខ្លាចតំបន់ធ្លាក់ចូលក្នុងអស្ថិរភាពសាជាថ្មី៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ការប្រយុទ្ធគ្នា ផ្ទុះឡើងហើយ! ក្រុមឧទ្ទាមស៊ីរី ចូលដល់រដ្ឋធានីដាម៉ាស និងរំដោះអ្នកទោស

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ